ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កគួរ​ឱ្យសង្ស័យ ឃាត់សួរនាំបែកធ្លាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​រន្ទា ​និង​ក្តារ​ពុម្ព​ដឹកតាម​ម៉ូតូសណ្តោងរ៉ឺម៉ក​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​​ប្រទះឃើញរួចក៏​ឃាត់​​ខ្លួន​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា​…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​រន្ទា ​និង​ក្តារ​ពុម្ព​ដឹកតាម​ម៉ូតូសណ្តោងរ៉ឺម៉ក​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​​ប្រទះឃើញរួចក៏​ឃាត់​​ខ្លួន​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួនទាំង២នាក់ខាងលើ ​ក្នុង​នោះ​​ម្នាក់​​ឈ្មោះ រុន​ ភក្តី​ ភេទប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​អណ្ដូង​បី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ​និងម្នាក់​ទៀត​​ឈ្មោះ សោ​ សុខលៀង ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អណ្តូង​៣​ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​សង្កាត់​គោក​រកា​បាន​​ឱ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ កំលាំង​នគរបាល​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដែល​ស្មុ​គ​​ស្មា​ញ​ ​ស្រាប់តែ​ប្រទះ​​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ​ដឹក​សំភារៈ​សំណង់​មាន​​រន្ទា និ​ង​ក្តារ​ពុម្ព​ចំនួន​មួយ​តាម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នៅ​ពេល​យប់​រំលង​អធ្រា​ត្រ​ ដោយ​មានការ​សង្ស័យ ទើប​ពួក​គាត់​​ឃាត់​សួរនាំ​ ទើប​ជនសង្ស័យ​ទាំង​២​នាក់​បានឆ្លើយ​​សារភាព​ថា ពួក​ខ្លួន​បាន​លួច​សំភារៈ​សំណង់​ខាងលើ​នៅ​មុខ​​ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​​ដដែល​បាន​បន្ត​​ថា ជនសង្ស័យទាំង​២នាក់​​ខាងលើ​មិន​មែន​ត្រឹមតែ​ពាក់ព័ន្ធនឹង​​ករណី​លួច​ជា​ច្រើន​​លើក​នោះ​ឡើយ ​គឺ​​ជនសង្ស័យ​ទាំង​២នាក់នេះ​ក៏​ជា​មុខសញ្ញា​ចាស់​ ដែលសមត្ថកិច្ច​​កំពុង​ស៊ើប​សង្កេត​ជាប់ពាក់ព័ន្ធ​​ក្នុង​ករណីជក់​ និ​ង​ចែកចាយ​ថ្នាំ​ញៀន​ផង​ដែរ ។

តាម​ការឆ្លើយ​​សារភាព​របស់​ជនសង្ស័យទាំង​២នាក់​ខាងលើ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​រុន ភក្តី ធ្លាប់​លួច​ចំនួន​២​ដង ​ក្នុងនោះ​លើកទី​១-លួច​​រន្ទា​​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និ​ង​លើក​ទី​២-លួច​រន្ទា​​នៅ​មុខ​ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនសង្ស័យ​​ឈ្មោះ សោ​ សុខ​លៀង ធ្លាប់​លួច​ចំនួន​៥​ដង ​ក្នុងនោះ​​​ធ្លាប់​លួចម៉ូតូ​, កង់, មាន់​, ស្បែកជើង និ​ង​​រន្ទា​ជា​ច្រើន​​​ក្នុង​ខណ្ឌ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គោក​រកាធ្វើការ​​ឃាត់ខ្លួន ដោយរកឃើញថា ​ជនសង្ស័យ​ខាងលើ​​ធ្វើសកម្មភាព​លួច​នៅ​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​សមត្ថកិច្ច​ប្រគល់​ជនសង្ស័យ​អោយ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ