ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​​ប្រើ​ជា​ផ្លូវការ​អគារ​គិលានដ្ឋាន​សាលា​ពល​ទាហាន​យោធភូមិ​ភាគ​​ពិសេស

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​អគាគិលានដ្ឋាន​របស់​សាលា​ពល​ទាហាន​នៃ​យោធភូមិ​ភាគ​ពិសេស ក្នុង​ខេត្តកំពង់ឆ្នាំង បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការហើយ កាល​រសៀល​ថ្ងៃ​ទី​២១​ មករា ក្រោម​អធិបតីភាព លោកប៉ូ វណ្ណៈ…

ខេត្តកំពង់ឆ្នាំង ៖ ​អគាគិលានដ្ឋាន​របស់​សាលា​ពល​ទាហាន​នៃ​យោធភូមិ​ភាគ​ពិសេស ក្នុង​ខេត្តកំពង់ឆ្នាំង បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការហើយ កាល​រសៀល​ថ្ងៃ​ទី​២១​ មករា ក្រោម​អធិបតីភាព លោកប៉ូ
វណ្ណៈ មេបញ្ជាការ​រង យោធភូមិ​ភាគ​ពិសេស​ និង​ជា​នាយសេនាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តម​សេ​នីយ៍​ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​រង​កងទ័ពជើងគោក ​និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស ដោយ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​សុខាភិបាល ក្រសួងការពារជាតិ​អស់លោក​លោកស្រី​ដែល​ជា​មេបញ្ជាការ​មេបញ្ជាការ​រង ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ពិសេស​ជា​ច្រើន​រូប​ទៀត ។

នាយក​សាលា​ហ្វឹកហ្វឺន​ពល​ទាហាន​យុទ្ធ​ភូមិភាគ​ពិសេស លោក​ឧត្តមសេនីយ៍ត្រី កង ប៊ុ​ន​ធឿ​ន បាន​រាយ​ការណ៍​ថា អគា​រគិលានដ្ឋាន​ថ្មី ដែល​ត្រូវ​បាន​ជួសជុល​កែ​លម្អឡើង​វិញ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃនេះ កាលពីដើម​ជាទី​ចាត់ការ​របស់​សាលា ក្រោយមក​ទីចាត់ការ​ត្រូវ​បាន​សាង់​ថ្មី​ ហើយ​ត្រូវ​បាន​យក​ទីតាំង​នេះ ​រៀបចំ​កែ​លម្អ​ជា​អគា​គិលានដ្ឋាន មាន​ភាព​ទូលំទូលាយ​អាច​ដាក់​គ្រែ​ព្យាបាល​ជំងឺ​បាន​២០​គ្រែ មានកន្លែង​ដាក់​ឱសថ ​និង​កន្លែង​ពិនិត្យ​ជំងឺ ។

​ក្នុងឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការ​ង​យោធភូមិ​ភាគ​ពិសេស​និង​ជា​នាយ​សេ​នាធិការ​ លោក​ឧត្តមសេនីយ៍​បាន​លើក​ឡើង នៅ​ពេល​ខាង​មុខ​នេះ​សាលា នឹង​មាន​បើក​វគ្គ​ហ្វឹកហ្វឺន កង​ទ​ព័​ដែល​ត្រូវ​រើស​បញ្ចូល​ទៅ​ជា​ក្រប​ខណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ ដូច្នេះ ​សាលា​មាន​តួនាទី​សំខាន់ ក្នុង​ការ​គ្រប់គ្រង​ទាំង​ការ​ស្នាក់​នៅ ម្ហូបអាហារ និង​ពិសេស​ការ​ថែទាំ​សុខភាព របស់​សិស្ស​នាយទាហាន នាយ​ទាហានរង នៅ​ពេល​មាន​ជំងឺ ដ​ង្កា​ត់​ផ្សេង​ៗ ដែល​ត្រូវការ​ពេទ្យ​ជា​ចាំបាច់ ក្នុង​ការ​ជួយ​សង្គ្រោះ​បឋម​មុន​នឹង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ គិលានដ្ឋាន​នេះ ហើយ​ត្រូវ​មើលថែ​អ្នកជម្ងឺ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ការ​ប្រើប្រាស់​ឱសថ​ជូន​ដល់​កង​ទ​ព័​និង​សិក្ខាកាម ឲ្យ​បាន​ត្រឹមត្រូវ មុន​ពេល​បញ្ជូន​ទៅ សង្គ្រោះ​បន្ត ។ ជាង​នេះ​ទៅ​ទៀត ក្រុម​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់ ថែរ​រក្សា​អនាម័យ​ឱ្យ​បាន​ល្អ​ជុំវិញ​អាគារ គិលានដ្ឋាន ទាំង​ក្នុង​ទាំង​ក្រៅ ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​តាម ស្តងដា​របស់​ក្រសួងសុខាភិបាល ។ នៅ​បញ្ចប់​ពិធី គណៈអធិបតី​បាន​កាត់​ខ្សែបូ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អាគា​គិលានដ្ឋាន របស់​សាលា​យោធភូមិ​ភាគ​ពិសេស ចាប់ពី​ពេល​នេះ​តទៅ ។

អត្ថបទសរសេរ ដោយ