ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ កុំ​បន្ទោស​តែ​ប្រជាពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរណ៍​សូ​ម្បី​អ្នកមាន​សក្តិ ឬ​ផ្កាយ​ក៏​មិន​គោរព​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា កុំ​បន្ទោស​បាន​តែ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ថា មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ត្រូវ​បន្ទោស​ខ្លួនឯង​ផង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា កុំ​បន្ទោស​បាន​តែ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ថា មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ត្រូវ​បន្ទោស​ខ្លួនឯង​ផង ដែល​ខ្លួន​មាន​តួនាទី និង​សក្ដិ ឬ​ផ្កាយ​ក៏​មិន​បាន​គោរព​ច្បាប់​ផង​ដែរ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា​នេះ​នៅ​ទីស្តីការក្រសួង ។

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​អ្នកខ្លះ​ពេល​មាន​បញ្ហា​ចុះ​ពី​រថយន្ត​បង្ហាញ​ថា ហ្អែ​ក​មិន​ខ្លាច​អា​ញ​ទេ​ឃើញ​សក្តិ​ប៉ុន្មាន0x017d7 មិនឃើញ​អញ់​មាន​ផ្កាយ​៤ ឬ​ផ្កាយ​៣​ទេ ហ្អែ​ក​ស្គាល់​អញ​ទេ0x017d7 ដល់​ពេល​ប៉ូលិស​ចរាចរណ៍​មាន​ស័ក្តិ​មួយ គ្នា​អត់​ហ៊ាន​អ្វី​ធ្វើ​អី​កើត​អី​ញ្ចឹ​ង​ទេ កុំ​បន្ទោស​តែ​គេ​» ។ សម្តេច​ស ខេ​ង បាន​ផ្តាំ​ទៅ​កាន់​អ្នកមាន​សក្តិ ផ្កាយ​ថា ត្រូវធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ កុំ​បាន​តែ​បន្ទោស​តែ​ប្រជាពលរដ្ឋ ។ ក្នុង​ច្បាប់​គេ​ចែង​ថា ទាំងអស់​គ្នា​ស្មើភាព​ចំពោះ​មុខ​ច្បាប់ ក្នុង​ន័យ​នេះ​ច្បាប់​មិនមែន​ធ្វើ​តែ​រដ្ឋមន្ត្រី​ផ្សេង រដ្ឋលេខាធិការ​ផ្សេង​នោះ​ទេ គឺ​ច្បាប់​ត្រូវ​គោរព​ស្មើគ្នា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ស ខេ​ង ក៏​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ និង​ធ្វើការ​បូក​តួលេខ​ចំនួន​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ឡើង​វិញ ចំពោះ​តួលេខ​ថា អ្នក​មិន​ពាក់​មួ​យក​សុវត្ថិភាព​នៅ​ជាង​៧០​ភាគរយ​ទៀត​ដែល​ជា​ចំនួន​ច្រើន ។ សម្តេច​បញ្ជាក់​ថា ៖«​តាម​ការ​ពិនិត្យ​របស់​ខ្លួន​ឃើញ​ថា បន្ទាប់​ពី​អនុ​វ​ច្បាប់​រយៈពេល​១​ខែ​កន្លង​មក ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក​ច្រើន​ក្នុង​ការពា​ក់មួយ​សុវត្ថិភាព​នៅ​ពេល​បើកបរ ។ ប៉ុន្តែ​គ្រោះថ្នាក់​ដោយសារ​ជិះ​ម៉ូតូ​មិន​ថា ពេល​ធ្វើ​ដំណើរ​» ។

សម្តេច​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​ជំនាញ​ធ្វើការ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​តួលេខ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ ការ​មិន​ពាក់​មួយ​សុវត្ថិភាព ចរាចរណ៍ មិន​ដូច្នេះ​ទេ ការ​ធ្វើ​ការងារ​ពាក់ព័ន្ធ​ចរាចរណ៍​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ ករណី​នេះ​ដូច​ជា​ឆ្នាំ​កន្លង​មក​នៅ​តែ​ជួប​ដដែល​ដូច្នេះ​ត្រូវ​រក​ដំណោះស្រាយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ