លេងល្បិច​បន្លំ​ក្នុង​កញ្ចប់​បារី រួច​ដាក់​ហោ​ប៉ៅ​ខោ នៅ​តែ​គេច​មិន​រួច


ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ពេល​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ច្រកចូល​ក្នុង​កញ្ចប់​បារី រួច​ដាក់​ក្នុង​ហោប៉ៅ​ខោ ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ស្ថិត​ក្នុងភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ចុង​ផ្លាស់​បាន​ធ្វើការ​ស្ទាក់​ឃាត់​មុខ​សញ្ញា​ដែល​សង្ស័យ​ថា រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ គឺ​ឈ្មោះ ជួន ម៉េ​ង​លាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​កោះ​តា​ង៉ោ​ល ឃុំ​សូ​គង់ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ហើយ​ពេល​ដែល​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​លើ​ដងខ្លួន​របស់​ជន​សង្ស័យ ស្រាប់តែ​រក​ឃើញ​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា ដោយ​សង្ស័យ​ថា ជា​សារធាតុ​ញៀន​មួយ​កញ្ចប់​ដែល​បាន​ច្រកចូល​នៅ​ក្នុង​កញ្ចប់​បារី រួច​ដាក់​ចូល​ក្នុង​ខោ​ប៉ៅ​ខោ​ខា​ប៊​យ​របស់​ជនសង្ស័យ​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ