ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗនាំគ្នាទៅជួយ ក្រោយឃើញ​ស្ត្រីម្នាក់​ពរ​​កូនរត់ចេញពីផ្ទះ​ទាំង​សភាពស្លន់ស្លោ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកកបង្កជា​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ថ្ម​ប្រក់​ស័ង្កសី​មួយ​ខ្នង​ ​​ហើយ​ភ្លើង​បាន​ឆាប​​ឆេះ​សម្ភា​រៈ​​នៅ​ខាងក្នុង​ផ្ទះ​អស់ទាំង​ស្រុង ​បង្កការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​​បាញ់ទឹកពន្លត់​កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​២១ ខែ​មក​​រា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ផ្ទះ​លេខ​J9 ផ្លូវ​លេខ​១ ស្ថិត​ក្នុង​បុរី​មង្គល​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ មានករណី​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកកបង្កជា​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ថ្ម​ប្រក់​ស័ង្កសី​មួយ​ខ្នង​ ​​ហើយ​ភ្លើង​បាន​ឆាប​​ឆេះ​សម្ភា​រៈ​​នៅ​ខាងក្នុង​ផ្ទះ​អស់ទាំង​ស្រុង ​បង្កការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​​បាញ់ទឹកពន្លត់​កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​២១ ខែ​មក​​រា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ផ្ទះ​លេខ​J9 ផ្លូវ​លេខ​១ ស្ថិត​ក្នុង​បុរី​មង្គល​ភ្នំពេញ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫ​ស្សី​កែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ពរ​កូនរត់​​ចេញ​មក​ពី​ក្នុងផ្ទះ​កើតហេតុ​​ខាងលើ​ដោយ​សភាព​ភ័យ​ស្លន់ស្លោ​។ ស្រប​ពេល​នោះ​​ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​លាយ​លំ​ជាមួយ​នឹង​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញ​មក​ពី​ខាងក្នុង​ផ្ទះ​នោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​​ជួយ​រាយការណ៍​​ប្រាប់​​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​នាំ​គ្នា​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​មួយ​ស្ទុះ​ក្រោយមក​ ​គេឃើញ​សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង​បាន​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ប្រមាណ​ជា​១៥​នាទីក្រោយមក ទើប​អណ្ដាតភ្លើង​ក៏​បានរ​ត់ទៅ​វិញ​ជា​ស្ថាពរ ដោយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​២​​រថយន្ត​​។

តាម​សម្តី​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ព្រហ្ម ល​ក្ខ័​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ​ហើយ​ផ្ទះ​​មួយខ្នង​ដែល​ត្រូវ​​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​ គឺ​មិនមែន​ជា​ប្រភេទ​ផ្ទះល្វែង​របស់​បុរី​មង្គល​ភ្នំពេញ​នោះ​ទេ គឺ​សល់​ពី​ទីធ្លា​ធំ​ ទើប​ម្ចាស់ផ្ទះ​ខាងលើ​បាន​សង់ផ្ទះ​មួយ​ខ្នង​ប្រភេទ​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​៤​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ ​ដើម្បី​​ឱ្យ​​ប្អូនប្រុស​រស់នៅ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​។

តាម​ប្រភពដដែលបានបន្ត​ថា ខណៈ​ពេល​ដែល​កើតហេតុ គឺ​មាន​តែ​ស្ត្រី​​ម្នាក់​​មានសតិមិនគ្រប់​ដែល​ត្រូវ​ជា​ប្អូនថ្លៃ​របស់​ម្ចាស់ផ្ទះ​ខាងលើ​​ជា​អ្នក​នៅ​ក្នុង​ខាង​ហេតុការណ៍​​ខាងលើ​នេះ ប៉ុន្តែ​ខណៈ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​សាកសួរ ស្ត្រី​ដែល​ជា​ប្អូនថ្លៃ​របស់​ម្ចាស់ផ្ទះ​បាន​និយាយ​ស្តី​មិនដឹង​រឿង​អ្វី​ទាំងអស់​។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ហេតុការណ៍​​អគ្គិភ័យ​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ឆាបឆេះ​រងការ​ខូចខាត​តែ​សម្ភារៈ​មួយ​ចំនួន​តូច​ដែល​នៅ​ខាងក្នុង​ផ្ទះ​​មួយ​ខ្នង​ខាងលើ​ប៉ុណ្ណោះ​។ ចំពោះ​មូលហេតុ​គឺ​ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកក ទើប​​បង្ក​ឱ្យ​​ផ្ទុះ​បែក​ផ្កាភ្លើង​ឆាបឆេះ​ជា​អណ្ដាតភ្លើងតែម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ