ព្យុះ​ខ្សាច់ ​និង​ព្យុះ​ធ្លាក់​ដុំ​ព្រិល វាយ​ប្រហារ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស


ប្រទេស​អួ​ស្ត្រា​លី  ៖ ព្យុះ​នានា​អម​ដោយ​ការ​ធ្លាក់់​ដុំ​ព្រិល បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២០​មក​រា លើ​តំបន់​មួយ​ចំនួន​នា​ភាគ​ខាងកើត​អូស្ត្រាលី បន្ទាប់​ពី​ព្យុះ​ខ្សាច់ ​និង​ធូលី​វាយប្រហារ​តំបន់​មួយ​ចំនួន ដែល​រង​គ្រោះ​រួច​ហើយដោយ​ភ្លើង​ឆេះ​ព្រៃ​បំផ្លាញ​ប្រទេស​នោះ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។

ក្រុង​កង់​បេ​រ៉ា​នា​ថ្ងៃ​ទី​២០​មក​រា​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ធ្លាក់​ដុំ​ព្រិល បណ្ដាល​ឲ្យ​ដើមឈើ​ទាំង​ឡាយ​ត្រូវ​រលំ​និង​បាក់មែក​។ ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​បាន​ស្នើ​ដល់​មនុស្ស​ម្នា​កុំ​ចត​ទុក​រថយន្ត​នៅ​ក្រោម​ដើ​ឈើ​ឬ​ខ្សែកាប​អគ្គិសនី​។

ចំណែក​ការិយាល័យ​ឧតុនិយម​បាន​ស្នើ​ដល់​ប្រជាជន​នៃ​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង ក្នុង​នោះ​មាន​ប្រជាជន​ក្រុង​ស៊ី​ត​នី​ផង​ដែរ ឲ្យ​ត្រៀម​សម្រាប់​ការ​មក​ដល់​នៃ​ព្យុះ​។

ការិយាល័យ​នោះ​គូសបញ្ជាក់​ថា ព្យុះ​សាហាវ​នានា​អាច​បង្ក​ការ​ខូចខាត មាន​ខ្យល់​បោកបក់​ខ្លាំង​ប្រកបដោយ​ការ​បំផ្លិចបំផ្លាញ ហើយ​អាច​មានការ​ធ្លាក់​ដុំ​ព្រិល​ធំ​ៗ ព្រមទាំង​ភ្លៀង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ភ្លាម​ៗ នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ