ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់៤គន្លឹះ​ងាយ​ៗ ​ក្នុង​ការ​សម្រេច​ក្តី​សុបិន្ត​ធំ​ៗ

4 ឆ្នាំ មុន

តើ​អ្នកមាន​គោលដៅ​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​ក្នុងឆ្នាំនេះ? អ្នកស្រី សា​ប៊ី​ណា ណា​វ៉ាស (Sabina Nawaz) ដែល​ជា​គ្រូបង្វឹក​នាយក​ប្រតិបត្តិ​មួយ​រូប​បាន​និយាយ​ថា គោលដៅ​របស់​អ្នក​មិនមែន​ជា​បញ្ហា​ទេ តែ​យុទ្ធ​សាស្ត្រ​ ដែល​អ្នក​ប្រើ​ដើម្បី​សម្រេច​វា​ទើប​សំខាន់…

តើ​អ្នកមាន​គោលដៅ​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​ក្នុងឆ្នាំនេះ? អ្នកស្រី សា​ប៊ី​ណា ណា​វ៉ាស (Sabina Nawaz) ដែល​ជា​គ្រូបង្វឹក​នាយក​ប្រតិបត្តិ​មួយ​រូប​បាន​និយាយ​ថា គោលដៅ​របស់​អ្នក​មិនមែន​ជា​បញ្ហា​ទេ តែ​យុទ្ធ​សាស្ត្រ​ ដែល​អ្នក​ប្រើ​ដើម្បី​សម្រេច​វា​ទើប​សំខាន់ ។

ខាងក្រោម​នេះ​ គឺជា​គន្លឹះ​ងាយ​ៗ​ដែល​អ្នកស្រី​បាន​ប្រាប់​ដល់​អតិថិជន​របស់​ខ្លួន​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​សម្រេច​ក្តី​សុបិន្ត ​ដែល​មនុស្ស​ដទៃ​គិត​ថា​ មិន​អាច​សម្រេច​បាន​៖

១-មាន​ក្តី​សុបិន​ធំ​៖
អ្នកស្រីណា​វ៉ាស ធ្វើការ​ជាមួយនឹង​បុគ្គល​ជោគជ័យ​ដែល​មាន​ម​ហិ​ច្ច​តា​ខ្ពស់ ឆ្លាត​វ៉ៃ និង​ភាគច្រើន​ស្ត្រេ​សនឹង​ការងារ​ខ្លាំង ។ យ៉ាងណា​ក្តី ក្តី​សុបិន្ត​របស់​ពួក​គេ​មិន​ដែល​តូច​ទេ ដែល​ពេល​ខ្លះ​មនុស្ស​ទូទៅ ​ស្ទើរតែ​មិន​អាច​សម្រេច​វា​បាន​ទៅ​ហើយ ។ យ៉ាងណា​ក្តី អ្នកស្រី​នៅ​តែ​ជំរុញ​ឲ្យ​មនុស្ស​មាន​ក្តី​សុបិន្ត ​និង​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​ដដែល ។

២-បន្ទាប់​មក​គិត​តូច​ជាង​មុន៨​ដង​៖
ក្នុង​ដំណាក់កាល​បន្ទាប់ អ្នកស្រី​ប្រាប់​ដល់​អតិថិជន​របស់​ខ្លួន​ ឲ្យ​គិត​ពី​ជំហាន​តូច​ៗ​ដែល​ពួក​គេ​ត្រូវ​តែ​ដើរ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ។ អ្នកស្រី​បាន​ផ្តល់​យោ​ប​ល់លើ​កមក​ថា ​ជំហាន​ទាំងនោះ​គួរតែ​តូច​ខ្លាំង​រហូត​ដល់​អ្នក​អាច​នឹង​គិត​ថា​ វា​គ្មាន​ប្រយោជន៍​ដូច​ជា​អាន​សៀវភៅ​ឲ្យ​បាន​មួយ​សន្លឹក​ជា​រៀងរាល់ថ្ងៃ​ជា​ដើម ។

៣-កត់ត្រា​ពី​ការងារ​ដែល​អ្នក​ត្រូវធ្វើ​ប្រចាំ​ថ្ងៃ​៖
ដើម្បី​តាមដាន​ពី​ដំណើរការ​ការងារ​របស់​ខ្លួន អ្នកស្រី​ប្រាប់​ដល់​អតិថិជន​ឲ្យ​កត់ត្រា​ពី​កិច្ចការ​តូច​ៗ​ខាងលើ​ដែល​ខ្លួន​ត្រូវ​សម្រេច​ជា​រៀងរាល់ថ្ងៃ បន្ទាប់​មក ​ឆូត​វា​ចោល​ពេល​ដែល​សម្រេច​វា​ហើយ ។ វា​មាន​អត្​ថប្រយោជន៍​ព្រោះ​វា​អនុញ្ញាត​ឲ្យ​មនុស្ស​ដឹង​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​មួយ​ថ្ងៃ ។

៤-បង្កើន​ម្តង១០% ៖
ជាក់ស្តែង អ្នក​អាច​សម្រេច​កិច្ចការ​តូច​ៗ​ទាំងនោះ​បាន​យ៉ាង​លឿន​ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​បង្កើន​កិច្ចការ​ឲ្យ​កាន់តែ​ធ្ងន់​ជាង​មុន ។ អ្នកស្រី​ផ្តល់​យោបល់​មក​ថា​ប្រសិនបើ​អ្នក​ចង់​បន្ថែម​កិច្ចការ​នោះ​អ្នក​គួរតែ​បង្កើន​វា​ម្តង១០% ។ មូលហេតុ​គឺ​ប្រសិនបើ​អ្នក​បន្ថែម​លឿន​ពេក អ្នក​អាច​នឹង​ដើរ​ថយក្រោយ​វិញ ៕

អត្ថបទសរសេរ ដោយ