ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​​ថា ​ដំណើរការ​កាត់ក្តី​លោក​កឹ​ម សុខា ​ធ្វើ​​ដោយ​តម្លាភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រាប់​ប្រតិភូ​សភា​អា​មេ​រិ​កថា ​ដំណើរការ​កាត់ក្តី​លោក​ កឹ​ម សុខា…

រាជធានី​ភ្នំពេញ ​៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រាប់​ប្រតិភូ​សភា​អា​មេ​រិ​កថា ​ដំណើរការ​កាត់ក្តី​លោក​ កឹ​ម សុខា ​ធ្វើ​ឡើង​ដោយ​តម្លាភាព​ដោយ​មាន​អ្នកចូលរួម​សរុប​៥៨​រូប ​ស្តាប់​និង​តាមដាន​ដំណើរការ​ក្តី​នៅ​តុលាការ​។ លោកឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​បន្ត​ថា​ អ្នកចូលរួម​ស្តាប់​សវនាការ​រួម​មាន​សង្គម​ស៊ី​វិល តំណាង​ស្ថា​នទូត អ្នក​សារព័ត៌មាន ហើយ​សវនាការ​នេះ​ មាន​ភាព​ច្បាស់លាស់​ និង​តម្លាភាព ​។

ការ​លើក​ឡើង​នា​ពេល​លោក​ឧបនាយករដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២២ ​មករា ​ពេល​ទទួល​ជួប​គណៈប្រតិភូ​សមាជិក​សភា​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក Sethh Wiibur នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​ ។ នា​ឱកាស​នោះ​ដែរ ​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន​ បាន​បញ្ជា់​ថា ​បញ្ហា​នោះ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារ៉ាម​មិន​ពិត​ទេ​ ។​ បញ្ហា​នេះ​ ក៏បាន​លោក​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថៃ​ដែរ​។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន​ បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​មាន​សិទ្ធិ​ការពារ​អធិបតេយ្យ​របស់​ខ្លួន ​ក៏
កម្ពុ​ជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ នៅ​លើ​ទឹកដី​របស់​ខ្លួន​ដែរ​។ ​នេះ​មាន​ន័យ​ថា​ ច្បាប់រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​លើ​ទឹកដី​យើង​ទេ​។ ទន្ទឹម​នោះ​ដែរ ​ភាគី​ទាំង​ពីរ ក៏បាន​លើក​ឡើ​ង​ពី​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍ កសិកម្ម សុខាភិបាល អប់រំ ដោះ​មីន​មាន​លក្ខណៈ​ល្អ​ប្រសើរ ​។ ​ក្នុង​នោះ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា ​អា​មេ​រិ​កបាន​ផ្តល់​ជំ​នួ​ត​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ​ចាប់ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០១៨​។

លោក Sethh Wibur​ បាន​ថ្លែង​ជម្រាប​ជូន​លោកឧបនាយករដ្ឋមន្ត្រី​ប្រាប់ សុ​ខុន​ ថា ស​មា​ជិក​សភា​អា​មេ​រិ​ក ​មាន​បំណង​ធ្វើ​ទំនាក់ទំនង​ជាមួយ​សមាជិក​សភា​កម្ពុជា​ ។​ ហើយ​កន្លង​រដ្ឋាភិបាល ​អា​មេ​រិ​ក និង​កម្ពុជា​ធ្វើ​ការងារ​ជាមួយ​គ្នា​។ ​លោក Sethh Wibur​បាន​លើក​ឡើង​ថា​ មិន​ត្រឹមតែ​រដ្ឋាភិបាល​អា​មេ​រិ​ក​ទេ សូ​ម្បី​ តែ​សភា​អា​មេ​រិ​កក៏មាន​ចេតនា​ក្នុង​ការ​លើក​ស្ទួយ​គ្រប់​វិស័យ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និងអា​មេ​រិ​ក​។​ភាគី​អា​មេ​រិ​កបាន​លើ​ឡើង​ពី​ថា ​អា​មេ​រិ​ក​គោរព​អធិបតេយ្យ​កម្ពុជា​យ៉ាង​ខ្លាំង​ ​ចំពោះ​កន្លង​មក​ភា​កី​អា​មេ​រិ​ក​ឡើង​ពី​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​នោះ​។

​គួរ​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​មាន​ចំនួន​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨ ប្រៀបធៀប​ឆ្នាំ​២០១៩ ​មាន​រហូត​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ​ចំណែក​ការ​វិនិយោគ​អា​មេ​រិ​ក​នៅ​កម្ពុជា​ ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៨​ មាន​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។