ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ម៉ោង​នេះ ​ឆ្នេរ​អូរ​ឈើទាល​២និង​ឆ្នេរ​អូរ​ត្រេះ មក​កម្សាន្ត​​ដោយ​សេរីឥត​​​បង់ថ្លៃ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ចាប់ពី​ម៉ោង​នេះ​តទៅ ឆ្នេរ​អូរ​ឈើទាល​២«អតីត​ឆ្នេរ​អា​រី​ស្តុ​ន» និង​ឆ្នេរ​អូរ​ត្រេះ នឹង​ត្រូវ​បាន​រៀបចំ​ជា​ឆ្នេរសមុទ្រ​សាធារណៈ និង​ជា​សម្បត្តិ​រួមរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ…

ខេត្តព្រះសីហនុ ៖ ចាប់ពី​ម៉ោង​នេះ​តទៅ ឆ្នេរ​អូរ​ឈើទាល​២«អតីត​ឆ្នេរ​អា​រី​ស្តុ​ន» និង​ឆ្នេរ​អូរ​ត្រេះ នឹង​ត្រូវ​បាន​រៀបចំ​ជា​ឆ្នេរសមុទ្រ​សាធារណៈ និង​ជា​សម្បត្តិ​រួមរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ ​អាច​មក​កំសាន្ត​ដោយ​សេរី ឥត​មានការ​បង់ថ្លៃ​អ្វី​ឡើយ ​។ ឆ្នេរ​ស្អាតអនាម័យ​បរិស្ថាន​ល្អ មាន​ផា​សុកភាព​។

កន្លង​មក ​រដ្ឋបាល​ខេត្តបាន​ចេញ លិខិត​ជូនដំណឹង​លេខ​៤៧៣/១៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​៤​ធ្នូ ឆ្នាំ២០១៩ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​លក់ដូរ និង​អាស្រ័យ​ផល នៅ​លើ​ឆ្នេរ​អូរ​ឈើទាល«អតីត​ឆ្នេរ​អា​រី​ស្តុ​ន»និង​ឆ្នេរ​អូរ​ត្រេះ មាន​ទីតាំង​ស្ថិត នៅ​ភូមិ​៤ និង​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​បាន​សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​រួច​មក បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់​ដូរ​នៅ​នៅ​លើ​ឆ្នេរ​អូរ​ឈើទាល«អតីត​ឆ្នេរ​អា​រី​ស្តុ​ន» បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​បាន​ធ្វើ​ការ​រុះរើ​តូប និង​ស្តង់​លក់ដូរ របស់​ខ្លួន​សរុប​ទាំងអស់ មាន​ចំនួន១២៦​តូប បាន​រៀបរយ​ជា​ស្ថាពរ​ព្រមទាំង​បាន​ចូល រួម​ធ្វើការ​សម្អាត​ឆ្នេរ​ខ្សាច់​វិល​មក​រក​សភាព​ស្រស់​ស្អាត​ឡើង​វិញ​។ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​លក់ដូរ​នៅ​លើ​ឆ្នេរ​អូរ​ត្រេះ​«អូរ​ត្រេះ​១ មាន​ចំនួន ១០៨​តូប​ស្តង់ និង​អូរ​ត្រេះ​២ មាន​ចំនួន៤៨​តូប​ស្តង់»បាន​រុះរើ​រួចរាល់​ជា​ស្ថាពរ​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​កោតសរសេ​ី​រនិង​ថ្លែង អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ដល់​បងប្អូន​ប្រជា ពល​រដ្ឋ ដែល​មានការ​យល់​ដឹង​អំពី ប្រយោជន៍ សាធារណៈ និង​បាន​ចូលរួម​សហការ​ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្នាប់ របៀបរៀបរយ និង​កែ​លម្អ សោភ័ណ ភាព​ឆ្នេរ​របស់​យើង​ឡើង​វិញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សំណង់​តូប​ស្តង់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​នៅ​លើ​ឆ្នេរ​អូរ​ត្រេះ​ភាគច្រើន​ជា​សំណង់​រឹង​មាំ ដែល​បាន​ចាក់សាប បេតុង​នៅ​លើ​ឆ្នេរ​ខ្សាច់​ដោយ​ផ្ទាល់ និង​មាន​មួយ ចំនួន សង់​ជាប់មាត់​ទឹកតែ​ម្តង ក្នុង​នោះ​ផង​ដែរ បន្ទាប់​ពី​ធ្វើការ​រុះរើ​តូប​ស្តង់​ទាំងនោះ​រួច គឺ​យើង​ប្រទះ​ឃើញ​នូវ​លូ​ស្តុក​លាមក និង​សំណល់​ផ្ទះបាយ ចំនួន​១៣៦​លូ ដែល​បាន​បង្កប់​ក្នុង​ឆ្នេរ​ខ្សាច់​ផង​ដែរ​។

ជា​ចុង ក្រោយ​រដ្ឋបាល​ខេត្ត​សូម​បញ្ជាក់​ថា ការ​រុះរើ​តូប និង​ស្តង់​លក់ដូរ​នៅ​លេ​ី​ឆ្នេរ​អូរ​ឈេ​ី​ទាល​ពីរ និង​ឆ្នេរ​អូរ​ត្រេះ​នេះ​គឺ​មិនមែន​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន ឬ​អង្គភាព អាជីវកម្ម​ឯកជន ណាមួយ​ធ្វើការ​វិនិយោគ​នោះ​ឡើយ គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​កែ​លម្អ សោភ័ណ​ភាព​ឆ្នេរ​របស់​យើង​ឡើង វិញ ដោយ​រក្សា​ទុកជា​ឆ្នេរ សាធារណៈ និង​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​មក​កំសាន្ត​ដោយ​សេរីឥត មាន​បង់ថ្លៃ​អ្វី​ឡេ​ី​យ ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​ចូលរួម​សហការ​គាំទ្រ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​ដំណើរ ការ​រៀបចំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ​៕​

អត្ថបទសរសេរ ដោយ