ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho សម្លឹង​ឃើញ​កីឡាករ​របស់ Leicester City

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ Tottenham Hotspur ទើបតែ​បាន​ចុះ​កុងត្រា​មួយ​លើក​ប៉ុណ្ណោះ នៅ​ក្នុង​ខែមករា ប៉ុន្តែ​ពេល​នេះ​លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ Tottenham Hotspur ទើបតែ​បាន​ចុះ​កុងត្រា​មួយ​លើក​ប៉ុណ្ណោះ នៅ​ក្នុង​ខែមករា ប៉ុន្តែ​ពេល​នេះ​លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​កីឡាករ​ដែល​បាន​ចូល​លេង​នៅ Premier League កាលពីមុន​។

ក្លិប​របស់​លោក Mourinho ទើបតែ​ឈ្នះ​បាន​៤​ប្រកួត​ក្នុង​ចំណោម​១១​ប្រកួត​របស់​លោក ក្នុង​ការ​ទទួល​បន្ទុក Spurs ហើយ​ភារកិច្ច​របស់​លោក​កាន់តែ​ពិបាក​ខ្លាំង បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane បាន​រង​របួស​សរសៃពួរ​។

ជា​លទ្ធផល​អ្នក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ឆ្នាំ ២០១៨-ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​។ យោង​តាម​សារព័ត៌មាន The Telegraph បានឱ្យ​ដឹង​ថា ក្រុម Spurs ឥឡូវនេះ​គឺ​ដេញ​តាម​ប្រ​ម៉ា​ញ់​កីឡាករ Islam Slimani របស់ Leicester City​។ កីឡាករ​វ័យ​៣១ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប​កញ្ជ្រោង ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លិប​ចំនួន ២៩ លាន​ផោន កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​រកបាន​តែ​១៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​៤៦​ប្រកួត​សម្រាប់​ក្លិប​។

រដូវ​កាល​នេះ​គាត់​កំពុង​ខ្ចី​ជើង​នៅ AS Monaco ដែល​ទម្រង់​លេង​របស់​គាត់​មាន​ភាព​ប្រសើរ​ឡើង​។ រហូត​មក​ដល់​ពេល​នេះ​គាត់​បាន​រក​គ្រាប់​បាល់​បាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន១៤​លើក​នៅ​ប្រទេស​បារាំង ​។ ខណៈ​ដែល​លោក Mourinho និង Spurs យល់​ថា​នឹង​បង្កើន​កម្លាំង​របស់​ខ្លួន ការ​ទិញ​យក Slimani អាច​ជា​ជម្រើស​មួយ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ