ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​យុវតី​សិស្ស​ដួល​សន្លប់ ឯ​កម្មករ​រោង​ចក្រ​កាត់ដេរ​ក៏​ដួល​សន្លប់​ដែរ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សិស្ស​ស្រី​អនុ​វិទ្យាល័យ​ខ្ជាយ​និង​វិទ្យាល័យ​ហ៊ុន សែន​ប្រសូត បាន​ដួល​សន្លប់​ជា​បន្ត បន្ទាប់ ហើយ​ត្រូវ​បាន​គ្រូពេទ្យប្រាប់​ថា​មូលហេតុ​មក​ពី​សិស្ស​ទាំងនេះ មាន​សម្ពាធ​ឈាម​ទាប​ខ្សោយ​ខ្វះ​អាហារូបត្ថម្ភ និង​ដោយសារ​មានការ​បម្រែបម្រួល​អាកាសធាតុ គឺ​ឡើងក​ម្តៅ​ខ្លាំង…

ខេត្តស្វាយរៀង ៖ សិស្ស​ស្រី​អនុ​វិទ្យាល័យ​ខ្ជាយ​និង​វិទ្យាល័យ​ហ៊ុន សែន​ប្រសូត បាន​ដួល​សន្លប់​ជា​បន្ត បន្ទាប់ ហើយ​ត្រូវ​បាន​គ្រូពេទ្យប្រាប់​ថា​មូលហេតុ​មក​ពី​សិស្ស​ទាំងនេះ មាន​សម្ពាធ​ឈាម​ទាប​ខ្សោយ​ខ្វះ​អាហារូបត្ថម្ភ និង​ដោយសារ​មានការ​បម្រែបម្រួល​អាកាសធាតុ គឺ​ឡើងក​ម្តៅ​ខ្លាំង ធ្វើ​ឲ្យ​ពួក​គេ​មាន​សភាព​វិលមុខ ណែន​ទ្រូង ពិបាក​ដកដង្ហើម ទើប​សន្លប់​ជា​បន្តបន្ទាប់ ។ ទោះបីជា​បែប​ណា សិស្ស​ភាគច្រើន​បែរជា​មិន​មាន​បញ្ហា​ផ្នែក​សុខភាព​នោះ​ទេ​។ ការ​ដួល​សន្លប់​សិស្ស​ក្នុង​សាលា​នេះ គឺ​បន្ទាប់​ពី​វិទ្យាល័យ​ក្រូចឆ្មារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​សិស្ស​បាន​ដួល​សន្លប់​ច្រើន​ថ្ងៃ​បន្តបន្ទាប់ រហូត​សាលា​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​២​ថ្ងៃ ដើម្បី​ឱ្យ​ស្ថានភាព​នានា​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត សរ សុខ​ចំរើន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​តាម​ស្ថិតិ​ថា សិស្ស​អនុ​វិទ្យាល័យ​ខ្ជាយ​ដួល​សន្លប់​ចំនួន​៧​នាក់ (​ស្រី​ទាំង​៧​នាក់​) និង​សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ប្រ​សូត្រ​ចំនួន​៤​នាក់ (​ស្រី​៤​នាក់​) ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន វិលមុខ ណែន​ទ្រូង ពិបាក​ក្នុង​ការ​ដកដង្ហើម បណ្តាល​ឲ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង ។ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​យក​រថយន្ត​ទៅ​ដឹក​និង​បា​នប​ញ្ចូ​ន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ធ្វើការ​សង្គ្រោះ​សិស្ស​ទាំងអស់​មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ប៉ុន្តែ​លោកគ្រូ​ពេទ្យ​កំពុង​តាមដាន​បន្ត​ទៀត​ថា​តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ ។

បើ​តាម​ការ​បំភ្លឺ​ពី​លោក វ៉ា វុ​ទ្ធី អនុប្រធាន​ការិយាល័យ​អប់រំ យុវជន​និង​កីឡា​ស្រុក​ស្វាយ​ទាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០​នេះ គឺ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ស្វាយ​ទាប រូ​ម​នឹង​លោកនាយក​សាលា​និង​ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​សិស្ស​ដួល​សន្លប់​នេះ​ហើយ ។ លោក​បាន​បញ្ជាក់​ថា ករណី​សិស្ស​ដួល​សន្លប់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ មក​រា ២០២០ នៅ​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល​នៅ​អនុ​វិទ្យាល័យ​ខ្ជាយ ស្ថិត​នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ដែល​ដំបូង​គឺ​មាន​សិស្ស​ស្រី​៤​នាក់​ដួល​សន្លប់ ទី​១-​ឈ្មោះ មាន ស្រី​និ​ត អាយុ​១២​ឆ្នាំ ។ ២-​ឈ្មោះ ជួ​ន្នី ម៉ុ​តក​ញ្ច​នា អាយុ​១២​ឆ្នាំ ។ ៣-​ឈ្មោះ ឡង់ សុគុន្ធ​ល​ក្ខិ​ណា អាយុ​១២​ឆ្នាំ និង​ទី​៤-​ឈ្មោះ ឃ្លាំង ឆេ​ង​ចំប៉ា អាយុ​១១​ឆ្នាំ ។

ក្រោយមក​ក៏​មាន​សិស្ស​៣​នាក់​ទៀត​ដួល​សន្លប់​បន្តបន្ទាប់​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ ។ចំណែក​សិស្ស​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​សូត្រ​ម្នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​វិលមុខ​សិស្ស​ដ៏​ទៃ​ឃើញ​ដូច្នេះ​ក៏​មាន​អារម្មណ៍​ភ័យ ក៏​វិលមុខ​តាម​គ្នា និង​ដួល​សន្លប់​ជា​បន្តបន្ទាប់ រហូត​ដល់​៤​នាក់ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប ដើម្បី​សង្គ្រោះ​បន្ទាន់ ។ សិស្ស​ដែល​មាន​អាកា​រៈ​ដួល​សន្លប់​គឺ​ថប់ដង្ហើម វិលមុខ អស់កម្លាំង​ក៏​ដួល​សន្លប់​តែ​ម្តង ។

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ករណី​សិស្ស​ដួល​សន្លប់​នៅ​អនុ​វិទ្យាល័យ​ខ្ជាយ និង​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​សូត្រ បើ​ឆ្លងកាត់​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ដល់ទី​កន្លែង​ផ្ទាល់​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក​ស្វាយ​ទាប និង​លោក លោកស្រី​អភិបាលរង​ស្រុក បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា​បញ្ហា​ដួល​សន្លប់​នេះ​បណ្ដាល​មក​ពី​អាកាសធាតុ​ហួតហែង​ក្តៅ​ខ្លាំង កត្តាបរិស្ថាន​ជុំវិញ​សាលា​ឬ​សាលារៀន​ពុំ​មាន​កង្ហារ​ប្រើប្រាស់ សិស្ស​តមចំណី​អាហារ​សម្រក​ទម្ងន់ សិស្ស​មាន​សុខភាព​ខ្សោយ​ខ្វះ​អាហារូបត្ថម្ភ ។

លោក តូច ប៉ូ​លី​វ៉ា បាន​បញ្ជាក់​ថា កាលពី​ល្ងាច​មិ​ញ​នេះ​ដោយ​មានការ​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង លោក​បាន​ចុះ​ទៅ​ផ្ទាល់​ដើម្បី​សួរសុខទុក្ខ​សិស្សានុសិស្ស​ចំនួន​១១​នាក់​នេះ ដើម្បី​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​បន្ត​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់ ។ នៅ​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០២០​នេះ សិស្ស​រង​គ្រោះ​ទាំង​១១​នាក់​កំពុង​សង្គ្រោះ​បន្ត​នៅឡើយ ។

កម្មករ ក​ម្មា​រិ​នី​រោងចក្រ​កាត់ដេរ​នៅ​ស្រុក​បាទី​ដួល​សន្លប់​៤៤​នាក់
ខេត្តតាកែវ ៖ គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ មក​រា មាន​កម្មករ​៤​នាក់ និង​កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ​វូ​ណា​មី នៅ​ស្រុក​បាទី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ឡើង​ដល់​៤៤​នាក់​ហើយ តែ​មិន​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ឡើយ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ​ក៏​បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​កម្មករ កម្ម​ការី​នី ដែល​រង​គ្រោះ ។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​២០​នាទី កម្មករ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ វូ​ណា​មី ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​បាន​ដួល​សន្លប់​ចំនួន​៤៤​នាក់​ហើយ ។ ចំពោះ​ការ​ដួល​សន្លប់​នេះ​ដែរ​គឺ​បណ្តាល​មក​ពី​មានការ​ភ័យ​ខ្លា​ចត​ៗ​គ្នា​រហូត​មាន​អ្នក​សន្លប់​បែប​នេះ តែ​ក៏​គ្មាន​ផល​ប៉ះពាល់​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពី​កើតហេតុ​ភ្លាម ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ដឹកនាំ​សមត្ថកិច្ច​យក​រថយន្ត​ដឹក​កម្មករ កម្ម​ការី​នី​ដែល​ដួល​សន្លប់​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ​ផង​ដែរ ។ រហូត​មក​ដល់​រសៀល​នេះ​មាន​កម្មករ កម្ម​ការី​នីមួយ​ចំនួន​បាន​ធូរស្បើយ​និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ខ្លះ​ហើយ ។

លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​លោក​បាន​ចុះ​មក​សួរ សុខទុក្ខ​ដល់​បងប្អូន​កម្មករ កម្ម​ការី​នី ដែល​បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​វូ​ណា​មី​នៅ​ស្រុក​បាទី​នេះ​ដើម្បី​លើកទឹកចិត្ត បើ​ទោះបីជា​មិន​មាន​អ្វី​សម្រាប់​ជូន​ដល់​ពួក​គាត់​ក៏​ដោយ ហើយ​សង្ឃឹមថា​បងប្អូន​យើង​នឹង​បានជា​សះស្បើយ​ក្នុង​រយៈពេល​ដ៌​ខ្លី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ