ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla គ្រោង​ចេញ​ម៉ូ​ដ​រថយន្ត​តូច​ជាង Model 3

4 ឆ្នាំ មុន

នា​ពេល​កន្លង​មកនេះ Tesla មាន​រថយន្ត​ជា​ច្រើន​ប្រភេទ ដែល​មាន​ដូច​ជា Model X, Model S, Model 3,…

នា​ពេល​កន្លង​មកនេះ Tesla មាន​រថយន្ត​ជា​ច្រើន​ប្រភេទ ដែល​មាន​ដូច​ជា Model X, Model S, Model 3, Model Y, Tesla Roadster, Tesla Roadster 2.0, Tesla Semi និងថ្មី​ៗ​នេះ ទើបនឹង​ចេញ​ម៉ូ​ដ​រថយន្ត Cybertruck ដែល​ជា​ប្រភេទ​រថយន្ត​ភី​ក​អាប់​។ ឥឡូវនេះ ក្រុមហ៊ុន Tesla កំពុង​ត្រៀម​រៀបចំ​ចេញ​នូវ​ម៉ូ​ដែល​ថ្មី​មួយទៀត ដែល​មាន​លំដាប់​ទាប​ជាង​រថយន្ត Model 3 និង Model Y​។

តាម​ការ​រចនា​ប្រហាក់ប្រហែល​របស់​រថយន្ត​នេះ ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​អុីន​ធើ​ណេ​ត ដែល​មាន​រូបរាង​ជា​រថយន្ត​ប្រភេទ Hatchback (​គូថ​ក្រោយ​ដូច​រថយន្ត Prius)​។ វា​នឹង​ក្លាយទៅជា​គូប្រជែង​របស់​រថយន្ត Chevey Bolt, Nissan Leaf និង Volkswagen ID.3​។ រូបភាព​នេះ​ត្រូវ​បាន​បែកធ្លាយ​ពី​ឯកសារ​ផ្លូវការ ដែល​ចេញពី​ក្រុមហ៊ុន​រចនា​របស់ Telsa ដែល​គ្រោង​នឹង​មក​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​។ គេ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​របស់​រថយន្ត​នេះ​នៅឡើយ​ទេ ហើយ​ប្រហែលជា​ផលិត​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​។

ទោះ​យ៉ាងណា​ក៏​ដោយ យើង​កត់​សំគាល់ថា​ក្រុមហ៊ុន Tesla មិន (​ឬ​យ៉ាង​ហោច​ណាស់​មិន​មាន​ជា​ប្រវត្តិសាស្ត្រ​) នៅ​ក្នុង​ទំលាប់​នៃ​ការ​ផលិត​រថយន្ត​សម្រាប់​ទីផ្សារ​ផ្សេង​ទៀត ដោយ​មិន​បាន​គិតគូរ​ដល់ទី​ផ្សា​រអា​មេ​រិ​ក ដែល​ជា​កន្លែង​ឈរជើង​របស់​ខ្លួន​ណាស់​។

យើង​ក៏​មិន​រាប់​បញ្ចូល​ការ​លេច​ចេញ​រូបភាព​នេះ​ដែរ​សម្រាប់​ការ​សន្និដ្ឋាន​នេះ ដែល​ជា​ការ​សន្និដ្ឋាន​មុន​ថា រថយន្ត​នេះ​នឹង​ត្រូវ​គេ​ដាក់​ឱ្យ​ផលិត​នៅ​ថ្ងៃ​មុខ​។ ជាមួយនឹង​ការ​ផ្តល់​ជូន​ជម្រើស​រថយន្ត​ច្រើន​ប្រភេទ រថយន្ត Tesla នឹង​អាច​អនុញ្ញាត​ឱ្យ​អតិថិជន​មាន​ជម្រើស​តម្លៃ​ច្រើន​ក្នុង​ការ​ជ្រើសរើស​។ នា​ពេល​បច្ចុប្បន្ន Tesla Model 3 គឺ​មាន​តម្លៃ​សមរម្យ​ជាង Model ផ្សេង​ៗ​។ តែ​ប្រសិនបើ​រថយន្ត​ខាងលើ​នេះ នឹង​ដាក់​ផលិត​មែន វា​នឹង​មាន​តម្លៃ​កាន់តែ​សមរម្យ​ជាង​រថយន្ត Model 3៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ