ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ De Bruyne ​បង្កើត​​កំណត់ត្រា​ដ៏​​អស្ចារ្យ​​នៅ Premier League

4 ឆ្នាំ មុន

កីឡាករ Kevin De Bruyne ធ្វើ​បានបង្កើត​​កំណត់​ត្រា​ដ៏​អស្ចារ្យ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​គ្មាន​កីឡាករ​ណា​ធ្វើ​បាន​ដូច​រូបគេ ក្រោយ​ការ​ប្រកួត​ដ៏​តានតឹង​រវាង​ក្រុម Manchester…

កីឡាករ Kevin De Bruyne ធ្វើ​បានបង្កើត​​កំណត់​ត្រា​ដ៏​អស្ចារ្យ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​គ្មាន​កីឡាករ​ណា​ធ្វើ​បាន​ដូច​រូបគេ ក្រោយ​ការ​ប្រកួត​ដ៏​តានតឹង​រវាង​ក្រុម Manchester City នឹង​ក្រុម​ម្ចាស់ផ្ទះ Sheffield United ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ឈ្នះ ១-០​។

De Bruyne បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​អាច Assists ឱ្យ​ដៃគូ​ច្រើន​ជាង​១៥​លើក​នៅ​៣​រដូវ​កាល​ផ្សេង​គ្នា ពោល​គឺ​នៅ​រដូវ​កាល ២០១៦/១៧ បាន​១៨​លើក និង​រដូវ​កាល​២០១៧/១៨ បាន​១៦​លើក ខណៈ​មួយ​គ្រាប់​របស់ City ដែល​រកបាន​ដោយ​កីឡាករ Sergio Agüero នៅ​នាទី​៧៣ កាល​យប់មិញ ក៏​ជា​ការ​បោះ​ឱ្យ​ពី​សំណាក់​ខ្សែបម្រើ​បែ​ល​ហ្ស៊ិ​ក​វ័យ​២៨​ឆ្នាំ​រូប​នេះ​ផង​ដែរ ដែល​ជា​ការ Assists លើក​ទី​១៥​របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ