ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញ មានកម្ម​ការិនីរោងចក្រ​ដួល​សន្លប់​​ជាថ្មីទៀត

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មករា​ នេះ លោកភួ​ន ឈី​ម អភិ​បាលស្រុក​បាទីបានអោយ​ដឹង​ថា វេលា​ម៉ោង៨ និង​៣០​នាទីព្រឹក​នេះ​…

ខេត្តតាកែវ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មករា​ នេះ លោកភួ​ន ឈី​ម អភិ​បាលស្រុក​បាទីបានអោយ​ដឹង​ថា វេលា​ម៉ោង៨ និង​៣០​នាទីព្រឹក​នេះ​ មាន​កម្ម​ការ​ិនី​រោងចក្រ​យីហោ​ «វូ​ណា​មី» ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី នៅ​តែ​បន្ត​ដួល​សន្លប់​​​មាន​ចំនួន​៥២​នាក់បន្តទៀត។ ហើយចំពោះ​ការ​ដួល​សន្លប់​នេះ នៅ​​ពំ​ុ​ទាន់មានព័ត៌​​មាន​ណាមួយ​​​ច្បាស់​ថា ​បណ្តាល​មក​ពី​មូលហេតុ​អ្វីនោះឡើយ ។

លោក​អភិបាលស្រុក​​បន្ត​ថា​ ក្រោយ​ពេល​កម្ម​ការ​នី​មានការ​ដួល​សន្លប់​ទាំង​អស់ ​លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​រោងចក្រ​ ​បាន​ដឹក​យក​មក​ជួ​យស​គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាទី​បាន​ទាន់​ពេលវេលា ។

សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ម្សិលមិញ មាន​កម្មករ​៤​នាក់ និង​កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ​វូ​ណា​មី នៅ​ស្រុក​បាទី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ឡើង​ដល់​៤៤​នាក់​ហើយ តែ​មិន​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ឡើយ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ​ក៏​បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​កម្មករ កម្ម​ការី​នី ដែល​រង​គ្រោះ ។ ​ករណីដួលសន្លប់​នេះ ត្រូវ​គេដឹងថា បណ្តាល​មក​ពី​ការ​ភិតភ័យ​តាម​គ្នា​ រហូត​ដល់​មានការ​រហូត​ដល់​ដួល​សន្លប់​បែប​នេះ ។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​២០​នាទី កម្មករ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ វូ​ណា​មី ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​បាន​ដួល​សន្លប់​ចំនួន​៤៤​នាក់​ហើយ ។ ចំពោះ​ការ​ដួល​សន្លប់​នេះ​ដែរ​គឺ​បណ្តាល​មក​ពី​មានការ​ភ័យ​ខ្លា​ចត​ៗ​គ្នា​រហូត​មាន​អ្នក​សន្លប់​បែប​នេះ តែ​ក៏​គ្មាន​ផល​ប៉ះពាល់​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពី​កើតហេតុ​ភ្លាម ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ដឹកនាំ​សមត្ថកិច្ច​យក​រថយន្ត​ដឹក​កម្មករ កម្ម​ការី​នី​ដែល​ដួល​សន្លប់​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ​ផង​ដែរ ។ រហូត​មក​ដល់​រសៀល​នេះ​មាន​កម្មករ កម្ម​ការី​នីមួយ​ចំនួន​បាន​ធូរស្បើយ​និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ខ្លះ​ហើយ ។

លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​លោក​បាន​ចុះ​មក​សួរ​សុខទុក្ខ​ដល់​បងប្អូន​កម្មករ កម្ម​ការី​នី ដែល​បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​វូ​ណា​មី​នៅ​ស្រុក​បាទី​នេះ​ដើម្បី​លើកទឹកចិត្ត បើ​ទោះបីជា​មិន​មាន​អ្វី​សម្រាប់​ជូន​ដល់​ពួក​គាត់​ក៏​ដោយ ហើយ​សង្ឃឹមថា​បងប្អូន​យើង​នឹង​បានជា​សះស្បើយ​ក្នុង​រយៈពេល​ដ៌​ខ្លី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ