លុយ​ខ្មែរ​ខ្សោយកម្លាំង​បន្តិច​ធៀប​ជាមួយ​លុយ​បាត​ថៃ


ជា​ធម្មតា​ប្រាក់​រៀល​ខ្មែរ​ក៏​តែងតែមាន​អត្រា​ឡើង​ចុះ​ស្ទើរតែ​រាល់ថ្ងៃ​ផង​ដែរ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​បាត​ថៃ ។ ដូច្នេះ​ថ្ងៃនេះ​សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ទាំង​ពីរ​ថា តើ​មួយ​ណា​ខ្លាំង​ជាង​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០​នេះ បានឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល ១៣៤,១០ រៀល លក់​ចេញ ១៣៥,២០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល តែ ១៣៣,៩០ រៀល និង​លក់​ចេញ​តែ ១៣៥,១០ រៀល​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ប្រទេស​ផ្សេង​ទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨១,០០ រៀល លក់​ចេញ ៤.០៩៤,០០ រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤.៤៧២,៧៨ រៀល លក់​ចេញ ៤.៥៨៥,២៨ រៀល ។ ទន្ទឹម​នេះ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៧៥០,៥៩ រៀល លក់​ចេញ ២.៨៥៧,៦១ រៀល​, ១​យ៉េន​ជប៉ុន​ទិញ​ចូល ៣៦,៥៣៥៤ រៀល លក់​ចេញ ៣៧,៥២៥២ រៀល និង ១​ដុ​ង​វៀតណាម​ទិញ​ចូល ០,១៧២៩ រៀល លក់​ចេញ ០,១៧៧២ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ