ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះបង្គោល​ភ្លើងស្តុប​ផ្លូវជាតិ​លេខ​១​ច្បារ​អំពៅ ​ដាក់ឱ្យ​​ដំណើរការ​វិញ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បង្គោល​ភ្លើងស្តុប​ផ្លូវជាតិ​លេខ​១ នៅ​ច្បារ​អំពៅ ដែល​ត្រូវ​បាន​រថយន្ត​បុក​នោះ…

រាជធានី​ភ្នំពេញ​ ៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បង្គោល​ភ្លើងស្តុប​ផ្លូវជាតិ​លេខ​១ នៅ​ច្បារ​អំពៅ ដែល​ត្រូវ​បាន​រថយន្ត​បុក​នោះ ​ពេល​​នេះ​ត្រូវ​បាន​ជួសជុល និង​ដាក់​អោយ​ដំណើរការ​វិញ​ហើយ​។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​២៣​យប់​ថ្ងៃ​ទី​២៣ ​ខែមករា​ ឆ្នាំ​២០២០​កន្លង​មក មាន​រថយន្ត​កុងតឺន័រ​ធុន​ធំ បាន​បើក​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង និង​បុក​​បង្គោល​ភ្លើងស្តុប នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បា​អំពៅ បណ្តាល​អោយ​មនុស្ស​២​នាក់ បាន​រង​របួសធ្ងន់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ