មេធាវី​រដ្ឋាភិបាល​បង្ហាញ​ថា ឯកសារ​ដាក់​ជូន​តុលាការ​ដោយ​លោក កឹ​ម សុខា អាច​ជា​ការ​ដាក់បន្ទុក​ខ្លួនឯង​វិញ


រាជធានី​ភ្នំពេញ ៖ មេធាវី​រដ្ឋាភិបាល​បង្ហាញ​តាម​ឯកសារ​ដាក់​ជូន​តុលាការ​លោក កឹ​ម សុខា មិន​អាច​ចៀស​ផុត​ពី​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ ព្រោះ​ឯកសារ​ទាំងនោះ​ហាក់ដូចជា​ការ​ដាក់បន្ទុក​មក​លើ​ជនជាប់ចោទ​ខ្លួន​ទៅ​វិញ​ទេ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ឯកសារ​នេះ លោក​គី តិច មេធាវី តំណាង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ឯកសារ​ទាំងនោះ​បាន​ដាក់​ដោយ​ក្រុម​មេធាវី​ការពារ​សិទ្ធិ​របស់​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​២០ ខែមករា​នេះ ចំនួន​៣៥​ឃ្លី​ប​វី​ដេ​អូ ។

លោក​មេធាវី គី តិច បាន​បញ្ជាក់​ថា តែ​ជា​ការ​កត់សម្គាល់​តុលាការ​លើកយក​ឯកសារ​នេះ​មក​ពិភាក្សា​ដេញដោល​លើ​ជនជាប់ចោទ បែរជា​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ចង់​រារាំង ឬ​រាំង​ខ្ទប់​មិន​ឲ្យ​យក​មក​ពិភាក្សា​ទៅ​វិញ ។ ព្រោះ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​គិត​ថា មិន​បាន​ដោះ​បន្ទុក​បែរ​ថែម​បន្ទុក​ទៅ​កូនក្តី​ខ្លួន​ទៅ​វិញ ។ ទោះបី​យ៉ាងណា​លោក​មេធាវី​គី តិច បាន​អះអាង​ថា អង្គ​សវនាការ​បាន​ពិភាក្សា​លើ​វី​ដេ​អូ​វែង​ដែល​បាន​ដាក់​ដោយ​លោក កឹ​ម សុខា ។

លោក​មេធាវី​បន្ត​ថា កិច្ច​ពិភាក្សា​នោះ ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ត្រឹម​ឆ្នាំ​២០០៧​សិន ។ លោក​មេធាវី គី តិច បាន​បញ្ជាក់​ថា មាន​ភស្តុ​ង​តាង​ថ្មី​មួយទៀត ដែល​ទើបបាន​ទទួល​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា គឺ​លោក​សម រ​ង្ស៊ី បាន​ចេញ​មុខ​មក​ប្រកាស​ថា គាត់​សម រ​ង្ស៊ី ជា​មេ​ក្លោ​ង​របស់​លោក កឹ​ម សុខា ជា​អ្នក​រៀបចំ​ផែនការ និង​រូបថត​ដាក់​តាម​បណ្តាញ​សង្គម និង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស ។ លោក​មេធាវី​គី តិច បាន​លើក​ឡើង​ថា ឯកសារ​ទាំងនោះ​អាច​ដាក់បន្ទុក​លើ​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី ខ្លួនឯង ខណៈ​ពេល​ដែល​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​កំពុង​ស្វែងរក ។

ចំណែក លោក ចាន់ ចេ​ន មេធាវី​ការពារ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ទោះបីជា​មាន​វី​ដេ​អូ​ដែល​លោក កឹ​ម សុខា បាន​ថ្លែង​មែន តែ​មិន​មាន​ចេតនា​ប្រើ​ហិង្សា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ ។ លោក​មេធាវី​បន្ត​ថា បាន​តាមដាន​វី​ដេ​អូ និង​ខ្លឹមសារ​ក្នុង​ឯកសារ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​គេ​នោះ​ទេ ។ សហ​មេធាវី​លោក កឹ​ម សុខា ម្នាក់​ទៀត គឺ​លោកស្រី មេធាវី ម៉េ​ង​សុធា​រី​បាន​លើក​ឡើង​ថា ក្នុង​រឿង​ព្រហ្មទណ្ឌ​មេធាវី​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ភស្តុ​តាង​ជូន​តុលាការ​ពិនិត្យ​មុន​ពេល​ចេញ​សាលក្រម​ពី​សាលាដំបូង​រហូត​ដល់​ឧទ្ធរណ៍ និង​តុលាការ​កំពូល ។ មេធាវី​មាន​សិក្សា​ច្បាស់លាស់ មុន​ដាក់​ជូន​តុលាការ ដើម្បី​ពិនិត្យ ។

គួរ​បញ្ជាក់​ថា តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា​ទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ គឺ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍ ។ ហើយ​រយៈពេល​បួន​ថ្ងៃ​កន្លង​មកនេះ តុលាការ​បាន​ត្រឹម​ពិនិត្យ​លើ​ឯកសារ​ឃ្លី​ប​វី​ដេ​អូ និង​សួរ​ជនជាប់ចោទ​ប៉ុណ្ណោះ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ