ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះ​រតនត្រ័យ​មាន​ន័យ​ដូច​ម្តេច ?

4 ឆ្នាំ មុន

ព្រះ​រតនត្រ័យ​មាន​ន័យ​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ដូច​ជា កែវ ពេជ្រ ត្បូង​គ្រប់​ប្រភេទ សូ​ម្បី​មាស ប្រាក់​ក៏​ហៅ រតនៈ​ដែរ ឬ​មនុស្ស​ប្រសើរ​វិសេស​ក៏​ហៅ រតនៈ​បាន​ដែរ…

ព្រះ​រតនត្រ័យ​មាន​ន័យ​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ដូច​ជា កែវ ពេជ្រ ត្បូង​គ្រប់​ប្រភេទ សូ​ម្បី​មាស ប្រាក់​ក៏​ហៅ រតនៈ​ដែរ ឬ​មនុស្ស​ប្រសើរ​វិសេស​ក៏​ហៅ រតនៈ​បាន​ដែរ ហើយ​វិសេស​ជាង​នេះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ក៏​ហៅ រតនៈ​គឺ​គុណ​កែវ​ទាំង​៣ ។

ពុទ្ធរតនៈ​បានជា​ចាត់​ទុក​ព្រះពុទ្ធ​ថា​ជា​រតនៈ​គឺ​កែវ​នោះ ព្រោះតែ​ព្រះ​អង្គ​ប្រសើរ​ដោយ​គុណ​សីល គុណ​សេចក្តី​បរិសុទ្ធ និង​គុណ​បញ្ញា ។ ព្រះ​អង្គ​ទ្រង់​ប្រព្រឹត្ត​នូវ​ប្រយោជន៍​៣​ប្រការ​មាន ប្រយោជន៍​ដើម្បី​បាន​នូវ​ការ​ត្រាស់​ដឹង​១ ប្រយោជន៍​ព្រះ​ញាតិ​ព្រះ​អង្គ​១ និង​ប្រយោជន៍​ជួយ​ស្រោចស្រង់​សត្វលោក​១ ព្រះ​អង្គជា​សាស្តាចារ្យ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

ធម្មរតនៈ​ជា​ព្រះធម៌​ដែល​អ្នក​សិក្សា​ប្រតិបត្តិ​ដើម្បី​បាន​នូវ​ផលប្រយោជន៍​គឺ ប្រយោជន៍​បច្ចុប្បន្ន ប្រយោជន៍​ជាតិ​ខាង​មុខ និង​ប្រយោជន៍​ប្រសើរ​បំផុត​គឺ​ព្រះ​និព្វាន ។

សង្ឃរតនៈ​គឺ​ព្រះសង្ឃ​អង្គ​សាវក​ជា​អ្នក​ប្រតិបត្តិ​ល្អ​តាម​គន្លង​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នោះ​ឯង​។ ព្រះសង្ឃ​មាន​ពីរ​ពូក​គឺ​សម្មតិសង្ឃ សង្ឃ​ជា​បុថុជ្ជន​នៅឡើយ និង​អរិយសង្ឃ​ជា​អ្នក​បាន​លុះ​នូវ​ព្រះធម៌​ជាន់ខ្ពស់ ។

ព្រះសង្ឃ​ទាំង​ពីរ​ពួក​នេះ​លោក​ចាត់​ទុក​ថា​ជា​សង្ឃរតនៈ​ដ៏​ប្រសើរ​របស់​សត្វលោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ