ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Solskjaer សាង​កំណត់​ត្រា​អាក្រក់​មួយ ក្រោយ​ចាញ់​ក្រុម Burnley

4 ឆ្នាំ មុន

Manchester United បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Burnley ដោយ​លទ្ធផល ២-០ ដែល​ពីរ​គ្រាប់​នេះ​រកបាន​ដោយ​កីឡាករ Chris Wood…

Manchester United បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Burnley ដោយ​លទ្ធផល ២-០ ដែល​ពីរ​គ្រាប់​នេះ​រកបាន​ដោយ​កីឡាករ Chris Wood និង​កីឡាករ Jay Rodriguez​។

បរាជ័យ​ដ៏​អាម៉ាស់​នេះ​បាន​ធ្វើ​ឱ្យ​លោក Ole Gunnar Solskjaer សាង​នូវ​កំណត់​ត្រា​ដ៏​អាក្រក់​មួយ​គឺ​ចាញ់​ច្រើន​ជាង​ឈ្នះ ក្រោម​ការ​ដឹកនាំ​របស់​លោក ដោយ​ចាញ់​១២​លើក និង​ឈ្នះ​១១​លើក នេះ​បើ​តាម​ប្រភព​ពី Squawka Football​។

បច្ចុប្បន្ន​ក្រុម​ជើងឯក Premier League ២០​សម័យកាល​មួយ​នេះ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង​រដូវ​កាល​នេះ តាម​ពីក្រោយ​ក្រុម​តោ​ខៀវ Chelsea ចំនួន​៦​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ