ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​ចេះ​អនុគ្រោះ​ឱ្យ​ខ្លួនឯង​ អាច​មាន​ឱកាស​​​ជោគជ័យច្រើន

4 ឆ្នាំ មុន

សម្រាប់​មនុស្ស​ដែល​មាន​កិច្ចការ​ច្រើន ពួក​គេ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ ដែល​មើល​រំលង​សុខភាព និង​ក្តី​សុខ​របស់​ខ្លួន​ ដើម្បី​បំពេញ​កិច្ចការ​របស់​ពួក​គេឱ្យបាន​ចប់​ណាស់ ។ ហើយ​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ​ខុស ពួក​គេ​មិន​អាច​ដើរ​ផុត​ពី​ការ​ស្តីបន្ទោស​ខ្លួន​ ព្រោះតែ​កំហុសឆ្គង​មួយ​នេះ​ឡើយ ។…

សម្រាប់​មនុស្ស​ដែល​មាន​កិច្ចការ​ច្រើន ពួក​គេ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ ដែល​មើល​រំលង​សុខភាព និង​ក្តី​សុខ​របស់​ខ្លួន​ ដើម្បី​បំពេញ​កិច្ចការ​របស់​ពួក​គេឱ្យបាន​ចប់​ណាស់ ។ ហើយ​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ​ខុស ពួក​គេ​មិន​អាច​ដើរ​ផុត​ពី​ការ​ស្តីបន្ទោស​ខ្លួន​ ព្រោះតែ​កំហុសឆ្គង​មួយ​នេះ​ឡើយ ។

វេជ្ជបណ្ឌិត គ្រី​ស្ទី​ន នេ​ហ្វ (Kristin Neff) ដែល​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ការ​រក្សា​ភាព​អនុគ្រោះ​ចំពោះ​ខ្លួនឯង​ជួយ​ឲ្យ​មនុស្ស​ជៀសវាង​អារម្មណ៍​ខ្មាស់​អៀន និង​ខុសឆ្គង​ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​ទទួលស្គាល់​ថា​ នរណា​ៗ​ក៏​មិនល្អ​ឥត​ខ្ចោះ​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការងារ និង​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​តែ​រៀន​ចេះ​អនុគ្រោះ​ដល់​ខ្លួនឯង​ព្រោះតែ​មូលហេតុ​ខាង​ក្រោម​នេះ ​៖

១-ភាព​អនុគ្រោះ​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​៖
អ្នក​មិន​អាច​អភិវឌ្ឍន៍​ខ្លួន និង​ជួយ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន​ទៅ​មុខ​បាន​ឡើយ ​ប្រសិនបើ​អ្នក​អង្គុយ​គិត​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រៀបធៀប​ខ្លួន​ជាមួយនឹង​អ្នក​ដទៃ​មាន​​តែ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ ។ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​មិន​ទទួលស្គាល់​កំហុសឆ្គង និង​ចំណុច​ខ្វះខាត​របស់​ខ្លួន​ទេ ។ តែ​វា​មាន​ន័យ​ថា​ អ្នក​ត្រូវ​មើល​មក​វា​ជា​មេរៀន​ដែល​អ្នក​ត្រូវ​រៀនសូត្រ និង​ព្យាយាម​រក​ដំណោះស្រាយ ។

២-ភាព​អនុគ្រោះ​ជួយ​បង្កើត​ក្រុមការងារ​ដែល​ល្អ​៖
ការ​អនុគ្រោះ​ខ្លួនឯង​ ក៏​ជា​គុណសម្បត្តិ​មួយ​ដែល​ជះ​ឥទ្ធិពល​លើ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ ។ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្តើម​ចេញ​អនុគ្រោះ​អ្នក​ដទៃ​ដែរ ។ ជា​ទូទៅ នៅ​ពេល​ដែល​អ្នកដឹកនាំ ឬ​សមាជិក​ក្រុម​ម្នាក់​បង្ហាញ​ប្រាប់​ក្រុម​ទាំងមូល​ថា​ ពួក​គេ​ទទួលស្គាល់​កំហុសឆ្គង​របស់​ខ្លួន​តែ​ចេះ​អនុគ្រោះ​ខ្លួន​ដែរ​នោះ វា​ជួយ​ជំរុញ​ទឹកចិត្ត​និង​ស្មារតី​ដល់​មិត្ត​រួមការ​ងារ​ដទៃ​ឲ្យ​ចេះ​យល់ចិត្ត​អ្នក​ដទៃ​ដែរ ។

៣-ភាព​អនុគ្រោះ​ប្រៀប​បានជា​សេរីភាព​មួយ​៖
ភាព​ជោគជ័យ គឺជា​សមត្ថភាព​ក្នុង​ការ​រស់នៅ​តាម​វិធី​របស់​ខ្លួនឯង ។ មិន​ថា​អ្នកជា​នរណា​ទេ មិន​មាន​អ្វី​ដែល​អាច​ប្រៀបផ្ទឹម​បាន​នឹង​ការ​ទទួលយក​ខ្លួនឯង​ទាំងស្រុង​ឡើយ​មិន​ថា​ខ្លួន​ប្រព្រឹត្ត​ខុស​ប៉ុន្មាន​ដង​ក៏​ដោយ។ វា​មាន​ន័យ​ថា ​អ្នក​មិន​ចាំបាច់​ដើរ​ចូល​អង្គប្រជុំ​មួយ​ជាមួយនឹង​ចម្លើយ​សម្រាប់​គ្រប់​សំណួរ​ទេ ហើយ​​អ្នក​ក៏​មិន​ចាំបាច់​ព្យាយាម​កុហក​អ្នក​ដទៃ និង​ខ្លួនឯង​ថា​អ្នក​ល្អ​ឥត​ខ្ចោះ​ដែរ ។

អត្ថបទសរសេរ ដោយ