ពាណិជ្ជករ និង​វិនិយោគិន​អា​ល្លឺ​ម៉​ង់​ងាក​មក​ចាប់អារម្មណ៍​លើ​សក្តានុពល​ពាណិជ្ជកម្ម​របស់​កម្ពុជា


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា​នេះ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម​រដ្ឋមន្ត្រី
ប៉ាន សូរ​ស័ក្តិ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ទើបបាន​តែងតាំង​ថ្មី ។ ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ទទួល​ស្វាគមន៍​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ថ្មី​យ៉ាង​រាក់ទាក់ និង​អបអរសាទរ​ចំពោះ​ការ​តែងតាំង​នេះ ។ នេះបើយោងតាមផេកក្រសួងពាណិជ្ជកម្មចេញមុននេះបន្តិច ។

ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បង្ហាញ​អំពី​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជូន​ដល់​ពាណិជ្ជករ និង​វិនិយោគិន តាម​រយៈ​កំណែទម្រង់​ច្បាប់ និង​បទ​ប្បញ្ញត្តិ ស្ថាប័ន និង​ការ​កាត់​បន្ថយថ្លៃ​ចំណាយ​ផ្សេង​ៗ​ជាដើម ។ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដើម្បី​ធ្វើ​សមា​រណកម្ម​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​ពី​ការ​ស្វាគមន៍ ការ​វិនិយោគ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​បង្ហាញ​អំពី​ការ​ជួយ​ជំរុញ​ឲ្យ​ពាណិជ្ជករ និង​វិនិយោគិន​អា​ល្លឺ​ម៉​ង់ងាក​មក​ចាប់អារម្មណ៍​លើ​សក្តានុពល​ពាណិជ្ជកម្ម​របស់​កម្ពុជា ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ