ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​​ភ្ញាក់ផ្អើល​ឈរមើល​បុរស​ម្នាក់ដេក​​ស្តូក​មុខ​ផ្ទះ​​គេ​​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​ដែល​បងប្អូន​ប្រជា​ពល​រដ្ឋ និង​អ្នកដំណើរ​នាំ​គ្នា​ផ្អើល​ឆោ​​​ឡោ​ថា​ មាន​គេ​យក​សាកសព​មក​ប្លុង​ចោល នៅ​ចំណុច​ផ្លូវ​បេ​តុង​មួយ​កន្លែង ស្ថិត​ក្បែរ​​អង្គការ​ស្គុ​ត ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​ដែល​បងប្អូន​ប្រជា​ពល​រដ្ឋ និង​អ្នកដំណើរ​នាំ​គ្នា​ផ្អើល​ឆោ​​​ឡោ​ថា​ មាន​គេ​យក​សាកសព​មក​ប្លុង​ចោល នៅ​ចំណុច​ផ្លូវ​បេ​តុង​មួយ​កន្លែង ស្ថិត​ក្បែរ​​អង្គការ​ស្គុ​ត ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ គេ​ស​ង្គេ​ត​ឃើញ មាន​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង បាន​ដឹក​ប្តី​ប្រពន្ធ​២​នាក់ ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ភាគី​ខាង​ម្ចាស់​រ៉ឺ​ម៉ក​ក៏​បានអោយ​ពួក​គេ​ទាំង​២​នាក់​នោះ​ចុះ​ពី​រ៉ឺ​ម៉ក ហើយ​ភ្លាម​នោះ ​បុរស​ជា​ប្តីបាន​ដួល​ទៅ​ហ្នឹង​ថ្នល់​​បាត់បង់ជីវិត​ភ្លាម​ៗ ដោយ​ពុំ​ដឹង​មូលហេតុ ។ ជា​ហេតុ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ និង​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ នាំ​គ្នា​ផ្អើល​​ចំណុច​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​កើត​មានការ​ភ្ញាក់ផ្អើល​ហើយ​នោះ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​នគរបាល បាន​ចុះ​អន្តរា​គមន៍​ភ្លាម​ៗ ដើម្បី​ពិនិត្យ​វិ​ច្ច័​យ និង​សាកសួរ​នាំ​ដំណើររឿង​អោយ​ពិតប្រាកដ​ថា ជា​ករណី​អ្វី ។ ក្រោយ​ការ​សាក​សួរនាំ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ខាងលើ​នេះ គឺជា​ករណីខ្យល់​.​គប៉ុណ្ណោះ ពុំ​មែន​ជា​ករណី​ឃាតកម្ម​យក​សាកសព​មនុស្ស​មក​ទម្លាក់​ចោល​ដូច​ការ​ភ្ញាក់ផ្អើល​របស់​បងប្អូន​ពលរដ្ឋ​ឡើយ ។ ​បុរស​ជា​ប្តី​នេះឈ្មោះ ទិ​ត អាត អាយុ​៤១​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ជឿ​ម ដា អាយុ​៤១​ឆ្នាំ​ដូច​គ្នា ។

នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ លោក​ណេ​ង សា​មឿ​ន បញ្ជាក់​អោយ​ដឹង​ថា តាម​ចម្លើយ​ឆ្លើយ​សារ​ភាព​របស់​ស្ត្រី​ជា​ប្រពន្ធ ចំពោះ​មុខ​សមត្ថកិច្ច​អោយ​ដឹង​ថា នាង និង​បុរស​ជា​ប្តី បាន​ហៅ​ម៉ូតូ​រ៉ឺ​ម៉ក​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ជិះ​ធ្វើ​ដំណើរ​មក​ភូមិ​ព្រែក​ទាល់ ដោយ​បុរស​ជា​ប្តី​ប្រាប់​ថា ​មាន​បងប្អូន​នៅ​ទីនោះ ប៉ុន្តែ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ជា​ប្តី មាន​អាកា​រៈ​មិនសូវ​ស្រួល​ខ្លាំង ហើយ​ចេះ​តែ​ដង្ហក់​ថប់ដង្ហើម ។ ពេល​នោះ ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ បាន​ទម្លាក់​អ្នក​ទាំង​២​ចុះ​ពី​រ៉ឺ​ម៉ក ដោយ​ពុំ​មាន​គិត​ប្រាក់​មួយ​សេន​ឡើយ ហើយ​ម្ចាស់​រ៉ឺ​ម៉ក​បាន​ជិះ​ចេញ​ទៅ​បាត់ ។ ក្រោយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​ចាកចេញ​ទៅ​មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ បុរស​ជា​ជន​រង​គ្រោះ បាន​ដេក​ស្លាប់​នៅ​លើ​ដងផ្លូវ​សាធារណៈ​តែ​ម្តង​ទៅ ។

អត្ថបទសរសេរ ដោយ