រថយន្ត​២៥​កៅអី​មួយ​គ្រឿង​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​​២៧​នាក់​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​២៥​កៅអី ដែល​បាន​ដឹក​ភ្ញៀវ​បរទេស​ប្រុស​-​ស្រី​ចំនួន​២៧​នាក់ ហើយ​ធ្វើ​ឱ្យ​ភ្ញៀវ​ទាំងអស់​ម្នាក់​ៗ​ព្រលឹង​ចុង​សក់ ខណៈ​រថយន្ត​ដាច់​ហ្រាំ្វ​ង​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​លូ​ក្បែរផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៩១ – ២៩០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រកា​កំបុត ស្រុក​ប្រាសាទ​បា​គ​ង្គ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ឡាន​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​ៗ ខណៈ​ពេល​ដែល​រថយន្តក្រុង​ចំណុះ​២៥​កៅអី ម៉ាក DAY WOO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9438 ដឹក​ភ្ញៀវ​បរទេស​ចំនួន​២៧​នាក់ ក្នុង​នោះ​ស្រី​១៨​នាក់ បាន​បើក​កើតមក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ក្បែរផ្លូវ តែ​មិន​មាន​បង្ករ​គ្រោះថ្នាក់ ឬ​រង​របួស​ដល់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​បណ្តាល​ឱ្យ​បាក់​ស្លាក​ប៉ាន់​ណូ​គណបក្ស​ប្រជាជន​មួយ​ផ្ទាំង​តែ​ប៉ុណ្ណោះ ចំណែក​រថយន្ត ត្រូវ​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​។

ទោះជា​យ៉ាងណា ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរ​បាល​​ស្រុក បាន​ចុះ​សម្រួល​អន្តរាគមន៍​គ្រប់គ្រង​កន្លែង​កើតហេតុ​ឱ្យ​ភ្ញៀវ​បរទេស​ជាមួយនឹង​អីវ៉ាន់ ដើម្បី​ផ្ទេរ​ទៅ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត រួច​បន្តដំណើរ​ទៅ​មុខ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ខាងលើ ត្រូវ​បាន​ប៉ូលិស​ស្រុក​ប្រាសាទបាគង នាំ​ខ្លួន​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ