ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​អះអាង​ថា បេក្ខជន​គង់ ប៊ុ​ន​រិ​ទ្ធ បាន​ប្រឡង​ធ្លាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​បាន​អះអាង​បេក្ខជន ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​ពិតជា​បាន​ប្រឡង​ធ្លាក់ ពោល​គឺ​មិន​ដូច​ការ​តវ៉ា​នោះ​ទេ ។ យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​សូម​ជម្រាប​ជូន​សាធារណជន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ករណី​បេក្ខជន…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​បាន​អះអាង​បេក្ខជន ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​ពិតជា​បាន​ប្រឡង​ធ្លាក់ ពោល​គឺ​មិន​ដូច​ការ​តវ៉ា​នោះ​ទេ ។ យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​សូម​ជម្រាប​ជូន​សាធារណជន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ករណី​បេក្ខជន ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ដែល​បាន​ប្រ​ទ្ប​ង​ធ្លាក់​នៅ​ក្នុង​ការ​ប្រ​ទ្បង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនាន់​ទី​១០ដូច​តទៅ​៖ យោង​តាម​ការ​ស្រាវជ្រាវ របស់​ក្រសួង​យុ​តិ្ត​ធម៌ និង​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដោយ​មានការ​ចូលរួម ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បេក្ខជន​ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ទទួល​បាន​ពិន្ទុ​មធ្យម​ភាព​ស រុ​ប​ក្នុង​វិញ្ញាសារ​សរសេរ ២៣,២៥ ពិន្ទុ លើ​១០០​ពិន្ទុ និង​ទទួល​បាន​លំដាប់​លេខ​រៀង​តាម​ពិន្ទុ នៅ​លំដាប់​លេខ​រៀង​ទី​១០៣ លើ​បេក្ខជន​ចំនួន​១២០​រូប ដែល​បាន​អនុញ្ញាត ឲ្យ​ទៅ​ប្រ​ទ្ប​ង​វិញ្ញាសារ​ផ្ទាល់មាត់ ក្នុង​ដំណាក់កាល​បន្ទាប់​។

ក្រសួង​បន្ត​ថា​បន្ទាប់​ពី​វិញ្ញាសារ​ផ្ទាល់មាត់ បេក្ខជន​រូប​នេះ​បាន​ទទួល​នូវ​ពិ ន្ទុ​មធ្យមភាគ​សរុប ទាំង​វិញ្ញាសារ​សរសេរ និង​វិញ្ញាសារ​ផ្ទាល់មាត់ បូក​បញ្ចូល​គ្នា​បាន ៤០,៩០​ពិន្ទុ លើ​១០០ ពិន្ទុ និង​ជាប់​ក្នុង​លំដាប់​លេខ​រៀង​ទី​៩០​។ ឯកសារ​ជា​មូលដ្ឋាន ក្នុង​ការ​ផ្ទៀងផ្ទាត់​នេះ ក៏​មានការ​រក្សា​ទុក​ដោយ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ​ ។ បន្ទាប់​ពី​មានការ​តវ៉ា​របស់​សាមីខ្លួន ក្រសួង​យុ​តិ្ត​ធម៌ និង​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដោយ​មានការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ធ្វើការ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ផ្ទៃក្នុង​ទៅ​លើ​ឯកសារ​កំណែ ការ​ស្រង់​ពិន្ទុ និង​ការ​បូក​ពិន្ទុ ឃើញ​ថា​មាន​ភាព​ត្រឹមត្រូវ និង សុ​ក្រិត​ភាព​១០០% ដោយ​គ្មាន​ការ​ភ័ន្ត​ច្រ​ទ្បំ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​ទ្បើ​យ​។

កន្លង​មក ក្រសួង​យុ​តិ្ត​ធម៌ រួម​ជាមួយ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដោយ​មានការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល បាន​ដាក់​ពាក្យសុំ​តវ៉ា​ទាំងអស់ អាច​ជួប​ជាមួយ គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដើម្បី​បង្ហាញ​ជូន​អំ ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ផ្ទៃក្នុង ក៏​ដូច​ជា​ពន្យល់​អំពី​គោលការណ៍​នានា ទាក់ទង​នឹង​កិច្ច ដំណើរការ​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​សិស្ស​ចៅក្រម ដែល​មាន​ចែង​ក្នុង​បទបញ្ជា និង​វិធាន នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង ដែល​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ការ​ប្រ​ទ្ប​ង​ប្រជែង​សិស្ស​ចៅក្រម ជំនាន់​ទី​៧ រហូត​ដល់​បច្ចុប្បន្ន​។ គោលការណ៍​ទាំងនោះ ត្រូវ​បាន​រៀបចំ​ទ្បើ​ង​ដោយ​មានការ​ចូល រួម​យោបល់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ធានា​តម្លាភាព ភាព​ត្រឹមត្រូវ និង​ជំនឿ​ទុកចិត្ត​សម្រាប់​កិច្ច​ដំណើរការ​នៃ​ការប្រ​ទ្ប​ង​ប្រជែង​ទាំងមូល​។

ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ទៀត​ថា​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ គណៈកម្មកា រ​ចំពោះ​កិច្ច ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ជួប​បេក្ខជន​ចំនួន ០៤​រូប រួម​មាន​៖ (១)-​ឈ្មោះ សូ ដា​វី​, (២)-​ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ​,(៣)- សើ ស្រី​ម៉ៅ និង (៤)- វ៉ា វិចិត្រ ដើម្បី​បង្ហាញ​ជូន​នូវ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ របស់​គណៈកម្មការ​ចំពោះ​កិច្ច និង​បកស្រាយ​ពន្យល់​អំពី​ហេតុផល និង​គោល​ការណ៍​តម្លាភាព នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ក្នុង​គ្រប់​ដំណាក់កាល​នៃ​វិញ្ញាសារ ព្រមទាំង​ការ​ធានា​ជាក់ស្តែង​អំពី តម្លាភាព​នេះ តាម​រយៈ​ការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូ វ​បាន​ចាត់​ទុក​ថា​ជា “​កែវភ្នែក​នៃ​តម្លាភាព​” សម្រាប់​កិច្ច​ដំណើរការ​នៃ​ការ​ប្រ​ទ្ប​ង​នេះ​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ​បេ​ក្ខ​ជន​ចំនួន​០៣​រូប​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នេះ បាន​យល់ព្រម​ទទួល​ស្តាប់​នូវ​ការ​ពន្យល់​អំពី​ហេតុផល និង​គោលការណ៍​ទាំងនេះ ពី​ដើម​រហូត​ដល់​ចប់ ព្រមទាំង​បាន​ទទួល​ព័ត៌មាន​អំពី​ពិន្ទុ​ដែល​ជាល ទ្ធ​ផល​នៃ​ការ​ប្រ​ទ្ប​ងរបស់​ខ្លួន ។ ដោយ​ទ្បែ​ក មាន​តែ​បេក្ខជន​មួយ​រូប​តែ​ប៉ុណ្ណោះ ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ដែល​បាន​ស ម្រេច​ចិត្ត​ចាក​ចេញពី​ជំនួប​នោះ​តែឯង ដោយ​ខ្លួនឯង ដោយ​ប្រកាន់​ជំហរ​ដាច់ខាត មិន​ទទួល​ស្តាប់​ហេតុផលការ​បកស្រាយ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ផ្ទៃក្នុង​របស់ គណៈកម្មការ​ចំពោះ​កិច្ច​ទ្បើ​យ​។ នៅ​ក្នុង​ការ​តវ៉ា​អំពី​តម្លាភាព​នេះ បេក្ខជន​ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ ពុំ​មាន​បង្ហាញ​ជូន​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ នូវ​ភស្តុ​តាង​អំពី​ភាព​មិន​ប្រក្រតី​ណាមួយ ទាក់ទង​នឹង​ការ​ប្រ​ទ្ប​ង​នោះ​ទ្បើ​យ ក្រៅពី​ការ​អះអាង​ដោយ​អំនួត​ថា​ខ្ញុំ​“​បាន​ខិតខំ​ធ្វើ​បាន យ៉ាង​ល្អ​លើ​គ្រប់​វិញ្ញាសា​ទាំង​សរសេរ និង​វិញ្ញាសារ​ផ្ទាល់មាត់​”។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ទៀត​ថា​ជំនួប​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​ថត​ជា​វី​ដេ​អូ​រក្សា​ទុក​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ បេក្ខជន​ដែល​បា ន​ប្រ​ទ្ប​ង​ធ្លាក់​ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ បាន​ជ្រើសរើស​វិធី​ដើរ​ចេញពី​ជំនួប ជាមួយ​គណៈកម្មកា រ​ចំពោះ​កិច្ច​ដើម្បី​ដោះស្រាយ​លើ​ពាក្យសុំ​តវ៉ា​របស់​ខ្លួន ដែល​ខុស​គេ​ពី​បេក្ខជន​ដទៃ​ទៀត ហើយ​ជ្រើសរើស​វិធី​ផ្សេង តាម​រយៈ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សារព័ត៌មាន និង​យន្តការ​នយោបាយ ទៅ​វិញ​។

ទន្ទឹម​នឹង​នេះ ក្រៅពី​ជា​បុគ្គល​ដែល​មិន​និយាយ​អំពី​ហេតុផល និង​មាន​ឥរិយាបថ​ច្រ​ទ្បោ​ង​ខាម​, បេក្ខជន​ឈ្មោះ គង់ ប៊ុ​ន​រិ​ទ្ធ បាន​ប្រើប្រាស់​នូវ​ពាក្យ សម្តី​មិន​សមរម្យ ប្រាសចាក​ពី​ក្រមសីលធម៌​សង្គម នៅ​ក្នុង​ការ​បង្ហោះ​ផ្សព្វផ្សាយ និង​Comment នៅ​ក្នុង​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក ដែល​ក្រសួង​មិន​ត្រឹមតែ​មិន​អាច​ទទួលយក​បាន ប៉ុន្តែ​ក្រសួង​លែង​មាន​ភាព​ចាំបាច់ ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​បុគ្គល​រូប​នេះ នៅ​ក្នុង​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក​ទ្បើ​យ​។ ក្រសួង​បាន​លើក​ឡើង​ថា ប្រសិនបើ​បុគ្គល​នេះ ផ្លាស់​ប្តូរ​ឥរិយាបថ​ច្រ​ទ្បោ​ង​ខាមរ បស់​ខ្លួន និង​ឲ្យ​តម្លៃ ទៅ​លើ​ហេតុផល ក្រសួង​យុ​តិ្ត​ធម៌ នឹង​អនុញ្ញាត​ឲ្យ​រាជ បណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ពិនិត្យ និង​ពិចារណា​ក្នុង​ការ​ទទួល​ជួប​បុគ្គល​នេះ​ជា​ថ្មី។

ក្រសួងយុត្តិធម៌​សូម​បញ្ជាក់​ជា​ថ្មី​ថា​៖« ការ​ប្រ​ទ្ប​ង​ប្រជែង​សិស្ស​ចៅក្រម ជំនាន់​ទី​១០ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​សង្កេតការណ៍​ពេញលេញ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ក្នុង​គ្រប់​ដំណាក់កាល​នៃការ​ប្រ​ទ្ប​ង​ប្រជែង ដើម្បី​ធានា​នូវ​តម្លាភាព និង​ជំនឿ​ទុកចិត្ត​នៃ កិច្ច​ដំណើរការ​ប្រ​ទ្ប​ង​ប្រជែង​នេះ ហើយ​ក្រសួង​យុ​តិ្ត​ធម៌​ក៏​បា​នបក​ស្រាយ​បំភ្លឺ​អំពី​គោល ការណ៍​នៃ​តម្លាភាព​នៃ​កិច្ច​ដំណើរការ​ប្រ​ទ្ប​ង​ប្រជែង​នេះ ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ហើយ​សូម​ស្វាគមន៍​ជា​និច្ច​រាល់​មតិយោបល់​ផ្នែក​បច្ចេក​ទេស ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ដំណើរការ​ប្រ​ទ្ប​ង​ប្រជែង​នេះ​កាន់តែ​មាន​សុ​ក្រិត និង​តម្លាភាព ប្រកប​​ដោយ​ជំ នឿ​ទុកចិត្ត​។ ក្នុង​ករណី​សាមីខ្លួន​នៅ​តែ​មាន​ភាព​មន្ទិល​សង្ស័យ​អំពី​តម្លាភាព​នៃ​កិច្ច​ដំណើរ​ការ​ប្រ​ទ្ប​ង​ប្រជែង​នេះ ក្រសួង​យុ​តិ្ត​ធម៌​លើកទឹកចិត្ត​ឲ្យ​សាមីខ្លួន ពិនិត្យ​លទ្ធភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វេ​ី​ការ​តវ៉ា​នេះ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

សូម​ជម្រាប​ថា​បេក្ខជន​គង់ ប៊ុ​ន​រិ​ទ្ធ​កាល​ពេល​កន្លង​មក​បាន​ធ្វើការ​តវ៉ា​ដោយ​បង្ហាញ​តាម រយៈ​វី​ឌី​អូ​ឃ្លី​ប​លើ​បណ្តាញ​សង្គម​ថា​អត្រាកំណែ​ក្នុង​សំ​ណេ​រ​រប​ស់មានភាព​មិន​ប្រក្រតី ។ ជាង​នេះ​លោក​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក វី​អូ​អេ ទៀត ដោយ​លោក​បាន​ស្នើ​អន្តរាគមន៍​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ចំពោះ​ករណី​ប្រឡង​របស់​លោក​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ