ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​អាជីវកម្ម​ប្លែក​ៗ តែ​រក​លុយ​បាន​រាប់​លាន​ដុល្លារ

4 ឆ្នាំ មុន

អាជីវកម្ម​ត្រូវ​តែ​មាន​លក្ខណៈ​ខុស​ប្លែក ​ប្រសិនបើ​ចង់​ឈានមុខ​ឈ្នះ​ដៃគូ​ប្រកួតប្រជែង ។ ប៉ុន្តែ​មាន​អាជីវ​កម្ម​ចម្លែក​ៗ​មួយ​ចំនួន ​ដែល​គិត​ឃើញ​គំនិត​ប្លែក​ៗ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ។ អាជីវកម្ម​ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ទូទៅ​ ដែល​មាន​បញ្ហា​សាមញ្ញ​តែ​មិន​មាន​ដំណោះស្រាយ ។ ដូច្នេះ​…

អាជីវកម្ម​ត្រូវ​តែ​មាន​លក្ខណៈ​ខុស​ប្លែក ​ប្រសិនបើ​ចង់​ឈានមុខ​ឈ្នះ​ដៃគូ​ប្រកួតប្រជែង ។ ប៉ុន្តែ​មាន​អាជីវ​កម្ម​ចម្លែក​ៗ​មួយ​ចំនួន ​ដែល​គិត​ឃើញ​គំនិត​ប្លែក​ៗ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ។ អាជីវកម្ម​ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ទូទៅ​ ដែល​មាន​បញ្ហា​សាមញ្ញ​តែ​មិន​មាន​ដំណោះស្រាយ ។ ដូច្នេះ​ ពួក​គេ​ក៏​រក​នឹក​ដំណោះស្រាយ​ដោយ​ខ្លួនឯង និង​ធ្វើ​វា​ឲ្យ​ក្លាយទៅជា​អាជីវកម្ម ។

១-Spud Pickles
Spud Pickles គឺជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ក្នុង​សហរដ្ឋអាមេរិក​ដែល​បង្កើត និង​ជួយ​មើល​កម្មវិធី​ទូរស័ព្ទ​ឲ្យ​បុគ្គល ឬ​អាជីវកម្ម​ដទៃ ។ ប៉ុន្តែ​កម្មវិធី​ដែល​ល្បី​ជាងគេ​របស់​ក្រុមហ៊ុន​នេះ គឺ Ghost Radar ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ថា​កន្លែង​ណា​មាន​ខ្មោច ឬ​វិញ្ញាណ​តែលតោល ។

ជាក់ស្តែង មិន​មាន​វិទ្យាសាស្ត្រ ឬ​ការ​ស្រាវជ្រាវ​ណាមួយ​ដែល​អាច​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​កម្មវិធី​នេះ​ពិតជា​អាច​ដឹង​ពី​វិញ្ញាណ ឬ​ខ្មោច​បាន​ឬទេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ភាគច្រើន​បាន​និយាយ​ថា​ពួក​គេ​ពិតជា​មើលឃើញ​អ្វី​ចម្លែក​ពិតមែន ។

២-Deadinhouse.com
ក្រុមហ៊ុន​នេះ​បាន​បង្កើត​ឡើង​ព្រោះ​ស្ថាបនិក​របស់​ពួក​គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ស្លាប់​ក្នុងផ្ទះ​របស់​ខ្លួន​មុន​ពេល​លោក​បាន​ទិញ​វា ។ បន្ទាប់​មក​ទើប​លោក​បានដឹង​ថា ភ្នាក់ងារ​លក់​អចលនទ្រព្យ​ភាគច្រើន​លាក់​ព័ត៌មាន​ទាំងនេះ​ពី​អ្នកទិញ​ផ្ទះ ។

ដោយហេតុ​ដូចនេះ លោក​ក៏​បាន​បង្កើត​គេហទំព័រ​មួយ​ដែល​ប្រាប់​មនុស្ស​ថា​ធ្លាប់​មាន​មរណភាព​កើត​មាន​ឡើង​ក្នុងផ្ទះ​ណាមួយ ឬទេ​ដោយ​គ្រាន់តែ​បង់ ១១.៩៩​ដុល្លារ​ប៉ុណ្ណោះ ។

៣-បន្ទប់ទឹក​សត្វ​៖
មិន​មាន​នរណា​ដែល​តែងតែ​អាច​នៅផ្ទះ​មើលថែ​សត្វ​ចិញ្ចឹម​ឡើយ ដែល​ធ្វើ​ឲ្យ​ពួក​វា​នោម​ពេញ​ផ្ទះ ។ ដូច្នេះ ក្រុមហ៊ុន​ហ៊ុន​មួយ​ឈ្មោះ​ថា The Pet Loo បាន​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​លក់​ក្រណាត់​មួយ​ដែល​មាន​រូបរាង​ដូច​ស្មៅ ។ ពេល​ដែល​សត្វ​ចិញ្ចឹម​នោម​លើ​វា វា​ក៏​មិន​ធ្វើ​ឲ្យ​ស្អុយ​បន្ទប់​ដែរ​ព្រោះ​វា​ត្រូវ​បាន​ផលិត​ដោយ​ប្រើប្រាស់​ធាតុ​ផ្សំ​កាត់​បន្ថយ​ក្លិនស្អុយ ៕

អត្ថបទសរសេរ ដោយ