ភ្នាក់ងាររបស់កីឡាករ Bale ហួសចិត្ត​នឹង​ដំណឹង​​ចាកចេញពី​​ក្លិប Real Madrid


លោក Jonathan Barnett ភ្នាក់ងារ (Agent) របស់​កីឡាករ Gareth Bale និយាយ​ថា​ វា​គួរ​ឱ្យ​អស់សំណើច​ណាស់ ដែល​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ម្នាក់ នឹង​ត្រូវ​ចាក​ចេញពីក្លិប Real Madrid ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​។

ប្រភព​ពី BBC បានឱ្យ​ដឹង​ថា មានការ​ចុះ​ផ្សាយ​ជា​ច្រើន​បាន​ផ្ទុះ​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ថា កីឡាករ Bale កំពុង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី​ទឹកដី Bernabeu ជាមួយនឹង​អតីត​ក្លិប​ចាស់​របស់​ខ្លួន​គឺ Tottenham Hotspur រួម​ជាមួយ​ក្លិប Manchester United ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង ខណៈ​កុងត្រា​របស់​គេ​ជាមួយ Real Madrid រហូត​ដល់​ឆ្នាំ​២០២២ ។

លោក Jonathan Barnett បាន​និយាយ​ថា «​ហេតុ​អ្វី​បានជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​លើ​ពិភពលោក ត្រូវ​ដាក់​ឱ្យ​ខ្ចី​ជើង? នោះ​ជា​រឿង​ដ៏​គួរ​ឱ្យ​អស់សំណើច​ណាស់​។ ពេល​នេះ​គេ​នឹង​នៅ​តែ​លេង​អោយ Real Madrid ហើយ​គេ​នៅ​សល់ ២​ឆ្នាំ​កន្លះ​ទៀត​ក្នុង​កិច្ចសន្យា​»​។

«​អ្វី​ៗ​អាច​មានការ​ផ្លាស់​ប្តូរ​បាន ប៉ុន្តែ​ការ​ដាក់​រូបគេ​ឱ្យ​ក្លិប​ដទៃ​ខ្ចី​ជើង វា​ពិតជា​គួរ​ឱ្យ​អស់សំណើច​ណាស់ ហើយ​ក៏​មិន​មាន​ក្លឹ​ប​ជា​ច្រើន​នោះ​ទេ ដែល​អាច​មាន​លទ្ធភាព​នាំ​យក​រូបគេ​បាន​» ។

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ