ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុង​មួយថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​​៥០​នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៥​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២០ ខែ​មក​រា​នេះ ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥០​នាក់ មាន​មុខសញ្ញា​ជួញដូរ​​គ្រឿងញៀន​ចំនួន​២៦​នាក់ និង​ប្រើប្រាស់​២៤​នាក់…

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៥​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២០ ខែ​មក​រា​នេះ ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥០​នាក់ មាន​មុខសញ្ញា​ជួញដូរ​​គ្រឿងញៀន​ចំនួន​២៦​នាក់ និង​ប្រើប្រាស់​២៤​នាក់ ។ វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​២០ ខែមករា រួម​មាន​ មេ​តំ​ហ្វេ​តា​មីន​(ice)២៤៧,៣​ក្រាម និង​៩​កញ្ចប់តូច ។ ​លទ្ធផល​ខាងលើ​១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖

នគរបាល : ១០​អង្គភាព​ ១-មន្ទីរ​៖ ជួញដូរ​២​ករណី ឃាត់​៤​នាក់ ប្រើប្រាស់​១​ករណី ឃាត់​១​នាក់ ចាប់​យក​​ថ្នាំញៀន​ប្រភេទ ice ១,៩១​ក្រាម​, ខេត្ត​បាត់ដំបង​ ៖ ប្រើប្រាស់​១​ករណី ឃាត់​១​នាក់​, ​​ខេត្ត​កំ​ពង់​​ចាម​ ៖ ជួញដូរ ១​ករណី ឃាត់​៣​នាក់ ប្រើប្រាស់​១​ករណី ឃាត់​១៦​នាក់ និង​អនុវត្តន៍​ដីកា១​ ចាប់​១​នាក់ ចាប់​យក​ថ្នាំញៀនប្រភេទ​ ice ២៣៨,០១​ក្រាម​, ខេត្ត​កំពង់ឆ្នាំង ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់​, ខេត្ត​កំពត ​៖ ជួញដូរ ១​ករណី ឃាត់​២​នាក់ ចាប់​យក​ថ្នាំញៀន​ប្រភេទ ​ice ២,១៩​ក្រាម​, ខេត្ត​ពោធិ៍សាត់​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់​យក​ថ្នាំញៀន​ប្រភេទ ​ice ៣,៩៩​ក្រាម​ ​ខេត្ត​សៀមរាប​៖ អនុវត្តន៍​ដីកា​១ ចាប់​១​នាក់​​, រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់​២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់​យក​ice ១​កញ្ចប់​តូច​។

​កងរាជអាវុធហត្ថ : ២​អង្គភាព​​ រួមមាន​ខេត្ត​កណ្តាល​៖ ជួញដូរ​២​ករណី ឃាត់ ៦​នាក់ ចាប់​យក​ថ្នាំញៀន​ប្រភេទ​​ice កញ្ចប់​តូច​, ​ខេត្ត​ព្រះ​វិហារ ៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ចាប់​យក​​ថ្នាំញៀន​ប្រភេទ​ ice ១,២០​ក្រាម ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ