ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​​បានជា​​ប្រាសាទអង្គរវត្ត​សាងសង់​បែរមុខ​ទៅ​​ទិស​ខាង​លិច​?

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​មហាអំណាច​ខាង​វប្បធម៌ និង​មាន​អរិយធម៌​ខ្ពង់ខ្ពស់​តាម​រយៈ​ប្រាង្គ​ប្រាសាទ​ដ៏​សម្បូរ​បែប​បន្សល់​ពី​ដូនតា​ខ្មែរ ប៉ុន្តែ​ប្រាសាទ​ដែល​ល្អ​ស្អាត​ដាច់​គេ និង​ឆ្លុះ​បញ្ចាំង​ពី​ចម្លាក់​សិល្បៈ​ខ្មែរ​ដ៏​កំពូល​នោះ គឺ​ប្រាសាទ​អង្គរ​វត្ត ។

ខេត្តសៀមរាប ៖ ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​មហាអំណាច​ខាង​វប្បធម៌ និង​មាន​អរិយធម៌​ខ្ពង់ខ្ពស់​តាម​រយៈ​ប្រាង្គ​ប្រាសាទ​ដ៏​សម្បូរ​បែប​បន្សល់​ពី​ដូនតា​ខ្មែរ ប៉ុន្តែ​ប្រាសាទ​ដែល​ល្អ​ស្អាត​ដាច់​គេ និង​ឆ្លុះ​បញ្ចាំង​ពី​ចម្លាក់​សិល្បៈ​ខ្មែរ​ដ៏​កំពូល​នោះ គឺ​ប្រាសាទ​អង្គរ​វត្ត ។

ប្រាសាទ​ថ្ម​បុរាណ​ទាំងឡាយ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ស្ទើរ​ទាំងអស់​សង់​បែរមុខ​ទៅ​ទិស​ខាងកើត​ដែល​ជា​ទិស​ព្រះអាទិត្យ​រះ ក៏​ប៉ុន្តែ​មាន​តែ​ប្រាសាទអង្គរវត្ត​មួយ​គត់​សាង​ឡើង​បែរមុខ​ទៅ​ទិសបស្ចិម និង​មាន​ផ្លូវ​ចូល​ពី​ទិស​ខាងលិច​ដែល​ជា​ទិស​ព្រះអាទិត្យ​អស្តង្គត ។ តើ​ហេតុ​អ្វី​បានជា​ដូនតា​ខ្មែរ​យើង​សាងសង់​ប្រាសាទ​ដ៏​ស្កឹមស្កៃ​អស្ចារ្យ​មួយ​នេះ​បែរមុខ​ទៅ​ទិស​ខាងលិច0x017d7 ច​ម្ង​ល់​នេះ​មិន​មាន​ចម្លើយ​កត់ត្រា​នៅ​ក្នុង​សិលា​ចារិក​ឱ្យ​បាន​ប្រាកដប្រជា​ទេ ក្រៅពី​ការ​បកស្រាយ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​ប៉ុណ្ណោះ​។

យោង​តាម​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​លោក​អាចារ្យ​ប៉ា​ង ខាត់ ទំព័រ​ទី​២​បាន​សរសេរ​បរិយាយ​ថា ប្រាសាទ​នគរវត្ត​(​អង្គ​តូច​) ស្ថិត​នៅ​ខាងត្បូង​ប្រាសាទ​នគរធំ​ចម្ងាយ​១.៥០០​ម៉ែត្រ បែរមុខ​ទៅ​ទិសបស្ចិម មាន​ផ្លូវ​ចូល​ពី​ខាងលិច​ខុស​ពី​ច្បាប់​កសាង​ប្រាសាទ​ទាំងពួង ។ តាម​លោក​ជា ម៉ារ​សាល បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​របស់​លោក គឺ​ផ្តោត​ទៅ​លើ​ហេតុផល​ពីរ​យ៉ាង ទី​១​មាន​ស្ទឹង​នៅ​ខាងកើត ទី​២​ប្រាសាទ​នេះ​ស្ថិត​នៅ​ចំ​ផ្លូវ​ទៅ​កាន់​នគរធំ ។ ទំនងជា​ចង់​និយាយ​ពី​ភាព​ងាយស្រួល​ចេញចូល ។

លោក​អាចារ្យ​ប៉ា​ង ខាត់ បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ដដែល​ត្រង់​វគ្គ​ទី​៣ ទំព័រ​ទី​១ ថា នគរវត្ត ជា​ប្រាសាទ​មួយ​ល្អ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រាសាទ​ទាំងឡាយ​នៅ​នគរ គេ​កសាង​ក្នុង​សម័យ​នៃ​វិទ្យាសាស្ត្រ​កំពុង​ចម្រើន​បរិបូ​ណ៍ ព្រោះ​មាន​ទ្រង់ទ្រាយ​ល្អ និង​ស័ក្តិសម នៃ​ភាព​រាង​លេច​ស្រស់​ឡើង ក្នុង​កាល​គេ​ចូល​ទៅ​ជិត ។ ប្រាសាទ​នគរវត្ត​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វ​រ័​ន្ម​ទី​២ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​លោក ។

យោង​តាម​ការ​សរសេរ​នៅ​ក្នុង​គេហទំព័រ​ឈ្មោះ​វី​គី​ភី​ឌា ដែល​បាន​ចងក្រង​រឿងរ៉ាវ​នៃ​ប្រវត្តិ​ប្រាសាទអង្គរវត្ត​ដូច​គ្នា​ដែរ​បាន​បរិយាយ​ថា មិន​ដូច​ប្រាសាទខ្មែរ​ភាគច្រើន​ទេ អង្គរវត្ត​គឺ​បែរមុខ​ទៅ​ទិស​ខាងលិច​ផ្ទុយ​ពី​ប្រាសាទ​ផ្សេង​បែរ​ទៅ​ទិស​ខាងកើត​។ នេះ​បាន​នាំ​មក​នូវ​ហេតុ​ជា​ច្រើន រួម​មាន​លោក​ហ្គ្លេ​ស​ហ្សឹ និង​លោក​ហ្ស​ក សឺ​ដេ​ស​សន្និដ្ឋាន​ថា ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​បាន​បម្រុង​ទុក​ប្រាសាទអង្គរវត្ត​សម្រាប់​ជា​ប្រាសាទ​បញ្ចុះ​ព្រះ​សព​របស់​ទ្រង់ ។ ភស្តុ​តាង​បន្ថែម​ទៀត​ចំពោះ​ការ​មើលឃើញ​ដូចនេះ​ត្រូវ​បាន​ផ្ដល់​ដោយ​ចម្លាក់​លៀន ស្រាល​ៗ​ដែល​បាន​ធ្វើ​តាម​ក្បួន​ក្នុង​ទិស​ដៅ​ប្រឆាំង​នឹង​ទក្ខិណាវដ្ដ​-​ប្រស​វ្យៈ​ជាយ​ត្ត​សព្ទ​វិជ្ជា​ហិណ្ឌូ ដូចនេះ​គឺជា​ការ​បញ្ច្រាស​នៃ​របៀប​ធម្មតា ។

ជាមួយ​គ្នា​ដែរ​បុរាណ​វិទូ ឆាល​អឹ​ស​-​ហា​យ​អ៊ែ​ម ក៏​បាន​ពិពណ៌នា​នូវ​អ្វី​នៅ​ខាងក្នុង​ដែល​ប្រហែលជា​ក្រឡ​បញ្ចុះសព​ដែល​ត្រូវ​បាន​គេ​យក​មក​ពី​ប្រាង្គ​ប៉ម​កណ្ដាល ។ វា​ត្រូវ​បាន​គេ​ហៅ​ដោយ​អ្នកខ្លះ​ថា​ជា​ការ​ចំណាយ​កម្លាំង​ច្រើន​បំផុត​លើ​សាកសព​មួយ​ដែល​គេ​បោះ​បង់​ចោល ។ចំណែក​បុរាណ​វិទូ ហ្វ្រ៊ី​ម៉ឹ​ន និង​ចា​ខ បាន​កត់​សម្គាល់ថា ការ​បង្វែរ​ទិស​របស់​អង្គរវត្ត​គឺ​ដោយសារ​តែ​ការ​ឧទ្ទិស​របស់​ប្រាសាទ​ដល់​ព្រះ​វិស្ណុ ដែល​ព្រះ​អង្គ​រាប់អាន​នឹង​ទិស​ខាងលិច ។

យ៉ាងណា​ក៏​ដោយ​ការ​បកស្រាយ​បន្ថែម​អំពី​អង្គរវត្ត​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​អិ​ល​ឡឹ​ណឺ​រ​-​មែ​និ​កា​។​ជុំវិញ​ការ​ទាញ​យក​ការ​បង្វែរ​ទិស និង​ទំហំ​ខ្នាត​របស់​ប្រាសាទ​នេះ និង​នៅ​លើ​ភាគ​ខាងក្នុង និង​ការ​រៀបចំ​នៃ​ចម្លាក់​លៀន ស្រាល​ៗ​គាត់​លើក​ឡើង​ថារ​នា​សម្ព័ន្ធ​សំណង់​បង្ហាញ​នូវ​សករាជ​ថ្មី​នៃ​សន្តិភាព​ដែល​បាន​ប្រកាស​ក្រោម​រាជ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ជា​រង្វាស់​នៃ​វដ្ត​កាល​សុរិយគតិ​និង​ចន្ទគតិ​ត្រូវ​បាន​សាង​ជា​លំហ​ពិសិដ្ឋ​នៃ​អង្គរវត្ត​អាណត្តិ​ទេព​នេះ​ដើម្បី​ដឹកនាំ​ត្រូវ​បាន​ពឹង​ទៅ​លើ​មន្ទីរ​និង​សាល​ស័ក្តិសិទ្ធិ​ដែល​ក្នុង​ន័យ​ចង​ចាំ​នូវ​អំណាច​របស់​ព្រះរាជា និង​ដើម្បី​គោរព​ដល់ និង​ធ្វើ​ឲ្យ​ស្ងប់​ព្រះ​ទ័យ​ពួក​ទេវៈ​ដែល​គង់នៅ​ស្ថាន​លើ​។
ប្រាសាទ​អង្គរ​មាន​ចំនួន​៣​ជាន់ និង​កម្ពស់​៦៥​ម៉ែត្រ មាន​ក្រឡា​ផ្ទៃ​ប្រហែល ២០០​ហិ​កតា រាង​ចតុកោណ ដែល​កំណត់​ដោយ​កំពែង

ព័ទ្ធ​ជុំវិញ និង​គូ​ទឹក ដែល​មាន​ទទឹង​២០០​ម៉ែត្រ ។ បរិវេណ​នៃ​កំពែង​គឺ​មាន​ប្រវែង​ប្រហែល​៥,៥​គីឡូម៉ែត្រ ។ ផ្លូវ​ចូល​ធ្វើ​អំពី​ថ្មភក់​មាន​ប្រវែង​បណ្តោយ​២៥០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ ។ ដោយសារ​តែ​ទំហំ​ដ៏​ធំ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា ប្រាសាទអង្គរវត្ត​មិនមែន​ជា​ស្នាដៃ​របស់​មនុស្ស​ទេ គឺជា​ស្នាដៃ​របស់​អាទិទេព​។

នៅ​ខាង​មុខ​ផ្លូវ​ចូល​មាន​តោ​ថ្ម ធំ​ៗ​ឈរ​យាម​នៅ​អម​សងខាង​ផ្លូវ​។ នៅ​ខាង​ចុង​នៃ​ផ្លូវ​ចូល​នោះ មាន​គោ​បុ​រៈ​ប្រាង្គ​បី​ដែល​មាន​កម្ពស់​ខុស​គ្នា ហើយ​ប្រាង្គ​ផ្នែក​ខាងលើ​បាន​ដួលរ​លំហើយ​។ នៅ​គោ​បុ​រៈ​នោះ​មាន​ថែវ​ដែល​មាន​កំពូល​ជា​វូ​ត​។ បន្ទាប់​ពី​គោ​បុ​រៈ​មក គឺ​មាន​ផ្លូវ​មួយ​ដែល​មាន​ប្រវែង​បណ្តោយ ៣៥០​ម៉ែត្រ និង ទទឹង ៩​ម៉ែត្រ ធ្វើ​ពី​ថ្មភក់ និង បង្កាន់ដៃ​នាគ​នៅ​អម​សងខាង ៕