ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​រវល់​យ៉ាងណា គ្រាន់តែ​ចំណាយពេល​តែ​បន្តិច អ្នក​នឹង​ទទួល​បាន​ម្ហូប​ឆ្អឹងជំនី​ជ្រូក​ចៀន​យ៉ាង​ឈ្ងុយ​ឆ្ងាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ញុំ​ា​បាយ​ជុំ​គ្នា​រាល់ថ្ងៃ គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ ហើយ​ក៏​ជួយ​ឲ្យ​សមាជិកគ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។ «​ធ្វើ​ម្ហូប​ញុំ​ា​ដោយ​ផ្ទាល់​ដៃ​ខ្លួនឯង ក្រៅពី​អាច​សន្សំ​សំចៃ​បាន​ច្រើន​វា​ក៏​មាន​សុវត្ថិ​ភាពល្អ​ចំពោះ​សុខភាព​ព្រោះ​យើង​អាច​រើស​យក​ត្រី សាច់ និង​គ្រឿងទេស​ល្អ​ៗ​មក​ធ្វើ​ម្ហូប​ឲ្យ​ក្រុម​គ្រួសារ​យើង​ញុំ​ា​» ។ នេះ​ជា​សម្ដី​របស់​អ្នក​ម្ដាយ​កូនស្រី…

រាជធានី​ភ្នំពេញ​៖ ការ​ញុំ​ា​បាយ​ជុំ​គ្នា​រាល់ថ្ងៃ គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ ហើយ​ក៏​ជួយ​ឲ្យ​សមាជិកគ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។ «​ធ្វើ​ម្ហូប​ញុំ​ា​ដោយ​ផ្ទាល់​ដៃ​ខ្លួនឯង ក្រៅពី​អាច​សន្សំ​សំចៃ​បាន​ច្រើន​វា​ក៏​មាន​សុវត្ថិ​ភាពល្អ​ចំពោះ​សុខភាព​ព្រោះ​យើង​អាច​រើស​យក​ត្រី សាច់ និង​គ្រឿងទេស​ល្អ​ៗ​មក​ធ្វើ​ម្ហូប​ឲ្យ​ក្រុម​គ្រួសារ​យើង​ញុំ​ា​» ។ នេះ​ជា​សម្ដី​របស់​អ្នក​ម្ដាយ​កូនស្រី ២​នាក់ វ័យ ៣២​ឆ្នាំ ឈ្មោះ ពុទ្ធា​រី ដែល​បាន​អះអាង​ថា ទោះ​មមាញឹក​ខ្លាំង​យ៉ាងណា​ក៏​ដោយ​ក៏​បងស្រី​នៅ​តែ​ប្រឹងប្រែង​ខំ​ធ្វើ​ម្ហូប​ដោយ​ផ្ទាល់​ដៃ​ជូន​កូន​ៗ និង​ប្ដី​ដែ ។

ឆ្អឹងជំនី​ជ្រូក​ប្រឡាក់​ចៀន គឺ​ម្ហូប​ដែល​ប្តី និង​កូន​ៗ​របស់​បងស្រី​ចូល​ចិត្ត​ញុំ​ា​បំផុត ហើយ​បងស្រី​ក៏​អាច​ចម្អិន​វា​បាន​ងាយស្រួល និង​ឆាប់រហ័ស​ដោយ​ធានា​បាន​ថា រសជាតិ​ឆ្ងាញ់​ជា​និច្ច ព្រោះ​បង​មាន​រូបមន្ត​ធ្វើ​ពិសេស​ផ្ទាល់ខ្លួន ។ បងស្រី​បញ្ជាក់​បន្ថែម ។ ដើម្បី​ចម្អិន​ឆ្អឹងជំនី​ជ្រូក​បាន​ស្រួយ​ឈ្ងុយ​ឆ្ងាញ់ និង​រហ័ស​ជា​ជំហាន​ៗ ដូច​ជា ៖

១. ត្រូវ​ជ្រើសរើស​យក​ឆ្អឹងជំនី ដែល​មាន​សាច់​ខ្ចី
២. ត្រូវ​ដាក់​ស្ករ​ប្រមាណ (២ស្លាបព្រា​)
៣. ដាក់​ម្រេច​បន្តិច ដាក់​ទឹកត្រី​បន្តិច និង​ដាក់​ប្រេងខ្យង​ប្រហែល (២ស្លាបព្រា​)
៤. ចិញ្ច្រាំ​ខ្ទឹមស​ដាក់​បន្តិច
៥. ចុង​ក្រោយ និង​សំខាន់​បំផុតត្រូវ​ដាក់​ម្ស៉ៅ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូកទើប​ធ្វើ​ឲ្យ​ចាប់ជាតិ​ឆ្ងាញ់ ហើយ​ឈ្ងុយ​ស្រួយ
៦. ដាក់​គ្រឿង​សព្វ​ហើយ ច្របល់​ចូល​គ្នា​ឲ្យ​ចូលជាតិ​ឆ្ងាញ់​ម៉​ង រួច​ដាក់​ចៀន​។

ចង់​ច្បាស់ តោះ​! មើល​វី​ដេ​អូ ពី​វិធី​ប្រឡាក់​ឆ្អឹងជំនី​ជ្រូក ជាមួយ​ម្ស៉ៅ​ស៊ុប ខ្នរ រសជាតិ​សាច់​ជ្រូក ងាយស្រួល រហ័ស និង​មាន​ជាតិ​ឆ្ងាញ់ ៖

ស៊ុបខ្នរ

ស៊ុបខ្នរ

បាន​បង្ហោះ​ដោយ Khmer4Liker នៅ អង្គារ 21 មករា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ