លុយ​អឺ​រ៉ូ​បង្ហាញ​ភាព​ខ្លាំង​ធៀប​ជាមួយ​លុយ​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក


ប្រាក់​អឺ​រ៉ូ​តែងតែមាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រាក់​ប្រទេស​ដទៃ​ទៀត ជាក់ស្តែង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​បានឱ្យ​ដឹង​ថា ប្រាក់​អឺ​រ៉ូ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០​នេះ​ថា ១​អឺ​រ៉ូ​ទិញ ចូល​រហូត​ដល់ ៤.៤៧៧,១៦ រៀល លក់​ចេញ ៤.៥៩២,០០ រៀល ដែល​កាលពី​ថ្ងៃ ម្សិលមិញ​ទិញ​ចូល​ត្រឹមតែ ៤.៤៦៧,៩០ រៀល និង​លក់​ចេញ ៤.៥៨៤,៥៤ រៀល​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ប្រាក់​អឺ​រ៉ូ​ក៏​បាន​បង្ហាញ​នូវ​ការ​ឡើងថ្លៃ​របស់​ខ្លួន​ផង​ដែរ​បើ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក ដោយ​ថ្ងៃនេះ ១​អឺ​រ៉ូ​ទិញ​ចូល ១,០៩៦០ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១,១២០០ ដុល្លារ​អា​មេ​រិ​ក ហើយ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ ១,០៩៤០ ដុល្លារ​អា​មេ​រិ​ក និង​លក់ ចេញ​តែ ១,១១៩០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត​ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ