ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jack Ma ប្រាប់​​ពី​រូបមន្ត​បង្កើត​សាលារៀន​ដែល​ល្អ​ឥត​ខ្ចោះ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ដើរ​ចេញពី​ក្រុមហ៊ុន​របស់​លោក​កាលពី​ខែកញ្ញា​ដើម្បី​ផ្តោត​កម្លាំង និង​ស្មារតី​លើ​វិស័យ​អប់រំ​វិញ​ដែល​លោក​គិត​ថា​ជា​បញ្ហា​ដែល​សំខាន់​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ ។…

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ដើរ​ចេញពី​ក្រុមហ៊ុន​របស់​លោក​កាលពី​ខែកញ្ញា​ដើម្បី​ផ្តោត​កម្លាំង និង​ស្មារតី​លើ​វិស័យ​អប់រំ​វិញ​ដែល​លោក​គិត​ថា​ជា​បញ្ហា​ដែល​សំខាន់​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ ។ លោក​គិត​ថា​ពិភពលោក​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​លឿន ប៉ុន្តែ​វិស័យ​អប់រំ​មិន​អាច​ផ្លាស់​ប្តូរ​លឿន​តាម​ទេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បាន​លើក​ឡើង​ពី​រូបមន្ត​មួយ​សម្រាប់​សាលារៀន​ដែល​ល្អ​ជាងគេ ហើយ​វា​ផ្តោត​សំខាន់​ទៅ​លើ​សមត្ថភាព​របស់​សិស្ស​ក្នុង​ការ​បង្ហាញ​ក្តី​ស្រលាញ់ ។លោក​បាន​និយាយ​កាលពី​ខែធ្នូ​ឆ្នាំ​មុន​ថា «​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មុ​ស្ស​ដែល​ជោគជ័យ អ្នក​ត្រូវ​តែ​មាន EQ ខ្ពស់ (​ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍​) ។ ប្រសិនបើ​អ្នក​មិន​ចង់​បរាជ័យ​លឿន​ទេ អ្នក​ត្រូវ​មាន IQ ខ្ពស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ទទួល​បានការ​គោរព អ្នក​ត្រូវ​តែ​មាន LQ ដែល​ជា​ភាព​ឆ្លាត​វៃ​ផ្នែក​ក្តី​ស្រលាញ់​» ។លោក​បាន​បន្ត​ទៀត​ថា «​ខួរក្បាល​មនុស្ស​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន ប៉ុន្តែ​ម៉ាស៊ីន​គ្មាន​ថ្ងៃ​ដែល​អាច​ជំនួស​បេះដូង ឬ​ក្តី​ស្រលាញ់​របស់​អ្នក​បាន​ទេ​» ។

លោក ម៉ា គិត​ថា​នៅ​ថ្ងៃ​អនាគត ថា្ន​ក់រៀន​មិនមែន​ជា​កន្លែង​ដែល​សិក្សា​នុ​សិស្ស​អង្គុយ​ស្តាប់​គ្រូ​របស់​ខ្លួន​ប្រមាណ ៤០​នាទី​ទៀត​ទេ គ្រូបង្រៀន​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​មានចំណេះ​ដឹង​គ្រប់​ទាំងអស់​ដែរ ហើយ​គ្រូ​នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​សួរ​សំណួរ​ដែល​ត្រឹមត្រូវ មិនមែន​ផ្តល់​ចម្លើយ​ដែល​ត្រឹមត្រូវ​ទេ​។ យ៉ាងណា​ក្តី មនុស្ស​ជា​ច្រើន​បាន​រិះគន់​ទស្សនៈ​នេះ និង​និយាយ​ថា មនុស្ស​មិន​គូរ​មើលងាយ​ចំណេះដឹង​ទេ ហើយ​សាលា​រៀន​គួរតែ​ផ្តោត​សំខាន់​លើ​សីលធម៌ និង​លទ្ធផល​ការ​សិក្សា​ខ្ពស់ ។

យ៉ាងណា​ក្តី លោក ម៉ា បាន​ផ្តល់​យោបល់​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​បង្កើត​សាលារៀន​ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​បច្ចុប្បន្ន និង​នៅ​អនាគត ។ ក្នុង​នោះ​រួម​មាន​វិនិយោគ​លើ​ការ​សិក្សា​តាំងពី​នៅ​វ័យក្មេង ។ លើស​ពី​នេះ​ទៅ​ទៀត លោក​គាំទ្រ​ឲ្យ​មានការ​ផ្តល់​ជំនួយ​ដល់​គ្រូបង្រៀន​បន្ថែម​ដោយ​បាន​និយាយ​ថា “​ប្រសិនបើ​យើង​គោរព​គ្រូបង្រៀន នោះ​យើង​គោរព​ចំណេះដឹង និង​អនាគត ។

ជំនួយ​ដល់​គ្រូបង្រៀន​បើ​យោង​តាម​លោក ម៉ា រួម​មានការ​បង្កើន​ប្រាក់បៀវត្ស និង​ផ្តល់​ការ​ហ្វឹកហាត់​លើ​ភាព​ជា​អ្នកដឹកនាំ​ដល់​នាយក​សាលា​ជាដើម​ព្រោះ​គ្រូបង្រៀន​ជា​ច្រើន​សម្រេចចិត្ត​ចាក​ចេញពី​សាលារៀន​ព្រោះ​ពួក​គេ​មិន​ចូល​ចិត្ត​នាយក​សាលា ។ លោក​បាន​បន្ថែម​ថា សាកលវិទ្យាល័យ​មិន​អាច​ធានា​ការងារ​ដល់​អ្នក​បាន​ទេ ។ លោក​មិន​ជ្រើសរើស​បុគ្គលិក​ដែល​មក​ពី MIT ឬ Harvard ព្រោះតែ​ឈ្មោះ​សាលា​ឡើយ ប៉ុន្តែ​ព្រោះ​មនុស្ស​ទាំងនោះ​ចូល​មក​កន្លែង​ការងារ​ដោយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រៀនសូត្រ​អស់​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ