ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន UFC និយាយ​ថា Floyd ស្ថិត​ក្នុង​ផែនការ​របស់​លោក​​នៅ​​ឆ្នាំ​២០២០​នេះ

4 ឆ្នាំ មុន

បើ​តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា​លោក Dana White ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រធាន​កីឡា​គុន​ចម្រុះ UFC បាន​បង្ហើប​ថា Floyd…

បើ​តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា​លោក Dana White ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រធាន​កីឡា​គុន​ចម្រុះ UFC បាន​បង្ហើប​ថា Floyd Mayweather គឺ​ស្ថិត​ក្នុង​ផែនការ​របស់​លោក​សម្រាប់​ឆ្នាំ​២០២០​នេះ បន្ទាប់​ពី Floyd បាន​ធ្វើការ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់​ខ្លួន ក្នុង​បំណង​ចង់​ប្រកួត​ម្តងទៀត​ជាមួយនឹង Conor McGregor ។

ក្រៅពី McGregor អ្នក​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក​មិន​ស្គាល់​បរាជ័យ​ខាងលើ ក៏​បាន​បង្ហោះ​រូបភាព​មួយទៀត ក្នុង​បំណង​ចង់​ជួប​ជាមួយនឹង Khabib Nurmagomedov ផង​ដែរ​។

លោក Dana White បាន​និយាយ​ថា «​ខ្ញុំ​និង Floyd បាន​ពិភាក្សា​គ្នា​។ យើង​កំពុង​ធ្វើ​អ្វីមួយ​ជាមួយ Floyd ។ មានរឿង​ជា​ច្រើន​កំពុង​កើតឡើង ប៉ុន្តែ Floyd គឺ​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​យើង ហើយ​យើង​ក៏​កំពុង​ស្ថិត​ក្នុង​ផែនការ​របស់ Floyd នៅ​ឆ្នាំ​នេះ​»​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ