ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោមភ្នំលើភ្នំ​គេធ្វើរបង ក្លាយ​ជា​សាច់​បីជាន់ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បច្ចុប្បន្ន អ្នកមាន​លុយ​មាន​អំណាច​ខ្លះ បាន​នាំ​គ្នា​ទៅ​ចាប់ដី​និង​ធ្វើ​របង​ដ៏​រឹង​មាំ​ម្នាក់​មួយ​ប្លង់​ៗ នៅ​លើ​ភ្នំ​ច​ង្ហោ​ន ក្នុង​ដី​ព្រៃ សហគមន៍​ជាប់​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វ​ង្យ​បូកគោ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ បច្ចុប្បន្ន អ្នកមាន​លុយ​មាន​អំណាច​ខ្លះ បាន​នាំ​គ្នា​ទៅ​ចាប់ដី​និង​ធ្វើ​របង​ដ៏​រឹង​មាំ​ម្នាក់​មួយ​ប្លង់​ៗ នៅ​លើ​ភ្នំ​ច​ង្ហោ​ន ក្នុង​ដី​ព្រៃ សហគមន៍​ជាប់​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វ​ង្យ​បូកគោ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។​

ដោយសារ​នៅ​លើ​ភ្នំ​ត្រូវ​បាន​គេ​លួច​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​បាន​កើត​មាន​ជម្លោះ ដណ្ដើម​គ្នា​កាន់កាប់​ដី​ភ្នំ​នោះ លោក​អាំង សុភាព ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត រួម​ទាំង​លោក​អ៊ុ​ក ចាន់ មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត រួម​ទាំង​មន្ត្រី​ជំនាញ​ស្រុក​ទឹកឈូ បាន​ចុះ​មក​ពិនិត្យ​មើល​ព្រំ​ដី​ដែល​មាន​ទំនាស់​គ្នា​បែកផ្សែង​នោះ និង​ដី​គេ​ធ្វើ​របង​រំលោភ​យក​ដី​រដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​21 ខែមករា 2020 ។

លោក​អាំង សុភាព ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​និយាយ​ថា ក្រុមការងារ​ចុះ​មក​ថ្ងៃនេះ​គ្រាន់តែ​មក​ពិនិត្យ​ភូមិសាស្ត្រ​ព្រំ​ដី​ភាគី​ទំនាស់ លោក​មិន​ទាន់​កាត់​ឱ្យ​អ្នក​ណា​ឈ្នះ​ឬ​អ្នក​ណា​ចាញ់​នៅឡើយ​ទេ ។
លោក​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​និង​លោក​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ទឹកឈូ មិន​បាន​និយាយ​ទាក់ទិន​ពី​រឿង​អ្នក​ធ្វើ​របង​រំលោភ​យក​ដី​រដ្ឋ​ទេ ។

ដោយឡែក​ លោក​កែវ មុនី ហៅ​ផុស ជា​មន្ត្រី​នគរបាល​ដែល​រង​ការ​ចោទប្រកាន់​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឆាយ ផា​ន់​នី ភេទ​ប្រុស អាយុ​46​ឆាំ្ន ថា​លោក​ជា​មន្ត្រី​នគរបាល​បាន​ដើរ​ចង្អុលបង្ហាញ​ព្រំ​ដី​របស់​ខ្លួន​ខុស​ពី​ការ​ពិត ។ លោក​បាន​និយាយ​ថា​ដី​របស់​ខ្លួន​ដែល​មាន​ចំនួន​10​ហិ​កតា​នេះ បាន​កាន់កាប់​តាំងពី​ឆាំ្ន​1993​មក​ម្ល៉េះ ។

លោក​ឆាយ ផា​ន់​នី ជា​ពលរដ្ឋ​រស់​ក្នុងភូមិ​ច​ង្ហោ​ន បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​21 មក​រា​ថា ដី​របស់​គាត់​មាន​7​ហិ​កតា​បាន​កាន់កាប់​21​ឆាំ្ន​មក​ហើយ តែបើ​រដ្ឋ​ដក​ដី​វិញ​គឺ​លោក​ប្រគល់​ឱ្យ​រដ្ឋ​វិញ ។ លោក​ឆាយ ផា​ន់​នី និយាយ​ប្រាប់​បន្ត​ថា បើ​ដក​ដី​លើ​ភ្នំ​វិញ​លោក​សុំ​ឱ្យ​ដក​ឱ្យ​អស់ ទាំង​អ្នក​ធ្វើ​របង​បេតុង​រាប់​សិប​កន្លែង​ទៀត ទើប​លោក​ព្រម ។

ទាក់ទង​មន្ត្រី​ផ្សេង​ៗ​រាប់​ទាំង​អ្នកមាន​អំណាច​ផង​នោះ បាន​ទៅ​រុករាន​យក​ដី​ព្រៃ​សហគមន៍​រហូត​ដល់​ដី​ឧទ្យាន​ជាតិ​ទៀត ។ បើ​យោង​តាម​ការ​អះអាង​ពី​ពលរដ្ឋ​នៅ​ភូ​មិច​ង្ហោ​ន​និយាយ​ថា ពួក​គាត់​គ្រោង​នឹង​ទៅ​ជួប​លោក​អភិបាល​ខេត្តកំពត ឱ្យ​ចុះ​មក​ពិនិត្យ​ដី​ព្រៃ​ភ្នំ​រាប់​ពាន់​ហិ​កតា ដែល​កំពុង​ត្រូវ​បាន​គេ​យក​ទៅ​លក់​និង​ធ្វើ​កម្មសិទ្ធិ ដែល​កំពុង​ក្លាយជា​សាច់​ជ្រូក​បី​ជាន់​ទៅ​ហើយ​នេះ តើ​រដ្ឋ​យក​វិញ​ឬ​យ៉ាងណា​ឱ្យ​ច្បាស់ ងាយស្រួល​គ្រប់គ្រង កុំឱ្យ​ស្ទាក់ស្ទើរ​ដូច​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ