ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​វិធានការ​ក្តៅ​ចំពោះ​ឡាន​​ធំ​ៗ ពិសេស​​ឡានដឹកដី និងឡានបំពាក់ស៊ីផ្លេខ្លាំងៗ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខណៈមានវិធានការជាមួយរថយន្ត​ប្រភេទធំៗនេះ ប្រជាពលរដ្ឋ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ចំពោះ​ការ​អនុវត្ត​របស់​អាជ្ញាធ​ក្រុង​សិរី​សោភ័ណ ដែល​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ធំ​ៗ បើកបរ​ក្នុង​ក្រុង ពិសេស​រថយន្ត​ដឹក​ដី ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ និងបំពាក់​ស៊ី​ផ្លេ​ឮខ្លាំង…

ខេត្តបន្ទាយមានជ័យ ៖ ខណៈមានវិធានការជាមួយរថយន្ត​ប្រភេទធំៗនេះ ប្រជាពលរដ្ឋ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ចំពោះ​ការ​អនុវត្ត​របស់​អាជ្ញាធ​ក្រុង​សិរី​សោភ័ណ ដែល​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ធំ​ៗ បើកបរ​ក្នុង​ក្រុង ពិសេស​រថយន្ត​ដឹក​ដី ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ និងបំពាក់​ស៊ី​ផ្លេ​ឮខ្លាំង បើកបរ​លឿន​ជាដើម ជាមួយ​គ្នានេះ កម្លាំង​បាន​​ធ្វើតេស្ត​ទឹកនោមលើ​អ្នកបើកបរទាំងនោះ​ផង​ដែរ ។

ការ​ចុះ​អនុវត្ត​ត្រួតពិនិត្យ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​សំណាក់​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ និង​ជា​ប្រធាន​គណៈ​បញ្ជ​ការ​ឯកភាព​ក្រុង ដែល​មានការ​ចូលរួម​ពី​កងកម្លាំង​អាវុធហត្ថ​ក្រុង អធិការ​ក្រុង​សិរី​សោភ័ណ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​៧​មក​រា (​កែង​សាលាក្រុង ផ្លូវ​ចូល​សួន​ស្នេហ៍​ជនបទ​)​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង និង​ជា​ប្រធាន​គណៈ​បញ្ជ​ការ​ឯកភាព​ក្រុង បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ៖ ចំពោះ​ការ​ចុះ​អនុវត្ត​នេះ​ដែរ ដោយ​មើលឃើញ​កន្លង​មក រថយន្ត​ធំ​ៗ ពិសេស​រថយន្ត​ដឹក​ដី តែងតែ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ដូច​ជា​សម្លេង​ស៊ី​ម៉ាំង​ង ស៊ី​ផ្លេ​លឺ​ខ្លាំង​ៗ ការ​បើកបរ​មិន​គោរព​ច្បាប់ បើកបរ​លឿន ម្យ៉ាងទៀត​គ្មាន​ការ​គ្រប​ដី បណ្តាល​ឲ្យ​ហុយ ធ្លាក់​ពេញ​ផ្លូវ​សាធារណៈ ដែល​ជា​ហេតុ​បង្ក​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​តាម​ដងផ្លូវ​ជាដើម​។ លោក​បន្ត​ថា​ចំពោះ​ការ​ចុះ​ត្រួតពិនិត្យ​គឺ​យើង​ត្រួត​ពិ និត្យ​ទៅ​លើ ៖ ១-​ពិនិត្យ​ល្បឿន​,២-​ការ​គ្រប​ដី​,៣-​ពិនិត្យ​កា​បំពាក់​ស៊ី​ម៉ាំង​,៤-​ពិនិត្យ​ស៊ី​ផ្លេ​,៥-​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ចំពោះ​អ្នកបើកបរ​,៦-​ពិនិត្យ​ប័ណ្ណបើកបរ​។

លោក​បញ្ជាក់​ថា ៖ ការ​ចុះ​អនុវត្ត​លើក​ទី​១ គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​សិន ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​យើង​។ លើក​ទី​២ បើ​មិន​អនុវត្ត​នោះ​ទេ និង​ធ្វើការ​ផាកពិន័យ ដោយ​គ្មាន​លើកលែង​ឡើយ​។ ក្នុង​នោះ​ដែរ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ ក្នុង​ការ​ចុះ​អនុវត្ត ទៅ​លើ​រថយន្ត​ដឹក​ដី ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ៖ កន្លង​មក​រថយន្ត​ដឹក​ដី មានការ​បើកបរ​លឿន​ក្នុង​ទីប្រជុំជន ដឹក​ដី​គ្មាន​ការ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ពេល​ខ្លះ​ធ្លាក់​រាយ​ប៉ាយ​តាម​ផ្លូវ ហើយ​ម្យ៉ាងវិញទៀត​ស៊ី​ផ្លេ និង​ស៊ី​ម៊ាំ​លឺ​ខ្លាំង រក​ពេល​សម្រាក​មិន​បាន ។

ពលរដ្ឋ​ក៏​សំណូម​ពលរដ្ឋ​ដល់​អាជ្ញាធរ​ក្រុង បន្ត​ត្រួតពិនិត្យ​ប​ញ្ហ​នេះ​ឲ្យ​បានជា​ប្រចាំ​។ សូម​បញ្ជាក់​ថា ៖ ក្នុង​ការ​ចុះ​អនុវត្ត និង​ណែនាំ​ជំហាន​ដំបូង បាន​អប់រំ​ដល់​ម្ចាស់​រថយន្ត​ដឹក​ដី បាន​ចំនួន​២០​គ្រឿង ដកហូត​បាន​ស៊ី​ផ្លេ​ខ្យល ដែល​មាន​សម្លេង​លឺ​ខ្លាំង​១​គូរ នឹង​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​រក​ឃើញ​ម្នាក់ ប​ញ្ចូ​ន​ទៅ​អធិការ​ក្រុង​សិរី​សោភ័ណ​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ