មេរោគ​ដែល​ផ្ទុះ​នៅ​ចិន​: បើ​មាន​សញ្ញា​ទាំងនេះ​ត្រូវ​ប្រយ័ត្ន


មនុស្ស​នៅ​លើ​ពិភពលោក​កំពុង​បារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី​នៃ​កូ​រ៉ូ​ណា​វីរុស​។ ដូច្នេះ គេ​គួរតែ​ស្គាល់​អំពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បណ្តាល​មក​ពី​មេរោគ​នេះ​។មេរោគ​នេះ​អាច​បណ្តាល​អោយ​កើត​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​:

អ្នក​ដែល​ឆ្លង​មេរោគ​នេះ​អាច​នាំ​អោយ​មាន​សញ្ញា​ដូច​ជា​ជា​ជំងឺ​ផ្តាសាយ​ដែរ​ដូច​ជា​មាន​បញ្ហា​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ដែល​រួម​មានការ​ឈឺបំពង់ក ក្អក ហៀរ​សំបោរ ហើយ អាច​មាន​ឈឺក្បាល និង អាច​កើត​មាន​គ្រុនក្តៅ​។ មនុស្ស​ចាស់​និង​មនុស្ស​វ័យក្មេង​នឹង​ងាយ​ទទួល​រងគ្រោះថ្នាក់​ជាងគេ​ដោយសារ​មេ​រោ​រ​គ​នេះ​។

ប្រទេស​ចិន​បាន​និយាយ​ថា​រហូត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​១៧​នាក់​ស្លាប់​ហើយ​អ្នក​ឆ្លង​មេរោគ​នេះ​មាន​ចំនួន​ជាង​៥៧០​នាក់​។ ចិន​បាន​លុប​ចោល​ជើងហោះហើរ​និង​រថភ្លើង ចេញពី​ទីក្រុង​វូ​ហាន​ដែល​ជាទី​ក្រុង​ផ្ទុះ​មេរោគ​នេះ​។ បើសិនជា​អ្នក​មក​ពី​ប្រទេស​ចិន​ហើយ​មាន​រោគ​សញ្ញា​ទាំងនេះ អ្នក​គួរតែ​ពិភាក្សា​ជាមួយ គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ក្រែង​អាច​បណ្តាល​មក​ពី​មេរោគ​ថ្មី​នេះ​។

មេរោគ​នេះ​បាន​ចាប់ផ្តើម​កើត​មាននៅ​ក្នុង​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​ចិន​ហើយ​វា​កំពុង​តែ​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន និង ចូល​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រទេស​ជប៉ុន អា​មេ​រិ​ក និង ថៃ​ជាដើម​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ