ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​- សិង្ហ​បុរី​ប្រារព្ធ​ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត ហើយ​ផ្តល់​អនុសាសន៍​ល្អ​ដល់​និស្សិត​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ប្រទេស​សិង្ហ​បុរី​បាន​ប្រារព្ធ​ខួប​លើក​ទី​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ដោយ​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​និស្សិត​ដែល​ចូលរួម ។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ប្រទេស​សិង្ហ​បុរី​បាន​ប្រារព្ធ​ខួប​លើក​ទី​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ដោយ​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​និស្សិត​ដែល​ចូលរួម ។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ ទាក់ទង និង​វិស័យ​ការ​អប់រំ​នៅ​កម្ពុជា និង​ក្រៅប្រទេស​ដល់​និស្សិត​ដែល​ជា​ចូលរួម​ជា​ច្រើន​រយ​នាក់​ក្នុង​កម្មវិធី​រំលឹក​ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​សិង្ហ​បុរី នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា នៅ​មជ្ឈមណ្ឌល​កិច្ច​សហ​ប​ប្រតិបត្តិការ​កម្ពុជា​- កូរ៉េ ។

លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ចប់​កម្មវិធី​យ៉ាង​ដូច្នេះ​ថា ៖«​យើង​ប្រារព្ធ​ខួប​រវាង​ប្រទេស​យើង​ទាំង​នូវ​ទំនាក់​ទំនងជា​ផ្លូវការ​៥៥​ឆ្នាំ ។ ខ្ញុំ​ក៏​សុំ​បញ្ជាក់​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ឆ្លងកាត់​ជា​ដំណាក់កាល​ៗ​តាំងពី​ដំណាក់​សម្តេច​តា និង​នាយក​រដ្ឋមន្ត្រី​លី ក្វា​ន់​យូ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​រវាង​សម្តេច តេ​ជោ ហ៊ុន​សែន និង​លោកនាយក​រដ្ឋមន្ត្រី លី សៀន ឡុ​ង បាន​ថែរក្សា​ដ៏​រឹង​មាំ​រហូត​» ។ លោក​បាន​បន្ត​ថា​ក្នុង​ក្រប​ខណ្ឌ​នៃ​ទំនាក់ទំនង​៥៥​ឆ្នាំ​នេះ​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​បាន​ចូលរួម​ចំណែក​អបអរសាទ ក្នុង​នាម​ប្រជាជន និង​ប្រជាជន​ដោយ​ផ្នែក​លើ​ទំនាក់ទំនង​នេះ កម្ពុជា​យើង​នឹង​យក​សិល្បៈ​ខ្មែរ​ធ្វើការ​សម្តែង​រួម​គ្នា​សិល្បៈ​សិង្ហ​បុរី​នៅ​ផង​ដែរ ។

លោក​បន្ត​ថា ការ​ធ្វើ​វេទិការ​បែប​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ទាំង​កម្ពុជា និង​សិង្ហ​បុរី មក​ចូលរួម​ទាំងអស់​គ្នា​ហើយ​មួយទៀត​នឹង​ធ្វើ​ឲ្យ​យុវជន​កម្ពុជា​ទៅ​ស្វែង​យល់​ក្នុង​ស្មារតី ដោយ​សប្បាយ​រីករាយ​ជាមួយ​គ្នា ដោយ​ហូប​អាហារ និង​ធ្វើ​ប្រាស្រ័យ​ទំនាក់ទំនង​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន​ពី​គ្នា​ទាំង​វិស័យ​អប់រំ វប្បធម៌ …​។ លោក ហ៊ុន ម៉ា​នី ក៏​លើក​ឡើង​ទៀត​ថា ក្នុង​កម្មវិធី​នោះ​ទេ​យុវជន​ទាំង​ពីរ​ប្រទេស​ក៏​នឹង​បាន​ជួប​សិល្បៈករ សិល្បៈ​ការិនី និង​អ្នក​គូ​គំនូរ​ផង​ដែរ ។

ដែល​ផ្អែក​តាម​មូលដ្ឋាន​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ទទួល​បាន ភាពល្អ​ប្រសើរ ។ ក្នុង​ឱកាស​នោះ​ដែរ ទាំង​លោក ហ៊ុន ម៉ា​នី និង​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​ត្រូវ បាន​និស្សិត​ជា​ច្រើន​សួរ​សំនួរ​ទាក់ទង​វិស័យ​អប់រំ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ ។ លោក​ទាំង​ពី​បាន​ធ្វើការ​បង្ហាញ​ពី​បទ​ពិសោធន​ល្អ​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ក្នុង​ការ​សិក្សា​ក៏​ដូច​ជា ការ​ដឹកនាំ​ដល់​និស្សិត​ដែល​មាន​កង្វល់​ផង​ដែរ ។ ជាង​នេះ​ការ​ធ្វើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សិង្ហ​បុរី និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ល្អ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ ។

សូម​ជម្រាប​ថា កម្មវិធី​មានការ​ចួ​ល​រួម​ពី​និស្សិត​មក​បណ្តា​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើនរ​យក​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ