ប្រទេសចិន ៖ យោងតាមរ៉យទ័រថាអង្គការសុខភាពពិភពលោកWHOនឹងធ្វើការរួមប្រជុំបន្ទាន់មួយ នាថ្ងៃទី២២ មករា ក្នុងទីស្នាក់ការរបស់ខ្លួននៅទីក្រុងហ្សឺណែវ ដើម្បីកំណត់ថា តើការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលកំពុងរីករាលដាលនៅចិន ជាបញ្ហាបន្ទាន់អន្តរជាតិនៃសុខភាពសាធារណៈមួយឬយ៉ាងណា។
វីរុសថ្មីដែលមកទល់ពេលនេះរកពុំទាន់ស្គាល់ ត្រូវបានលេចដំបូង ក្នុងទីក្រុងវូហានចិនមុនពេលឆ្លងរាលដាលដល់ទីក្រុងឯទៀតៗរបស់ចិន ក្នុងនោះមានទីក្រុងប៉េកាំងនិងសៀងហៃ។ អាជ្ញាធរចិនមកទល់ពេលនេះជំរឿនឃើញមនុស្សជាង២០០នាក់ហើយដែលឆ្លងវីរុសនេះ។
តាមTWITTERអគ្គនាយករបស់WHOលោកTEDROS ADHANOM GHEBREYESUSនិយាយថា ខ្ញុំនឹងរួមប្រជុំបន្ទាន់របស់គណៈកម្មាធិការ ដើម្បីកំណត់ថា តើវីរុសថ្មីនេះ ដល់ពេលចាត់ទុកជារឿងបន្ទាន់នៃសុខភាពសាធារណៈក្នុងកម្រិតអន្តរជាតិឬយ៉ាងណាហើយត្រូវមានអនុសាសន៍អ្វីខ្លះ ដែលត្រូវប្រកាសដើម្បីគ្រប់គ្រងការឆ្លងរាលដាល។
តាមTWITTERអង្គការសុខភាពពិភពលោកគួសបញ្ជាក់ថា ការឆ្លងប្រហែលមានប្រភពដើមពីសត្វតែក៏មានការឆ្លងមានកម្រិតមួយ រវាងមនុស្សនិងមនុស្សដែរ ក្រោយការស្ថិតនៅជាប់ជិតដិតគ្នា។ អង្គការនោះរំលឹកថាបណ្ដាវីរុសកូរ៉ូណា ស្ថិតក្នុងគ្រួសារធំមួយនៃវីរុសដែលបណ្ដាលឲ្យមានជំងឺនានា ចាប់ពីស្រាលរហួតដល់ធ្ងន់ ដូចជាជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា និងជំំងឹផ្លូវដង្ហើមធ្ងន់ធ្ងរ។
រោគសញ្ញានៃការឆ្លងរួមមានការពិបាកក្នុងការដកដង្ហើម គ្រុនក្ដៅ ក្អក។ ក្នុងករណីធ្ងន់ធ្ងរការឆ្លងអាចបណ្ដាលឲ្យរលាកសួត និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ព្រមទាំងបញ្ហាតម្រងនោមនិងអាចបណ្ដាលឲ្យបាត់បង់ជីវិត ។ វីរុសថ្មីនោះពេលនេះបានឆ្លងរាលដាលដល់ក្រុងប៉េកាំងភាគខាងជើងប្រទេស ដល់ក្រុងសៀងហៃនិងក្រុងSHENZHENភាគខាងត្បូងដែលជាទីក្រុងធំៗនិងមានប្រជាជនច្រើនបំផុត។
ចំណែកអ្នកជំនាញការចិនម្នាក់អះអាងនាថ្ងៃទី២០មករាថា វីរុសនេះឆ្លងរវាងមនុស្សនិងមនុស្ស។ តុល្យការចុងក្រោយរាយការណ៍ពីអ្នកឆ្លងវីរុសនោះ២១៨នាក់នៅចិន ក្នុងនោះ៤នាក់បានបាត់បង់ជីវិត។ អ្នកបាត់បង់ជីវិតទី៤ ជាបុរសវ័យ៨៩ឆ្នាំម្នាក់ ក្រោយមានការលំបាកក្នុងការដកដង្ហើមនៅវូហាន។ ម្យ៉ាងទៀតវីរុសពេលនេះមកដល់ប្រទេសអាស៊ី៣គឺ ជប៉ុន កូរ៉េខាងត្បូងនិងថៃ។
លោកZHONG NANSHAN អ្នកវិទ្យាសាស្ត្រចិនដ៏ល្បីមួយរូបនៃគណៈកម្មាធិការសុខាភិបាលជាតិ ថ្លែងតាមទួរទស្សន៍ចិនCCTVថា ការឆ្លងរវាងមនុស្សនិងមនុស្សត្រូវបានរកឃើញ។ ចេញពីភាពស្ងៀមស្ងាត់ប្រធានាធិបតីចិនលោកស៊ីជីនពីងទាមទារថា ការឆ្លងរាលដាលត្រូវតែលុបបំបាត់ដោយម៉ឺងម៉ាត់ ខណៈប្រទេសអំឡុងពេលបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ រៀងរាល់ឆ្នាំរមែងមានមនុស្សដ៏ច្រើនធ្វើដំណើរពាសពេញប្រទេស។ មេដឹកនាំចិនយល់ថាសំខាន់ខ្លាំងណាស់ដែលត្រូវធ្វើការងារដ៏ល្អមួយខាងការបង្ការនិងត្រួតពិនិត្យការឆ្លង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ