ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​-​វៀតណាម​ជិត​មក​ដល់ សាច់​​ជ្រូក មាន់ ទា ឡើងថ្លៃ​ខ្ពស់​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាន់តែ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​មក​ដល់ តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​តម្លៃ​ខ្ពស់​តែ​ម្តង គឺ​សាច់​សុទ្ធ​១​គីឡូ​តម្លៃ​២៤,០០០​រៀល សាច់​បី​ជាន់​១​គីឡូ​២​ម៉ឺន​រៀល ឆ្អឹង​១​គីឡូ​១៥,០០០​រៀល​។ ចំណែក​សាច់​មាន់​ក៏​ឡើងថ្លៃ​ដែរ គឺ​មាន់​ស្រែ​រស់​១​គីឡូ​តម្លៃ​២៤,០០០​រៀល​ទៅ​២៥,០០០​រៀល…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាន់តែ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​មក​ដល់ តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​តម្លៃ​ខ្ពស់​តែ​ម្តង គឺ​សាច់​សុទ្ធ​១​គីឡូ​តម្លៃ​២៤,០០០​រៀល សាច់​បី​ជាន់​១​គីឡូ​២​ម៉ឺន​រៀល ឆ្អឹង​១​គីឡូ​១៥,០០០​រៀល​។

ចំណែក​សាច់​មាន់​ក៏​ឡើងថ្លៃ​ដែរ គឺ​មាន់​ស្រែ​រស់​១​គីឡូ​តម្លៃ​២៤,០០០​រៀល​ទៅ​២៥,០០០​រៀល សាច់​មាន់​ស្រែ​ធ្វើ​ស្អាត​ហើយ​១​គីឡូ​តម្លៃ​៣​ម៉ឺន​រៀល​។ រីឯ​ទា​នៅ​រស់​១​គីឡូ​តម្លៃ​១៤,០០០​រៀល ចំណែក​សាច់​ទា​១​គីឡូក្រាម​១៨,០០០​រៀល​។ សាច់​គោ​វិញ សាច់​ភ្លៅ​១​គីឡូ​តម្លៃ​៤​ម៉ឺន​រៀល​។

បើ​តាម​សម្តី​ស្ត្រី​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ក្រមួន​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា សាច់​ជ្រូក គឺ​ឡើងថ្លៃ​ចាប់តាំងពី​ថ្ងៃ​សែន​ដក​ជើងធូប​មក​ម្ល៉េះ ហើយ​មួយ​ថ្ងៃ ក្នុង​១​តូប​គាត់​លក់​សាច់​ជ្រូក​បាន​៨០​គីឡូ​ទៅ​២០០​គីឡូ ហើយ​សាច់​ជ្រូក​នៅ​បន្ត​ឡើង​រាល់ថ្ងៃ​ផង​ដែរ​។ រីឯ​បន្លែ ផ្លែ​ឈើ និង​គ្រឿង​សម្រាប់​សែន​ថ្ងៃ​ចូល​ឆ្នាំ គឺ​ឡើងថ្លៃ​ទាំងអស់​នៅ​តាម​ផ្សារ​តូច​ធំ ក្នុង​ក្រុង​ស្វាយ​រៀង ក៏​ដូច​ជា​ក្នុង​ផ្សារ​នានា​ទូ​ទាំង​ខេត្តស្វាយរៀង​ដែរ​។ តម្លៃ​សាច់​ជ្រូក សាច់​មាន់ សាច់​ទា​ឡើងថ្លៃ​នេះ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែមករា​២០២០ នេះ​តទៅ​។

ហើយ​បើ​តាម​ការ​សង្កេត​ឃើញ​ថា អ្នក​ដែល​ទិញ​គ្រឿង​សម្រាប់​សែន​នៅ​ពេល​ចូល​ឆ្នាំ​នេះ គឺ​ពុំ​មែនមាន​តែ​អ្នក​ជាប់សែស្រឡាយ​ចិន ឬ​វៀតណាម​នោះ​ទេ ហើយ​គ្រួសារ​ខ្លះ គឺ​សួរ​ទៅ​កូន​ខ្មែរ​សុទ្ធ ក៏​ប៉ុន្តែ​គេ​មាន​មុខរបរ​លក់ដូរ​នៅ​លើ​ផ្សារ និង​អ្នកជំនួញ​គេ​ត្រូវ​សែន​ដែរ ដើម្បី​មុខរបរ​ដែល​ពួក​គេ​ជឿ​ថា សែន​កុងម៉ា​រកស៊ី​កាក់កប​មានបាន ទើប​គេ​សែន​ទៅ ម្យ៉ាង​កុំ​ឲ្យ​ដូនតា​មើល​មាត់​ដូនតា​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ