ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥មុខសញ្ញា​ ជួយ​ឱ្យ​ដឹង​ពី​ការងារ​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក

4 ឆ្នាំ មុន

ការងារ​ទាំងអស់​ តែងតែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​ការងារ​របស់​អ្នកមាន​តែ​ចំណុច​មិនល្អ? បរិស្ថាន​ការ​ការងារ​មិនល្អ​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដល់​កិច្ចការ​ដែល​អ្នក​បំពេញ​ទេ តែ​ថា​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ថែម​ទៀត ។ ដូច្នេះ ​ដើម្បី​ដឹង​ថា​ការងារ​របស់​អ្នក​កំពុង​បំផ្លាញ​ជីវិត​អ្នក​ ឬទេ​នោះ…

ការងារ​ទាំងអស់​ តែងតែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​ការងារ​របស់​អ្នកមាន​តែ​ចំណុច​មិនល្អ? បរិស្ថាន​ការ​ការងារ​មិនល្អ​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដល់​កិច្ចការ​ដែល​អ្នក​បំពេញ​ទេ តែ​ថា​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ថែម​ទៀត ។ ដូច្នេះ ​ដើម្បី​ដឹង​ថា​ការងារ​របស់​អ្នក​កំពុង​បំផ្លាញ​ជីវិត​អ្នក​ ឬទេ​នោះ អ្នក​អាច​តាម​មើល​មុខសញ្ញា​ខាងក្រោម​នេះ​បាន​ ៖

១-អ្នក​តែងតែ​រអ៊ូរទាំ​ពី​ការងារ​អ្នក​៖
តើ​អ្នកមាន​ន័យ​ពី​ការងារ​អ្នក​ប្រាប់​ដល់​បងប្អូន ឬ​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​ទេ? តើ​អ្វី​ដែល​ពួក​គេ​ឮ​ភាគច្រើន​វិជ្ជមាន ឬ​អវិជ្ជមាន? ប្រសិនបើ​អ្នក​មិន​ហ៊ាន​ទទួលស្គាល់​ការ​ពិត មនុស្ស​ដែល​ជិត​ស្និ​ទ្ធិ​និង​នៅ​ជុំវិញ​អ្នក​ប្រៀប​បាន​ជា​មនុស្ស​ដែល​ល្អ​បំផុត​ក្នុង​ការ​ដឹង​ថា អ្នក​កំពុង​តែ​ស្រលាញ់​ការងារ​ខ្លួនឬទេ ។

២-អ្នក​មិន​ចូល​ចិត្ត​ចូលរួម​កម្មវិធី​ជាមួយ​មិត្ត​រួមការ​ងារ​៖
ប្រសិនបើ​ការងារ​អ្នក​កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​លើ​ជីវិត​របស់​អ្នក អ្នក​ក៏​កាន់តែ​មិន​មាន​កម្លាំង​ក្នុង​ការ​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​រួមការ​ងារ​អ្នក​ដែរ ។ ដោយហេតុ​ដូចនេះ អ្នក​អាច​នឹង​ចាប់ផ្តើម​បដិសេធ​នឹង​កម្មវិធី​ផ្សេង​ៗ​ដូច​ជា​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួម​គ្នា ឬ​ការ​ជួបជុំ​ពេល​យប់​ជាដើម ។

៣-អ្នក​ឈប់​ខ្វល់​នឹង​ការងារ​របស់​អ្នក​៖
ពេល​ដែល​មនុស្ស​លែង​ខ្វល់ខ្វាយ​ពី​ការងារ​របស់​ខ្លួន​ហើយ វា​ប្រៀប​បានជា​សញ្ញា​ដែល​បង្ហាញ​ថា ​ការងារ​នោះ​កំពុង​តែ​ជញ្ជក់​ជីវិត​ពី​អ្នក​ធ្វើ​ដែរ ។ សកម្មភាព​ដែល​បង្ហាញ​ថា ​មនុស្ស​ម្នាក់​មិន​ខ្វល់ខ្វាយ​នឹង​ការងារ​រួម​មាន ការ​ខ្ជិលច្រអូស​ក្នុង​ការ​បំពេញការងារ ការ​មិន​ចូលរួម​ចំណែក​សកម្ម ឬ​លទ្ធផល​ការងារ​មិនល្អ​ជា
ដើម ។

៤-អ្នក​ខឹង​គ្រប់ពេល​៖
អ្នក​នឹង​តែងតែ​បញ្ចេញ​កំហឹង​ដាក់​មិត្ត​រួមការ​ងារ​អ្នក ​នៅ​ពេល​ដែល​ការងារ​របស់​អ្នក​កំពុង​តែ​បំផ្លាញ​ជីវិត​របស់​អ្នក​ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​អត់ធ្មត់ ។ វា​មិន​ចាំបាច់​ជា​កិច្ចការ​ឬ​បញ្ហា​ធំ​ទេ ព្រោះ​គ្រាន់តែ​រឿង​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ច្រឡោត​បាន​ដែរ ។

៥-ថ្ងៃអាទិត្យ​លែង​ជា​ថ្ងៃ​សប្បាយ​ទៀត​ហើយ​៖
ពេល​ដែល​អ្នក​មិន​ពេញចិត្ត​នឹង​ការងារ​អ្នក អ្នក​នឹង​តែងតែមាន​អារម្មណ៍មិនល្អ​នៅ​ថ្ងៃអាទិត្យ​ថ្ងៃ​ច័ន្ទ​កាន់តែ​ខិត​ជិត​មក​ដល់ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ព្រួយបារម្ភ​ច្រើន ស្ត្រេ​ស ឬ​មិន​សប្បាយចិត្ត​ពេល​ដែល​គិត​ថា​ត្រូវ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ស្អេក​នោះ វា​អាច​ជា​មុខសញ្ញា​មួយ​បង្ហាញ​ថា​អ្នក​គួរតែ​ផ្លាស់​ប្តូរ​បរិយាកាស​ការ​ងារ​ហើយ ៕

អត្ថបទសរសេរ ដោយ