ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ជម្រុញ​រៀបចំ​វិ​ថី​ម្ហូបអាហារ​នៅ​ទូ​ទាំង​ប្រទេស ​ដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា «​វិ​ថី​ម្ហូបអាហារ​ជាប្រភេទ​សេវាកម្ម ឬ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​» ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍ ខណៈ​សេវាកម្ម​ថ្មី​នេះ​បាន​បង្ហាញ​នូវ​សក្តានុពល​នៃ ភាព​លើកកម្ពស់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។ ​លោក គឹ​ម…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា «​វិ​ថី​ម្ហូបអាហារ​ជាប្រភេទ​សេវាកម្ម ឬ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​» ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍ ខណៈ​សេវាកម្ម​ថ្មី​នេះ​បាន​បង្ហាញ​នូវ​សក្តានុពល​នៃ ភាព​លើកកម្ពស់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។

​លោក គឹ​ម សេរី​រ័​ត្ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់​នៅ​-​ម្ហូបអាហារ​និង ភេសជ្ជៈ​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​ដែល​ការ​រៀបចំ​វិ​ថី​ម្ហូបអាហារ​នៅ​ខេត្តកំពត​ក្នុង​ឱកាស​បុណ្យ​សមុទ្រ ឆ្នាំ​២០១៩ ទទួល​បាន​ជោគជ័យ​ដោយ​មានការ​គាំទ្រ​ពីភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នោះ ក្រសួងទេសចរណ៍​នឹង​ជម្រុញ​ឲ្យ​មាន​រៀបចំ​វិ​ថី​ម្ហូបអាហារដូច​គ្នា​នេះ​នៅ​តាម​ទីតាំង​សំខាន់​ៗ​ក្នុង​ទូ​ទាំង​ប្រទេស ។ លោក​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ពិធីបុណ្យទន្លេ​នា​ពេល​ខាង​មុខ​ដែល​នឹង​រៀបចំ​នៅ​ខេត្តបាត់ដំបង​នោះ​យើង​ក៏​នឹង​រៀបចំ​វិ​ថី​ម្ហូបអាហារ​នេះ​ផង​ដរ ។

លោក គឹ​ម សេរី​រ័​ត្ន បាន​អះអាង​ថា «​វិ​ថី​ម្ហូបអាហារ​ជា​ប្រភេទ​សេវាកម្ម ឬ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍ ខណ​ដែល​សេវាកម្ម​ថ្មី​នេះ​បាន​បង្ហាញ​នូវ​សក្តានុពល​នៃ ភាព​លើកកម្ពស់​ការ អភិវឌ្ឍន៍​វិស័យទេសចរណ៍ ។ លោក​បញ្ជាក់​បន្ថែម​ថា «​មក​ដល់​ពេល​នេះ​វិ​ថី​ម្ហូបអាហារ​បាន​ឈាន​ហួស​ពី​អ្វីដែល​ជា សេវាកម្ម​ទេសចរណ៍​ទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ហើយ​ក៏​ជា​គោលដៅទេសចរណ៍​ថ្មី មួយ​ផង​ដែរ​»​។ ​លោក​បាន​បន្ត​ថា «​វិ​ថី​ម្ហូបអាហារ​ក្រៅពី​ទាក់ទង​វិស័យ​ទេសចរណ៍​គឺ​បាន​ចូលរួម​ដល់ការ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ការ​រក្សា​នូវ​អត្តសញ្ញាណ​វប្បធម៌ប្រពៃណី ខ្មែរ​យើង​ថែម​ទៀត ។ តាម​រយៈ​វិ​ថី​ម្ហូបអាហារ​នោះ​ទាំង​ប្រជាពលរដ្ឋ​ទាំង​អាជីវករ
គ្រប់​ថ្នាក់ នឹង មានឱកាស​ដាក់​តាំង​លក់​នូវ​ម្ហូបអាហារ​គ្រប់​ប្រភេទ​របស់​ពួក​គាត់ ដើម្បី​ស្វែង
រក​ចំណូល​ផង​ដែរ​»​។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​វិ​ថី​ម្ហូបអាហារក៏​ជា​ឱកាស​ដែល​យើង​នឹង បង្ហាញ​នូវ​មុខ ម្ហូប​ខ្មែរ ព្រោះថា​វិ​ថី​ម្ហូបអាហារ​បាន​លើកទឹកចិត្ត​ដល់តូប​លក់​ម្ហួ​ប​អាហារ​ទាំងអស់​ដាក់​នូវ​មុខម្ហូប​ខ្មែរ​ប្រចាំ​តំបន់​នីមួយ​ៗ ។ ជាក់ស្តែង​ដូច​ជា​នៅ​ខេត្តកំពត​នា​ពេល​កន្លង​ទៅ​នេះ​គឺ​ពួក​គាត់​បាន​ដាក់​តាំង លក់​ម្ហូប​ពីរ​មុខ​គឺ «​ការី​ត្នោត​រសជាតិ​ធុ​រេ​ន និង​ញាំ​សា​រ៉ា​យ​ម៉ឹក​រសជាតិ​ម្រេច​កំពត​ជាដើម​» ។

លោក គឹ​ម សេរី​រ័​ត្ន បាន​ឲ្យ​ដឹង​ដែរ​ថា គោល​កាណ៍​រៀបចំ​វិ​ថី​ម្ហូបអាហារ​នេះ​ជាដំបូង យើង​គ្រោង​រៀបចំ​នៅ​តាម​ប៉ូ​ល​សំខាន់​ៗ ដែល​យើង​បាន​កំណត់​…​ដូច​យើង​ដឹង​ស្រាប់​ហើយ ប៉ូ​ល​សំខាន់​ៗ នោះ​មាន​ចំនួន​៤​រួម​មាន រាជធានី​ភ្នំពេញ តំបន់ឆ្នេរ តំបន់​សៀមរាប និង​តំបន់ អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន ។ បន្ទាប់​មក​យើង​នឹង​រៀបចំ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​តែ ម្តង ព្រោះ​វិ​ថី​ទេសចរណ៍​បាន​ដើរតួ​នាទី​សំខាន់​ណាស់​នៅ​ពេល​ដែល​វា​បាន​ក្លាយជា​ផលិត ផល​ថ្មី​នៃ​វិស័យ​ទេសចរណ៍ ។ ​លោក​បាន​ថ្លែង​ដែរ​ថា វិ​ថី​ម្ហូបអាហារ​នេះ​យើង​បាន​រៀបចំ​ទៅ​តាម​និយម​ច្បាស់លាស់ឬ​អាច​និយាយ​ថា តាម​ស្តង់ដា​វិ​ថី​ម្ហូបអាហារ​ដោយ​យើង​បាន​គិតគូរ​ដល់ ស្តង់ដា​សេវាកម្ម សុវត្ថិភាព រួម​ទាំង​សម្បទា​ទ្រទ្រង់​ផង​ដែរ ។ លោក​បន្ថែម​ថា ភ្ញៀវ​ដែល​បាន ចូលរួម​ពិសារ​ម្ហូបអាហារ​នៅ​ទីនោះ​មិន​គ្រាន់តែ​ទទួល​បាន​នូវ​រសជាតិ​នៃ​ម្ហូបអាហារ​ខ្មែរ ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់
អាច​នឹង​មើលឃើញ​នូវ​របៀប​នៃ​ការ​ធ្វើ​ម្ហូបអាហារ​ជាក់ស្តែង​តែ​ម្តង​, ព្រោះថា វិ​ថី​ម្ហូបអាហារ​គឺ យើង​តម្រូវ​ឲ្យ​អាជីវករ​ចម្អិន​ម្ហូបអាហារ​ទៅ​នឹង​កន្លែង​លក់​នោះ តែ​ម្តង​។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ផែនការ​រៀបចំ​ឲ្យ​មានកម្ម​វិធី​វិ​ថី​ម្ហូបអាហារ​នេះ​គឺ​ពី​ឆ្នាំ​២០១៨ មក​ម្លេះ​ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​ទទួល​បានការ​ឆ្លើយ​តប​តាម​ស្តង់ដា​មក​វិញ​នូវ​ទី តាំង​ដែល​ត្រូវ​រៀបចំ​វិ​ថី​ម្ហូបអាហារ ។ លោក​បន្ត​ថា​ការ​រៀបចំ​វិ​ថី​ម្ហូបអាហារ​គឺ​ត្រូវ​តែ​ផ្សារ​ភ្ជាប់ ទៅ​នឹង​សក្តានុពល​របស់​តំបន់​នីមួយ​ៗ ។ ជាក់ស្តែង​នៅ​ខេត្តបាត់ដំបង​ដែល​គ្រោង​រៀបចំ​វិ​ថី ម្ហូប អាហារ​នា​ពេល​ខាង​មុខ​នេះ​គឺ​អាជ្ញាធរ​គ្រោង​រៀបចំ​នៅ​ទីរួមខេត្ត​បាត់ដំបង​តែ​ម្តង ជាប់​ដង ស្ទឹង​សង្កែ​ព្រោះថា តំបន់​នោះ​សម្បូរ​ដោយ​អគារ​ចាស់​ៗ​សល់​ពី​ជំនាន់​អាណា និគម​និយមបារាំង​។

​តាម​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ជាម​ហិ​ច្ឆិ​តា​នៃ​ការ​រៀបចំ​វិ​ថី​ម្ហូប អាហារ​ត្រូវ​រៀបចំ​ឲ្យ​បាន​មុន​នូវ​ការ​ប្រឡងប្រណាំង​លើក​ទី​៣ ចេញ​ជា​លទ្ធផល​នៅ​អំឡុង​ឆ្នាំ ២០២១​ខាង​មុខ​។ ដូច្នេះ​ក្រសួងទេសចរណ៍​តម្រូវ​ឲ្យ​តំបន់​នីមួយ​ៗ ត្រូវ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់ ពេលវេលា​នូវ​ទីតាំង​រៀបចំ​រួម​ទាំង​រចនាសម្ព័ន្ធ​ដែល​ប្រកបដោយ​ស្តង់ដា​ពិតប្រាកដ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ