ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន​ ជាប់​ទោស​១៣​ឆ្នាំ​កន្លះ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អតីត​ប្រធាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន លោក​MENG HONGWEI​កាលពី​ថ្ងៃ​ទី​២១​មក​រា ទទួល​ការ​កាត់ទោស​ដាក់គុក​១៣​ឆ្នាំ​កន្លះ ពី​បទ​ពុក​រលួយ​ដោយ​តុលាការក្រុង​ទៀន​ជី​នភា​គ​ខាងជើង​ចិន​។ ទទួល​ការ​តែងតាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ជា​ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​លី​យ៉ុ​ង​ប្រទេស​បារាំង…

ប្រទេស​ចិន ៖ អតីត​ប្រធាន​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន លោក​MENG HONGWEI​កាលពី​ថ្ងៃ​ទី​២១​មក​រា ទទួល​ការ​កាត់ទោស​ដាក់គុក​១៣​ឆ្នាំ​កន្លះ ពី​បទ​ពុក​រលួយ​ដោយ​តុលាការក្រុង​ទៀន​ជី​នភា​គ​ខាងជើង​ចិន​។

ទទួល​ការ​តែងតាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ជា​ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​លី​យ៉ុ​ង​ប្រទេស​បារាំង លោក​MENG HONGWEI បាន​បាត់​ខ្លួន​នា​ថ្ងៃ​ទី​២៥​កញ្ញា​ឆ្នាំ​២០១៨ ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ចិន​។ ប្រទេស​បារាំង​ពេល​នោះ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ សម្រាប់​ការ​បាត់​ខ្លួន​គេ​ដោយ​អាថ៌​កំបាំង​។ ចិន​ក្រោយមក​បាន​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​មួ​​យ​ប្រឆាំង​រូបគេ​ពី​បទ​ពុក​រលួយ​។

នា​ខែមីនា​កន្លង​ទៅ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន បាន​ចេញផ្សាយ​ការ​សន្និដ្ឋាន​នានា លើ​ការ​ស៊ើ​ប​អង្កេត​ចំពោះ​រូ​​ប​គេ ដោយ​ចោទប្រកាន់​ពី​បទ​ពង្វាង​យក​មូលនិធិ​សាធារណៈ រំលោភ​បំពាន​អំណាច​និង​ខ្វះ​ការ​គោរព​ចំពោះ​បក្ស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ