ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! មាន់​រស់​ជិត​១​ពាន់​ក្បាល​នាំ​ចូល​ពី​ថៃ​លក់​ឱ្យ​ឈ្មួញ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​មាន់​រស់​ជិត​១.០០០​ក្បាល ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាម​ច្រករបៀង កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​មាន់​រស់​ជិត​១.០០០​ក្បាល ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាម​ច្រករបៀង កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ច្រករបៀង​ខុសច្បាប់​ព្រៃ​ចាន់ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ប្រាប់​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​ផលិតកម្ម និង​បសុព្យាបាល ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង 2A.4893 ដែល​ដឹក​មាន់​រស់​ចំនួន​៩១២​ក្បាល​ដោយ​ខុសច្បាប់ និង​ព្រួយបារម្ភ​មាន​ជំងឺឆ្លង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់​រថយន្ត​ដែល​ដឹក​មាន់​រស់ និង​ម្ចាស់​ជា​អ្នកបើកបរ​មានឈ្មោះ ឆោម ដាវ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ត្រូវ​បាន​នាំ​យក​មក​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។ ហើយ​បុរស​រូប​នេះ​បាន​ប្រាប់​ថា មាន់​រស់​ជិត​១,០០០​ក្បាល​នោះ​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ព្រៃ​ចាន់ រួច​នាំ​ចូល​ទៅ​ទីរួមខេត្ត​ដើម្បី​លក់​ឱ្យ​ឈ្មួញ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា ចំពោះ​មាន់​រស់​ដែល​ឃាត់​បាន គឺ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់ ហើយ​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ខ្លាច​មាន​ជំងឺឆ្លង ក្រោយ​ពេល​ឃាត់​ហើយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​វិភាព​ទៅ​ពិនិត្យ​នៅ​ក្រសួង​ជំនាញ បើសិនជា​គ្មាន​មេរោគ​ទេ និង​ធ្វើ​កិច្ចសន្យា រួច​ផាក​វិន័យ​តាម​ច្បាប់​កំណត់​។

លោក​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​ចូលរួម​សហការ​ជា​មួយ​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​រាល់​ផលិតផល​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដូច​ជា​មាន់ ជ្រូក​រស់ និង​សត្វពាហនៈ​ផ្សេង​ៗ ដែល​ជា​ការ​ព្រួយបារម្ភ​មាន​ជំងឺឆ្លង ត្រូវ​ទប់ស្កាត់​ឱ្យ​បាន នេះ​ជា​ការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អភិបាល​ខេត្តបន្ទាយមានជ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ