ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សម្ងាត់​​ដែលជួយឱ្យ​លោក John Sculley ជោគជ័យ​ខ្លាំង

4 ឆ្នាំ មុន

យោង​ទៅ​តាម​លោក ច​ន ស្គូ​លី (John Sculley) ដែល​ជាទី​ប្រឹក្សា​សហគ្រិន វិនិយោគិន​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា…

យោង​ទៅ​តាម​លោក ច​ន ស្គូ​លី (John Sculley) ដែល​ជាទី​ប្រឹក្សា​សហគ្រិន វិនិយោគិន​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា អ្នក​មិន​ចាំបាច់​រក​យុទ្ធសាស្ត្រ​ច្រើន​ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ​ទេ ព្រោះ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង គឺ​មាន​តែ​ពាក្យ​បី​ម៉ាត់​តែ​ប៉ុណ្ណោះ។
ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ក្នុង​សាកលវិទ្យាល័យ Thomas Jefferson University ក្នុង​សហរដ្ឋអាមេរិក​ឲ្យ​ជ្រើសរើស​នៅ​ជីវិត​ដែល​មាន​គោលដៅ​ច្បាស់លាស់ ។

លោក​បាន​យល់​ពី​សារសំខាន់​នៃ​ការ​រស់នៅ​ដោយ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ទស​វត្ស​ឆ្នាំ ១៩៨០ ពេល​ដែល​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង ស្ទី​វ ចបស៍ (Steve Jobs) ត្រូវ​បាន​ល្បីឈ្មោះ​ក្នុង​ផ្នែក​ជួយ​អ្នក​ដទៃ​តាម​រយៈ​បច្ចេកវិទ្យា ។
លោក ស្គូ​លី ថែម​ទាំង​ចាក​ចេញពី Pepsi ដើម្បី​ទៅ Apple ក្នុង​ឆ្នាំ ១៩៨៣ ថែម​ទៀត​ពេល​ដេ​ល​លោក ចបស៍ សួរ​លោក​ថា «​តើ​អ្នក​ចង់​លក់​ទឹក​ស្ករ​អស់​មួយ​ជីវិត ឬ​អ្នក​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​ជាមួយនឹង​ខ្ញុំ?​»

លោក​បាន​ទទួលស្គាល់​ថា​ លោក​មិន​បាន​យល់​ពី​ទស្សនៈ​នៃ​ការ​ផ្លាស់​ប្តូរ​ពិភពលោក​នេះ​ទេ​នា​ពេល​នោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​រស់នៅ​ជីវិត​ដោយ​ពោរពេញ​ទៅ​ដោយ​គោលដៅ​ច្បាស់លាស់ គឺ​ពិតជា​សំខាន់​ណាស់ ខណៈ​ដែល​មនុស្ស​កាន់តែ​រវល់​ទៅ ហើយ​វា​ក៏​កាន់តែ​ងាយស្រួល​ជាង​មុន​ដែរ ។ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គោលដៅ​ច្បាស់លាស់​ណាមួយ​សម្រាប់​ជីវិត​ក្រៅពី​គោលដៅ​ផ្ទាល់ខ្លួន​ទេ លោក ស្គូ​លី ផ្តល់​យោបល់​ឲ្យ​អ្នក​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​អ្វី​ដែល​ពិភពលោក​មាន ។ មាន​ន័យ​ថា អ្នក​គួរតែ​រក្សា​ទម្លាប់​ពូកែ​ឆ្ងល់ និង​បើក​ចិត្ត​ទទួលយក​រាល់​លទ្ធភាព​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ជីវិត ។

ប្រាកដ​ណាស់ ភាព​ជោគជ័យ​មិនមែន​ជា​អ្វី​គ្រប់យ៉ាង​ក្នុង​ជីវិត​ទេ ហើយ​លោក ស្គូ​លី បាន​ចែករំលែក​ថា​ព្រំដែន​រវាង​ភាព​ជោគជ័យ និង​ការ​បរាជ័យ​គឺ​ពិតជា​ស្តើង​ណាស់ ។ ហើយ​ពេល​ខ្លះ​ទៀត មនុស្ស​ត្រូវ​បរាជ័យ​ជា​មុន​សិន​ទើប​អាច​ជោគជ័យ​តាម​ក្រោយ​បាន ។ ប៉ុន្តែ​លោក​ចបស៍​ធ្លាប់​បាន​និយាយ​ថា ពាក់កណ្តាល​នៃ​អ្វី​ទាំងអស់​ដែល​បែងចែក​រវាង​សហគ្រិន​ជោគជ័យ និង​សហគ្រិន​ដែល​មិន​ជោគជ័យ​គឺ​ភាព​អត់ធន់ ៕

អត្ថបទសរសេរ ដោយ