ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អាកាសធាតុ​ក្តៅ​ខ្លាំង សិស្ស​សាលា​​២​វិទ្យាល័យ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​នៅ​អនុ​វិទ្យា​ល័យ​ខ្ជាយ និង​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​សូត្រ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​មូលហេតុ​មក​ពី​សិស្ស​រង​គ្រោះ​មាន​សម្ពាធ​ឈាម​ទាប ខ្សោយ ខ្វះ​អាហារូបត្ថម្ភ ថែម​ទាំង​មានការ​បម្រែបម្រួល​អាកាសធាតុ​ឡើង​កំ​ដៅ​ខ្លាំង…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​នៅ​អនុ​វិទ្យា​ល័យ​ខ្ជាយ និង​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​សូត្រ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​មូលហេតុ​មក​ពី​សិស្ស​រង​គ្រោះ​មាន​សម្ពាធ​ឈាម​ទាប ខ្សោយ ខ្វះ​អាហារូបត្ថម្ភ ថែម​ទាំង​មានការ​បម្រែបម្រួល​អាកាសធាតុ​ឡើង​កំ​ដៅ​ខ្លាំង ទើប​ធ្វើ​ឲ្យ​សិស្ស​រង​គ្រោះ​មាន​សភាព​វិលមុខ ណែន​ទ្រូង និង​ពិបាក​ដកដង្ហើម បណ្តាល​ឱ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​សិស្ស​ដួល​សន្លប់​ខាងលើ​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​៣​និង​០៥​នាទី​រសៀល នៅ​សាលា​អនុ​វិទ្យាល័យ​ខ្ជាយ ស្ថិត​នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប សិស្ស​ដួល​សន្លប់​ចំនួន​៧​នាក់ ។ ចំណែក នៅ​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ មាន​ចំនួន​៤​នាក់ ។

បើ​តាម​លោក សរ សុខ​ចំរើន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក បាន​ឲ្យ​ដឹង​ថា ក្នុង​នោះ​សិស្ស​អនុ​វិទ្យាល័យ​ខ្ជាយ ដួល​សន្លប់​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​ទាំង​៧​នាក់ និង​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​៤​នាក់​។ ហើយ​ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​វិលមុខ ណែន​ទ្រូង ពិបាក​ក្នុង​ការ​ដកដង្ហើម ទើប​បណ្តាល​ឲ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់​បែប​នេះ​។

ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​យក​រថយន្ត​ទៅ​ដឹក និង​ប​ញ្ចូ​ន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ធ្វើការ​សង្គ្រោះ​នោះ សិស្ស​ទាំងអស់​បាន​ធូរស្រាល​បន្តិច​ហើយ ប៉ុន្តែ​លោកគ្រូ​ពេទ្យ​កំពុង​តាមដាន​បន្ត​ទៀត​ថា តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ?

បើ​តាម​ការ​បំភ្លឺ​ពី​លោក​វ៉ា វុ​ទ្ធី អនុប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ស្វាយ​ទាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា​នេះ​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​អប់រំ លោកនាយក​សាលា និង​ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​សិស្ស​ដួល​សន្លប់​នេះ​ហើយ​។

បើ​តាម​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​សិស្ស​ដួល​សន្លប់​នេះ ដោយ​ឆ្លងកាត់​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា បញ្ហា​ដួល​សន្លប់​អាច​បណ្ដាល​មក​ពី​អាកាសធាតុ​ហួតហែង​ក្តៅ​ខ្លាំង ជា​កត្តាបរិស្ថាន​ជុំវិញ​សាលា ឬ​សាលារៀន​ពុំ​មាន​កង្ហា​ល់​ប្រើប្រាស់ ហើយ​ថែម​ទាំង​សិស្ស​តមចំណី​អាហារ ដើម្បី​សម្រក់​ទម្ងន់ ទើប​ធ្វើ​ឱ្យ​សិស្ស​មាន​សុខភាព​ខ្សោយ ខ្វះ​អាហារូបត្ថម្ភ​។

ចំណែក​លោក​តូច ប៉ូ​លី​វ៉ា បាន​បញ្ជាក់​ថា កាលពី​ល្ងាច​មិ​ញ​នេះ ដោយ​មានការ​ណែនាំ​ដោយ​ផ្ទាល់​​ពី​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​ស្វា លោក​ក៏​បាន​ចុះ​ទៅ​ផ្ទាល់​ដើម្បី​សួរសុខទុក្ខ​សិស្សានុ​សិស្ស​ចំនួន​១១​នាក់​នេះ ដើម្បី​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​បន្ត​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់​។ ហើយ​នៅ​ថ្ងៃ​ទី​២១ ខម​ករា នេះ ជន​រង​គ្រោះ​ទាំង​១១​នាក់​នៅ​សង្គ្រោះ​នៅឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ