ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករMartinelli សាង​កំណត់​ត្រា​នៅ Arsenal ក្រោយ​​ប្រកួត​​ជា​មួយ​Chelsea

4 ឆ្នាំ មុន

ក្រុម​តោ​ខៀវ Chelsea បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​កាំភ្លើង​ធំ​Arsenal ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៤ នៃ​ក្របខ័ណ្ឌ Premier League ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២ កាលពី​យប់មិញ​។…

ក្រុម​តោ​ខៀវ Chelsea បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​កាំភ្លើង​ធំ​Arsenal ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៤ នៃ​ក្របខ័ណ្ឌ Premier League ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២ កាលពី​យប់មិញ​។

ពីរ​គ្រាប់​របស់ Chelsea រកបាន​ដោយ​កីឡាករ Jorginho នៅ​នាទី​២៨ និង​Azpilicueta នៅ​នាទី​៨៤ ដោយឡែក​ពីរ​ពី​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ​វ័យក្មេង Martinelli នៅ​នាទី​៦៣ និង Bellerín នៅ​នាទី​៨៧​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​កីឡាករ Gabriel Martinelli បាន​សាង​កំណត់​ត្រា​មួយ ដោយ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង (១៨​ឆ្នាំ​) ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​១០​គ្រាប់​ឱ្យ Arsenal នៅ​គ្រប់​កម្មវិធី​ក្នុង​មួយ​រដូវ ដូច​ទៅ​នឹង​អតីត​កីឡាករ​កាំភ្លើង​ធំ Nicolas Anelka ដែល​ធ្វើ​បាន​ដូច​គ្នា​កាលពី​រដូវ​កាល​ឆ្នាំ​១៩៩៨-​ឆ្នាំ​១៩៩៩ នេះ​បើ​តាម​ប្រភព​ពី Squawka Football ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ