ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​របៀប​ចាយ​លុយ110​ប៊ី​លាន​ដុល្លាររបស់​លោក Bill Gates

4 ឆ្នាំ មុន

គុណប្រយោជន៍​មួយ​នៃ​ការ​មាន​លុយ​ច្រើន គឺ​អ្នក​អាច​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​បាន ។ ប៉ុន្តែ​គុណវិបត្តិ​មួយ​នៃ​ការ​មាន​លុយ​ច្រើន​ជ្រុល គឺ​អ្នក​ត្រូវ​គិតគូ​ច្រើន​លើ​វិធី​ចាយវាយ​វា​ឲ្យ​អស់ ។ ទាំងនេះ គឺជា​ប្រសាសន៍​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​សន៍…

គុណប្រយោជន៍​មួយ​នៃ​ការ​មាន​លុយ​ច្រើន គឺ​អ្នក​អាច​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​បាន ។ ប៉ុន្តែ​គុណវិបត្តិ​មួយ​នៃ​ការ​មាន​លុយ​ច្រើន​ជ្រុល គឺ​អ្នក​ត្រូវ​គិតគូ​ច្រើន​លើ​វិធី​ចាយវាយ​វា​ឲ្យ​អស់ ។ ទាំងនេះ គឺជា​ប្រសាសន៍​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​សន៍ (Bill Gates) ដែល​ជា​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទី​បី​លើ​លោក ។

លោក​បាន​សួរ​ទៅ​ក្រុម​សិ​ក្ស​វិទ្យាល័យ​ដែល​បញ្ចប់​ការ​សិក្សា​មួយ​ក្រុម​កាលពី​ខែតុលា​មុន​ថា «​តើ​អ្នក​ទុក​លុយ​អ្នក​នៅ​កន្លែង​ណា? អ្នក​អាច​ព្យាយាម​ចាយវាយ​វា​ឲ្យ​អស់​ខ្លួនឯង ។ តើ​អ្នក​អាច​ញុំ​ា​បឺ​ហ្គឺ​បាន​ប៉ុន្មាន​ដុំ? តើ​អ្នក​អាច​ពាក់​អាវធំ​បាន​ប៉ុន្មាន​សម្រាប់? វា​ស្ទើរតែ​អានន្ទ​ទៅ​ហើយ​» ។ លោក​មហាសេដ្ឋី​រូប​នេះ​ក៏​មិន​មាន​គម្រោង​ទុក​លុយ​ទាំងអស់​ឲ្យ​កូន​ៗ​ទាំង​បី​ដែរ​ព្រោះ​លោក​ថា​វា​មិនមែន​ជា​គំនិតល្អ​ទេ ។

ដោយ​ជា​ហេតុ​ដូចនេះ ​ទើប​លោក និង​ភរិយា​របស់​លោក​មាន​តែ​ជម្រើស​មួយ​ប៉ុណ្ណោះ នោះ​គឺ​អំពើ​សប្បុរស ជន ។ លោក​បាន​ចាប់ផ្តើម​មូលនិធិ Bill and Melinda Gates Foundation នៅ​ឆ្នាំ ២០០០ ដោយ​មាន​ថវិកា​សរុប ៥០.១​ប៊ី​លាន​ដុល្លារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ សុខភាព និង​កាត់​បន្ថយ​ការ​អត់ឃ្លាន​ក្នុង​ប្រទេស​ក្រីក្រ​ជុំវិញ​ពិភពលោក ខណៈ​ដែល​ជួយ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ក្នុង​សហរដ្ឋអាមេរិក ។
ប៉ុន្តែ​ការ​សម្រេចចិត្ត​របស់​លោក ហ្គេ​ត​ស៍ ក្នុង​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​មិនមែន​មាន​ន័យ​ថា​លោក​មិន​អាច​មានជីវិត​ដែល​សប្បាយ និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ទេ ។

ឧទាហរណ៍​ដូច​ជា​លោក​បាន​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​ជាដើម​ដែល​ជួយ​ឲ្យ​លោក​ធ្វើ​ដំណើរ​ដោយ​កាន់តែ​ងាយស្រួល​ជាង​មុន និង​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ​កាន់តែ​ល្អ​ជាង​មុន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​និង​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​ខ្លួន​គឺ​លោក​មហាសេដ្ឋី វា​រ៉េ​ន បា​ហ្វេ​ត (Warren Buffett) ជា​អ្នក​ចាប់ផ្តើម​ការ​សន្យា​ជា​សាធារណៈ​ថា​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ចំណែក​របស់​ខ្លួន​ឲ្យ​ទៅ​សប្បុរសធម៌​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ