ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ស្រែ​កថា អ្នកមាន​ប្រាក់​រំលោ.ភ​​យក​ដី​បឹង​អស់ហើយ ចំណែក​មេ​​ខេត្ត មេស្រុក សម្ងំ​ឈឹង​!

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កំពុង​រង​ការ​រំលោភ​បំពាន​យក​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច​។ បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​នេះ…

ខេត្តកណ្តាល ៖ ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កំពុង​រង​ការ​រំលោភ​បំពាន​យក​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​នេះ គឺជា​បឹង​ធម្មជាតិ​កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ ដែល​មាន​ផ្ទៃ​បឹង​លាតសន្ធឹង​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ដែន​រដ្ឋបាល​របស់​ឃុំ​ចំនួន​៤ ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ​។

ប្រភព​បន្ត​ថា បឹង​នេះ គឺជា​អាង​ស្តុ​ប​ទឹក​ដ៏​មាន​សារសំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាជន​រស់នៅ​ជុំវិញ​បឹង​នៃ​ឃុំ​ទាំង​៤​ខាងលើ យក​ទឹក​ប្រើប្រាស់​ដូច​ជា មុជ ដាំ​ស្ល ស្រោច​ស្រប​ផលដំណាំ​គ្រប់​មុខ និង​ជា​ពិសេស​សម្រាប់​ប្រជា​នេសាទ​ប្រកប​មុខរបរ​រក​ត្រី និង​ដាំ​ឈូក ដក​ព្រលឹត ដក​ក្រអៅ​ឈួ​ក បេះ​ត្រកួន រក​ខ្យង​ខ្ចៅ​លក្ខណៈ​គ្រួសារ​ផ្គួប​ផ្សំ​បន្ថែម​គ្រាន់​ចិញ្ចឹមជីវិត​គ្រប់​ខួប​ប្រាំង​វស្សា​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​ក៏​ជា​ដៃ​ប្រព័ន្ធ​ប្រភព​សម្រាប់​រំដោះ​ទឹកជំនន់​ចូល​ពី​ទន្លេបាសាក និង​ទន្លេមេគង្គ​នា​រដូវ​ទឹក​ដំឡើង ហូរ​ធ្លាក់​ចេញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​បញ្ជៀ​ស​កុំឱ្យ​មានការ​ជន់​លិច​ប៉ះពាល់​ផលដំណាំ និង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាជន​។ ស្រាប់តែ​ឥឡូវ​ឃើញ​ឈ្មួញ​អ្នកមាន​លុយ មាន​អំណាច មក​ដណ្តើម​គ្នា​បោះបង្គោល​រំលោភ​បំពាន​វាទ​យក​ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​សាធា​រណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ។ ទៅ​ថ្ងៃ​មុខ​អាច​នឹង​បង្ក​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាជន​ជាក់​ជា​មិន​ខាន​ឡើយ​។

សកម្មភាព​នេះ ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ឈ្មួញ​ទាំងនោះ​មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជា​ប្រព័ន្ធ​អស់ហើយ​មើលទៅ បានជា​បណ្តែត​បណ្តោយ​មិន​មានការ​ផ្សព្វផ្សាយ​ណែនាំ​ទប់ស្កាត់​អ្វី​សោះ​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០​នេះ ភ្នាក់ងារ​យើង​បាន​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ប្រទះ​ឃើញ​គ្រឿង​១​វង់​របស់​ឈ្មោះ​ភិ​រម្យ នៅ​តែ​បន្ត​ជីក​កាយ​នៅ​ចំណុច​ដី​មាត់​អាង​ទឹក​បឹង​ធំ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល​ដដែល​។ ហើយ​លោក ភិ​រម្យ ម្ចាស់​គ្រឿងចក្រ​នេះ ក៏​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​ចុះ​ទៅ​យក​ព័ត៌មាន​លើក​មុន​ថា រូប​លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ឱ្យ​គេ​ទេ ព្រោះ​ដី​គេ​មាន​ប្លង់​រឹង​។

បើ​តាម​ប្រភព​បញ្ជាក់​បន្ថែម​ថា អ្នក​ដែល​មក​បោះបង្គោល​យក​ដី​អាង​ស្តុ​ប​ទឹក​បឹង​តូច បឹង​ធំ​នេះ​ភាគច្រើន​សុទ្ធតែ​បាន​អះអាង​ខ្លួន​ងារ​ជា​ឯកឧត្តម ឧកញ៉ា លោក​ជំទាវ មក​ពី​ភ្នំពេញ ប៉ុន្តែ​មិន​ប្រាប់​ឈ្មោះ​ទេ​។

ពាក់ព័ន្ធ​ការ​រំលោភ​យក​ដី​បឹង​ធំ​-​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​នេះ លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ បាន​ប្រា​ឱ្អោ​យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ ថា រឿង​នេះ​ចំណាត់ការ​របស់​ខេត្ត និង​ចុះ​អង្កេត​ថា ដី​ណា​ជា​ដី​អាង​ស្តុ​ប​ទឹក​របស់​រដ្ឋ​រក្សា​ទុក ហើយ​ដី​ណា​ដែល​អាច​កាត់​ឱ្យ​ពលរដ្ឋ​បង្កបង្កើន​ផល​បាន​។

ចំណែក លោក កេ​ត សុផល ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កៀនស្វាយ ក៏​ធ្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា អាង​ស្តុ​ប​ទឹក​បឹង​ធំ​នេះ គឺជា​កន្លែង​ស្តុ​ប​ទឹក និង​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​សាធារណៈ​របស់​រដ្ឋ​ពិតប្រាកដ​មែន ហើយ​បើ​តាម​លោក​ដឹង​តាម ស ជ ណ របស់​ទីស្តីការ​ផ្ទៃដី​បឹង​ធំ​ទំហំ ១៥០០​ហិ​កតា តែ​ឥឡូវ​គេ​កាត់​ចូល​ក្រុង​អស់​ខ្លះ​នៅ​សល់​ប្រហែល​១១០០​ជាង​ហិ​កតា​ប៉ុណ្ណោះ ។ រីឯ​អ្នក​បោះបង្គោល បើសិនជា​នៅ​ក្នុង ស ជ ណ គឺ​បុគ្គល​នោះ​មិន​អាចយ​កបាន​ទេ​។

ដោយឡែក​លោក នេ​ត វាសនា ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក ក៏​បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ២០២០ នេះ​ថា គ្រឿងចក្រ​របស់​លោក​ភិ​រម្យ កាលពី​ឆ្នាំ​មុន​គាត់​មានច្បាប់ តែ​ឆ្នាំ​២០២០​នេះ​ទើប​ដាក់​ចូល​ដល់​ច្រក​ទេ មិន​ទាន់​ចេញ​ឡើយ ដោយ​សំអាង​លើ​ដី​របស់​គាត់​មាន​លិខិត​ចេញ​អាជ្ញាធរ​ភូមិ​-​ឃុំ​។ តែ​រឿង​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​នោះ គឺ​លោក​មិន​បាន​ដឹក​អាច​ម៌​ដី​ចេញ​ទៅ​ក្រៅ​ទេ គ្រាន់តែ​ដឹក​ចាក់​នៅ​ក្នុង​បរិវេណ​ជុំវិញ​ដី​ដែល​គាត់​ធ្វើ​ឱ្យ​គេ​ចំនួន​៤០​ហិ​កតា​នៅ​តំបន់​នោះ​។ តែ​រឿង​ប៉ះពាល់​ដី​អាង​ទឹក ឫ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ទេ ទាល់តែ​សួរ​ទៅ​ខាង​អាជ្ញាធរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ