ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្រទះ​ឃើញ​កាំភ្លើង​អាកា ប្លុង​ចោល​ក្នុង​រន្ធ​ដើមឈើ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាំភ្លើង​អាការ​មួយ​ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​រន្ធ​ឈើ ដោយ​សង្ស័យ​ថា ព្រានព្រៃ​យក​ទៅ​ប្លុង​ចោល ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២១…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាំភ្លើង​អាការ​មួយ​ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​រន្ធ​ឈើ ដោយ​សង្ស័យ​ថា ព្រានព្រៃ​យក​ទៅ​ប្លុង​ចោល ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អនុប្រធាន​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ បាន​យក​កាំភ្លើង​ចំនួន​១​ដើម ម៉ាក​អាកា​ស្វាយ​បទ លេខ​១៦០៦២៧ ហើយ​ត្រូវ​បាន​ឈ្មោះ អ្យុ​យ ខាំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ដែល​រើស​បាន​នៅ​រន្ធ​ដើម​ស្រឡៅ ជិត​ដើម​ជ័រ​របស់​ខ្លួន ខណៈ​ដើរ​ដង​ជ័រទឹក​នៅ​ចំណុច​ព្រៃ​ណាំ​ហាំ​ង​។

ក្រោយ​ពេល​ប្រទះ​ឃើញ​អាវុធ​ខាងលើ បុរស​រូប​នេះ​បាន​យក​ទៅ​ប្រគល់​ឲ្យ​អនុប្រធាន​ភូមិ​ពូ​ហ៊ូ​ង នៅ​ថ្ងៃ​ទី​២០ ខែមករា ម៉ោង​៨​និង​១៥​នាទី​យប់ លុះដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ទើប​លោក​អនុ​ប្រធាន​ភូមិ​ពូ​ហ៊ូ​ង បាន​យក​អាវុធ​នោះ​មក​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុង​ផ្លាស់ ដើម្បី​រក្សារ​ទុក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ