ប្រទះ​​ឃើញ​​លាក់​ក្នុង​រន្ធឈើ​ សង្ស័យ​ជា​របស់​ពួក​ព្រានព្រៃ​


ខេត្តមណ្ឌលគិរី ៖ កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​លាក់​ទុក​នៅ​ក្នុង​រន្ធ​ឈើ​មួយ​កណ្តាល​ព្រៃ សង្ស័យ​ជា​កាំភ្លើង​ពួក​ព្រានព្រៃ​ចង្រៃយក​ទៅ​ប្លុង​ចោល ឬ​លាក់​ទុក​ប្រើ​ព្រោះ​មិន​ហ៊ាន​កាន់​ជាប់​តាម​ខ្លួន ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ មក​រា ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អនុប្រធាន​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ បាន​យក​កាំភ្លើង​មួយ​ដើម ម៉ាក​អាកា​ស្វាយ​បត់ លេខ​១៦០៦២៧ ដែល​ឈ្មោះ អ្យុ​យ ខាំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ប្រទះ​ឃើញ​នៅរ​ន្ឋ​ដើម​ស្រឡៅ​ជិត​ដើម​ជ័រ​របស់​ខ្លួន ខណៈ​ដើរ​ដង​ជ័រទឹក​នៅ​ចំណុច​ព្រៃ​ណាំ​ហាំ​ង ។

ក្រោយ​ឈ្មោះ អ្យុ​យ ខាំ បាន​ប្រទះ​ឃើញ​កាំភ្លើង​ខាងលើ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​អនុប្រធាន​ភូមិ​ពូ​ហ៊ូ​ង នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ។ លុះ​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០២០ លោក​អនុប្រធាន​ភូមិ​ពូ​ហ៊ូ​ង បាន​យក​កាំភ្លើង​នោះ​មក​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុង​ផ្លាស់​ដើម្បី​រក្សា​ទុក ។

ការ​លាក់​អាវុធ​បែប​នេះ​ច្រើន​តែ​ជនខិលខូច ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ ដូច​ជា​ធ្វើ​សកម្មភាព​ប្លន់​ឬ​បរបាញ់​សត្វព្រៃ ។ និយាយ​ពិត​ត្រង់​ទៅ​ប្រទេស​ដែល​ឆ្លងកាត់​សង្គ្រាម​យូរ​ឆ្នាំ​មិន​ខ្វះ​ទេ​កាំភ្លើង​បន្សល់​ទុក​គ្រប់​ទីកន្លែង សូ​ម្បី​តែ​ការ​ប្រើប្រាស់​ខ្លះ​គ្មាន​ទាំង​ច្បាប់​ថែម​ទៀត​ផង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ