ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​អាណិត​ផង​…

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នក​សង្កេតការណ៍​នឹកឃើញ​បាន​និយាយ​ថា​…​បើ​យើង​គ្រប់​គ្នា​យក​ប្រវត្តិ​អ្នកនយោបាយ​ខ្មែរ​លោក សម រ​ង្ស៊ី មក​ពិចារណា​…​ពិតជា​គួរ​ឱ្យអាណិត​…​ពិតជា «​ត្រកូល​» អ្នកនយោបាយ «​អភ័ព្វ​» លោក​ក្រៃ​…​ត្រកូល​អន្ទងដូច «​ស្រមោល​អន្ទង​ប្រាណ​» ដូច្នោះ​ដែរ…

ក្រុម​អ្នក​សង្កេតការណ៍​នឹកឃើញ​បាន​និយាយ​ថា​…​បើ​យើង​គ្រប់​គ្នា​យក​ប្រវត្តិ​អ្នកនយោបាយ​ខ្មែរ​លោក សម រ​ង្ស៊ី មក​ពិចារណា​…​ពិតជា​គួរ​ឱ្យអាណិត​…​ពិតជា «​ត្រកូល​» អ្នកនយោបាយ «​អភ័ព្វ​» លោក​ក្រៃ​…​ត្រកូល​អន្ទងដូច «​ស្រមោល​អន្ទង​ប្រាណ​» ដូច្នោះ​ដែរ ។

សម័យ​អាណានិគម​បារាំង​…​កម្ពុជា​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ​មិន​ទាន់​បាន​កក់ក្តៅ​ផង​…​អ្នកនយោបាយ​ម្នាក់ គឺ​ឳ​ពុក​លោក​សម រ​ង្ស៊ី ជាប់ចោទ «​ក្បត់ជាតិ​»…​បាន​រត់ចោលស្រុក​…​រត់​បាត់​ស្រមោល​…​មិន​ចាំ​ឱ្យ​ស្រុក​រត់​ចោល​ទេ​…​រត់លឿន​ណាស់​…​ដែល​អ្នកខ្លះ​ថា​រត់​ចូល​ក្រុង​ព្រៃនគរ​បាត់​ទៅ​…​ហើយ​ក៏​បាត់ឈ្មោះ​បាត់​ដំណឹង​រហូត​មក ។

មក​ដល់​សម័យ​សន្តិភាព សម័យ​ទំនើប​ជឿនលឿន​បំផុត​នេះ​…​លេចមុខ​លោក​សម រ​ង្ស៊ី ជា​កូន​ចេញ​មុខ​ដើរ
តួ​ជា​អ្នកនយោបាយ «​ខ្លាំង​» ។ ខ្លាំង​រហូត​មានការ​កោតសរសើរ​ថា​…​លោក​កាត់​ទៅ​រក​ឳ​ពុក​របស់​ខ្លួន​…​ដែល​ទំនង​នឹង​ទទួល​បាន​ជោគជ័យ​…​ទំនង​បាន​លើកកម្ពស់​កិត្តិយស​ត្រកូល​…​លើកមុខ​មាត់​ប្រចាំ​ប្រវត្តិ
ត្រកូល​មិន​ខាន​…​ព្រោះ​បាន​ទទួល​ការ​អប់រំ​ពី​ម​ស្ចឹ​ម​ប្រទេស ។

ក្រុម​អ្នកវិភាគ​បាន​វាយតម្លៃ​ថា​…​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តាម​រយៈ​ទ​ង្វើ «​រត់ចោលស្រុក​»…​បាន​ធ្វើ​ឱ្យ​អ្នក​នយោ​បាយ​ប្រចាំ​ត្រកូល​រូប​នេះ​…​ជាប់​ឈ្មោះ​កាត់​ទៅ​ឳ​ពុក​របស់​គាត់ «​បេះបិទ​» មែន !…​ជីវិត​គាត់​អត់​មាន​សេចក្តីសុខទេ​…​រត់​ទៅ​លិច រត់​ទៅ​កើត​…​ពពាក់ពពូន​ទាំង​គ្រួសារ​…​អត់​បាន​ជួយ​ដល់​ការងារ​សង្គម​សោះ​…​គិតតែ​ពី​ស្វែងរក​ជំនួយ​បរទេស​…​ដើម្បី​ផលប្រយោជន៍​តែ «​ផ្ទាល់ខ្លួន​» ប៉ុណ្ណោះ​…​ហើយ​ស្រែកថា «​ជោគជ័យ​» ទៀត ។

សម្រាប់​ក្នុង​ប្រទេស​វិញ​…​យ៉ាងណា​ក៏​ដោយ លោក​សម រ​ង្ស៊ី មិន​អាចចូល​ស្រុក​វិញ​បាន​ឡើយ​…​គឺ «​ស្រុក​មិន​ឱ្យ​ចូល​»…​ទោះ «​ចង់​ចូល​» ក្នុង​ល្បិចណាមួយ​ក៏​ដោយ​…​ក៏​ស្រុក «​មិន​ឱ្យ​ចូល​» ដែរ ។

ដល់​អីចឹង​ទៅ​…​មិន​ឱ្យ​ថា​លោក​សម រ​ង្ស៊ី​…​ជាប់​ទោ​សត​ពី​ត្រកូល​ម៉េច​បានទៅ ? ពិតជា​គួរ​ឱ្យ «​អាណិត​» និង​គួរ «​ជួយអាណិត​» គាត់​ផង​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ